backup og meta

ស្រីៗធ្លាក់ឈាមក្រោយសម្រេចកាមដោយខ្លួនឯង បណ្តាលមកពីអ្វី?

ស្រីៗធ្លាក់ឈាមក្រោយសម្រេចកាមដោយខ្លួនឯង បណ្តាលមកពីអ្វី?

ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ពាក់ព័ន្ធ​នឹង​ការ​រំញោច​អារម្មណ៍​ផ្លូវ​ភេទ​ ដោយ​ការ​ប្រើ​ម្រាម​ដៃ​ ឬ​ឧបករណ៍​មួយ​ចំនួន​។ ទោះ​បី​ជា​គ្នា​យើង​ខ្លះ មាន​ការ​ខ្មាសអៀន​មិន​ហ៊ាន​បើក​ចំហ​ពី​បញ្ហា​​មួយ​នេះ ប៉ុន្តែ​យើង​គួរ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​សម្រេច​កាម​ប្រកប​ដោយ​សុវត្ថិភាព ក៏​ដូចជា​ចាំបាច់​ត្រូវ​ហ៊ាន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ជៀសវាង​​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​សុខភាព​បន្ត​ពូជ។

យ៉ាង​ណា​មិញ បើ​​ស្រី​ៗ​យើង​​កើត​មាន​អាការៈ​ធ្លាក់​ឈាម​ ក្រោយ​​សម្រេច​កាម​ដោយ​ខ្លួន​ឯង នេះ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​៖

[embed-health-tool-ovulation]

  • ដាច់​រលាត់​ទ្វារ​មាស
  • ការ​កកិត​ ជា​ពិសេស​នៅ​ពេល​ដែល​ទ្វារ​មាស​ស្ងួត​
  • ការ​ធ្លាក់​ឈាម​ចន្លោះ​ពេល​មក​រដូវ និង​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​ទ្វារ​មាស​ និង​មាត់​ស្បូន។

បើ​​មាន​ធ្លាក់​ឈាម​ក្រោយ​សម្រេច​កាម​ដោយ​​ខ្លួន​ឯង យើង​គួរ​ធ្វើ​យ៉ាង​ម៉េច?

ក្នុង​ករណី​ដែល​​យើង​មាន​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ ព្រម​ទាំង​មាន​ការ​ឈឺចាប់​ ឬ​មាន​ក្លិន​មិន​ល្អ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។

សម្រេចកាម

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

គន្លឹះ​មួយ​ចំនួន​ ក្នុង​ការ​សម្រេច​កាម​ប្រកប​ដោយ​សុវត្ថិភាព

ដើម្បី​បញ្ចៀស​ការ​ធ្លាក់​ឈាម​ និង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ស្រី​ៗ​យើង​គួរ​អនុវត្ត​វិធាន​ការពារ​មួយ​ចំនួន​ ដែល​រួម​មាន​៖​

  • លាង​សម្អាត​ដៃ ឬ​ឧបករណ៍​ផ្សេង​ៗ​មុន​ពេល​ប្រើប្រាស់
  • ប្រើប្រាស់​ស្រោម​អនាម័យ
  • កាត់​ក្រចក​
  • មិន​ត្រូវ​ប្រើ​ឧបករណ៍​ណា​ដែល​មុត​ស្រួច
  • និងប្រើ​ទឹករម្អិល​រាល់​ពេល​សម្រេច​កាម​ដោយ​ខ្លួន​ឯង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Can Masturbation Affect Periods?

https://kidshealth.org/en/teens/period-affected.html

Is it normal to feel ashamed after masturbating?

https://youngwomenshealth.org/askus/ashamed-after-masturbating/

My vagina bled while my boyfriend was fingering me, and a few days after. Should I be worried?

https://www.plannedparenthood.org/learn/ask-experts/my-vagina-bled-while-my-boyfriend-was-fingering-me-and-a-few-days-after-should-i-be-worried

កំណែ​ប្រែបច្ចុប្បន្ន

17/07/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗយើង បើជួបបញ្ហារមាស់ទ្វារមាស អាចរួមភេទបានអត់?

ទម្លាប់ថែទាំអនាម័យទ្វារមាសមិនល្អ អាចនាំឲ្យស្រីៗអត់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 17, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម