backup og meta

សញ្ញាព្រមានទាំង ៧ នៃការឆ្លងមេរោគទ្វារមាស ស្រីៗគួរប្រយ័ត្ន!

សញ្ញាព្រមានទាំង ៧ នៃការឆ្លងមេរោគទ្វារមាស ស្រីៗគួរប្រយ័ត្ន!

ទ្វារ​មាស​របស់​ស្រី​ៗ​យើង​ងាយ​ឆ្លង​មេរោគ និង​បាក់តេរី​ផ្សេង​ៗ ហេតុ​ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ថែទាំ​តំបន់​ពិសេស​នេះ​ឲ្យ​បាន​ដិតដល់។​ ជាក់ស្ដែង​ កង្វះ​​អនាម័យ​ទ្វារ​មាស អាច​បង្ក​ឲ្យ​កើត​មាន​ការ​រលាក​ទ្វារ​មាស ហើយ​មូលហេតុ​ចម្បង​នៃ​ការ​រលាក​ទ្វារ​មាស​នេះ គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​តុល្យភាព​នៃ​បាក់តេរី​ទ្វារ​មាស​ ឬ​ការ​បង្ក​រោគ។ ជាមួយ​គ្នា​នេះ​ដែរ កម្រិត​អ័រម៉ូន​Estrogen​ធ្លាក់​ចុះ ក្រោយ​ដល់​វ័យ​អស់​រដូវ និង​បញ្ហា​ស្បែក​មួយ​ចំនួន​ ក៏​អាច​ជា​ឫសគល់​នៃ​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស ឬ​ការ​រលាក​ទ្វារ​មាស​ដូច​គ្នា។​

រោគសញ្ញា​មិន​ប្រក្រតី​ទាំង​៧​នៃ​ការ​បង្ក​រោគ​នៅ​​ទ្វារ​មាស

ការ​បង្ក​រោគ​នៅ​ទ្វារ​មាស ឬ​ការ​​រលាក​ទ្វារ​មាស​​មាន​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដូច​ខាង​ក្រោម​នេះ៖

  • បរិវេណ​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ
  • ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី
  • រមាស់
  • ឈឺចាប់​នៅ​ពេល​រួម​ភេទ
  • ធ្លាក់​ឈាម​តាម​ទ្វារ​មាស​
  • ធ្លាក់​ស​មាន​សភាព​​ខាប់
  • ក្រហាយ​នៅ​ពេល​នោម

រលាកទ្វារមាស២

[embed-health-tool-ovulation]

គន្លឹះ​បញ្ចៀស​​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស

ពិត​ណាស់​ បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ​ មាន​ឥទ្ធិពល​​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ទ្វារ​មាស ហើយ​ដើម្បី​ថែទាំ​​ទ្វារ​មាស​ឲ្យ​បាន​ល្អ ស្រី​ៗ​យើង​អាច​អនុវត្តន៍​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ៖

​​​​ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

  • ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដើម្បី​លាង​សម្អាត​​ប្រដាប់​ភេទ
  • ជៀសវាង​ប្រើ​សាប៊ូ​ នៅ​បរិវេណ​ទ្វារ​មាស
  • ស្លៀក​សំលៀក​បំពាក់​ដែល​ធ្វើ​ពី​កប្បាស
  • បញ្ចូល​បន្លែ​ទៅ​ក្នុង​របប​អាហារ
  • កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន
  • កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ហឹរ​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ពពួក​ផ្លែឈើ​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​ទឹក
  • បញ្ចូល​ទឹក​ដោះ​គោ​ជូរ​ទៅ​ក្នុង​របប​អាហារ។

ចំណុចសំខាន់

រោគសញ្ញា​មិន​ប្រក្រតី​ទាំង​៧​នៃ​ការ​បង្ក​រោគ​នៅ​​ទ្វារ​មាស


ការ​បង្ក​រោគ​នៅ​ទ្វារ​មាស ឬ​ការ​​រលាក​ទ្វារ​មាស​​មាន​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដូច​ខាង​ក្រោម​នេះ៖
  • បរិវេណ​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ
  • ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី
  • រមាស់
  • ឈឺចាប់​នៅ​ពេល​រួម​ភេទ
  • ធ្លាក់​ឈាម​តាម​ទ្វារ​មាស​
  • ធ្លាក់​ស​មាន​សភាព​​ខាប់
  • ក្រហាយ​នៅ​ពេល​នោម

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal Yeast Infection

https://my.clevelandclinic.org/health/diseases/5019-vaginal-yeast-infection

Vaginitis

https://www.hopkinsmedicine.org/health/conditions-and-diseases/vaginitis

Vaginal Candidiasis

https://www.cdc.gov/fungal/diseases/candidiasis/genital/index.html

កំណែ​ប្រែបច្ចុប្បន្ន

21/02/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មូលហេតុទាំង ៥ នាំឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើនជាងធម្មតា

ដឹងអត់! ចូលចិត្តញ៉ាំគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យស្ងួតទ្វារមាស​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 21

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម