និយមន័យ
១- អ្វីជាជំងឺរួមស្វិតទ្វារមាស?
ជំងឺរួមស្វិតទ្វារមាស មកពីពាក្យបច្ចេកទេស Vaginal Atrophy ជាជំងឺសំដៅលើការថយកម្រាស់ ស្ងួត និងរលាកជញ្ជាំងទ្វារមាស ដោយសារតែរាងកាយផលិតអ័រម៉ូនអឺស្រ្តូសែនបានតិច។ ជំងឺរួមស្វិតទ្វារមាស តែងតែកើតឡើងជាញឹកញាប់ចំពោះស្រ្តីក្រោយអស់រដូវ ។
សម្រាប់ស្រីៗជាច្រើន ជំងឺរួមស្វិតទ្វារមាសមិនត្រឹមតែធ្វើឲ្យការរួមភេទឈឺចាប់ប៉ុណ្ណោះទេ ក៏អាចបណ្ដាលឲ្យមានរោគសញ្ញាគ្រោះថ្នាក់ ដល់ប្រព័ន្ធទឹកនោមផងដែរ ហើយដោយសារតែចន្លោះផ្សាភ្ជាប់លក្ខណៈធម្មជាតិរវាងទ្វារមាស និងប្រព័ន្ធទឹកនោម ទើបអ្នកជំនាញបានយល់ឃើញថា ពាក្យសមស្របបំផុតសម្រាប់ជំងឺរួមស្វិតទ្វារមាស និងរោគសញ្ញាមានមកជាមួយ គឺចង្កោមរោគសញ្ញាប្រដាប់ភេទ និងផ្លូវទឹកនោម ក្រោយពីអស់រដូវ “Genitourinary syndrome of menopause (GSM)” ។
ជាធម្មតាប្រសិទ្ធភាពក្នុងការព្យាបាលជំងឺបណ្តុំរោគសញ្ញា GSM ពិតជាមាន ហើយកាត់បន្ថយកម្រិតអរម៉ូនអឺស្រ្តូសែន គឺនឹងធ្វើឲ្យមានការប្រែប្រួលក្នុងរាងកាយ ប៉ុន្តែមិនមានន័យថា យើងត្រូវរស់នៅជាមួយភាពជំងឺបណ្តុំរោគសញ្ញា GSM នោះដែរ។
២- ជំងឺរួមស្វិតទ្វារមាសកើតឡើងញឹកញាប់ដែរទេ?
ចន្លោះ ១០-៤០ ភាគរយ ក្នុងចំណោមស្រីៗអស់រដូវ បានជួបរោគសញ្ញាជំងឺរួមស្វិតទ្វារមាស ប៉ុន្តែមានស្រីៗចន្លោះត្រឹមតែ ២០-២៥ ភាគរយប៉ុណ្ណោះ ទៅស្វែងរកការព្យាបាល។
[embed-health-tool-ovulation]
រោគសញ្ញា
៣- រោគសញ្ញាជំងឺរួមស្វិតទ្វារមាសមានអ្វីខ្លះ?
រោគសញ្ញាជំងឺរួមស្វិតទ្វារមាស អាចមានដូចជា៖
– ទ្វារមាសស្ងួត
– ក្រហាយទ្វារមាស
– រមាស់ប្រដាប់ភេទ
– ក្រហាយពេលនោម
– ពិបាកទប់នោម
– មានការបង្ករោគច្រើននៅប្រព័ន្ធទឹកនោម
– នោមដោយមិនដឹងខ្លួន
– ធ្លាក់ឈាមតិចៗក្រោយការរួមភេទ
– មានភាពមិនសុខស្រួលក្នុងការរួមភេទ
– ថយចុះជាតិរំអិលអំឡុងពេលរួមភេទ
– រន្ធទ្វារមាសរួមខ្លី និងតូចជាងមុន
នៅមានរោគសញ្ញាមួយចំនួនទៀតមិនបានរៀបរាប់ខាងលើ។ បើមានមន្ទិលសង្ស័យណាមួយ សូមប្រឹក្សាយោបល់បន្ថែមពីវេជ្ជតបណ្ឌិត។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
៤- ពេលណាត្រូវទៅជួបគ្រូពេទ្យ?
គួរតែទាក់ទងទៅគ្រូពេទ្យប្រសិនបើ៖
– ឈឺចាប់ពេលរួមភេទពេលមិនបានប្រើទឹករំអិល (ទម្រង់ដែលគ្មានជាតិ Glycerin ដូចជា Astroglide, K-Y Intrigue និងផ្សេងទៀត)។
– រោគសញ្ញាទ្វារមាស ដូចជា ធ្លាក់ឈាមខុសធម្មតា ធ្លាក់ស ក្រហាយ ឬឈឺផ្សាទ្វារមាស។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺរួមស្វិតទ្វារមាសមានអ្វីខ្លះ?
ជំងឺរួមស្វិតទ្វារមាស ដែលជាជំងឺបណ្តុំរោគសញ្ញា GSM គឺបង្កដោយសារការថយចុះដំណើរការផលិតអ័រម៉ូនអឺស្រ្តូសែន ធ្វើឲ្យជាលិកាទ្វារមាសស្ដើង រីង ស្ងួត ថយចុះភាពរលាស់ និងងាយដាច់រហែក។
ករណីថយចុះក្នុងកម្រិតអ័រម៉ូនអឺស្រ្តូសែនអាចកើតឡើងនៅពេល៖
– ក្រោយវ័យអស់រដូវ
– អំឡុងឆ្នាំឈានទៅរកវ័យអស់រដូវ (វ័យត្រៀមអស់រដូវ)
– ក្រោយវះកាត់ក្រពេញអូវែ ទាំងសងខាងចេញ
រោគសញ្ញាជំងឺ GSM អាចចាប់ផ្ដើមរំខានយើងអំឡុងឆ្នាំឈានទៅរកវ័យអស់រដូវ ឬអាចមិនទាន់បង្កជាបញ្ហារហូតទាល់ប៉ុន្មានឆ្នាំក្រោយអស់រដូវ។ ទោះបីជាស្ថានភាពនេះច្រើនជួបប្រទះក៏ដោយ តែមិនមែនគ្រប់ស្ត្រីអស់រដូវ នឹងមានជំងឺ GSM នោះទេ។ ការរួមភេទជាប្រចាំ ជាមួយដៃគូ ឬសម្រេចកាមខ្លួនឯង សុទ្ធតែអាចជួយស្រីៗ រក្សាជាលិកាទ្វារមាសឲ្យមានសុខភាពល្អ។
កត្តាប្រឈម
៦- កត្តាប្រឈមជំងឺរួមស្វិតទ្វារមាសមានអ្វីខ្លះ?
ជំងឺរួមស្វិតទ្វារមាស អាចបណ្ដាលមកពីកត្តាជាច្រើនដូចជា៖
– ជក់បារី៖ ជក់បារីប៉ះពាល់ដល់ចរន្តរបត់ឈាម ធ្វើឲ្យទ្វារមាស និងជាលិកាដទៃទៀត ទទួលអុកស៊ីហ្សែនមិនគ្រប់គ្រាន់។ ជក់បារី ក៏កាត់បន្ថយការផលិតអ័រម៉ូនអឺស្ត្រូសែនក្នុងរាងកាយផងដែរ។ បន្ថែមពីនេះទៀត ស្រីៗជក់បារីញឹកញាប់ តែងជួបប្រទះការបាត់បង់រដូវឆាប់រហ័ស។
– មិនធ្លាប់សម្រាលកូន៖ អ្នកវិទ្យាសាស្ត្របានសង្កេតឃើញថាស្ត្រីដែលមិនធ្លាប់សម្រាលកូនតាមបែបធម្មជាតិគឺច្រើនតែប្រឈមនឹងកើតជំងឺGSMជាងស្ត្រីដែលសម្រាលកូនតាមធម្មជាតិ
– មិនធ្លាប់រួមភេទ៖ ការរួមភេទដោយគ្មានដៃគូ ឬគ្មានដៃគូបង្កើនចរន្តឈាមហូរ នឹងធ្វើឲ្យជាលិកាទ្វារមាស មានភាពរលាស់ច្រើន។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងធ្វើការពិនិត្យ ព្រមទាំងសួរពីប្រវត្តិជំងឺ អ្វីយើងកំពុងប្រើប្រាស់ដែលអាចរំខាន និងបង្កជារោគសញ្ញាប្រដាប់ភេទ ដូចជាសាប៊ូ ឬទឹកអប់។
កម្រិតទ្វារមាសទទួលអាចជា pH ឬអាស៊ីដ ខណៈកម្រិត pH ៤,៦ ឬខ្ពស់ជាងនេះ អាចបង្ហាញថា មានការរួមស្វិតទ្វារមាស ព្រោះកម្រិត pH នៅតំបន់នេះក្នុងលក្ខណៈធម្មតាគឺ ៤,៥ ឬទាបជាងនេះ។
គ្រូពេទ្យក៏តម្រូវឲ្យយើងធ្វើការពិនិត្យការឆ្លងមេរោគ ជាពិសេសក្នុងករណីមានធ្លាក់ស ឬធ្លាក់ឈាម។ ការធ្វើតេស្តទឹកនោមផ្អែម ក៏អាចធ្វើឡើងដើម្បីបង្ការជំងឺនេះដូចគ្នា។
ជាក់ស្តែង ការបង្ករោគកើតឡើង អាចមានដូចជា ជំងឺផ្សិត រោគហើមភ្នាសក្នុងស្បូន និងការរលាកទ្វារមាសបង្កដោយបាក់តេរី។ ជំងឺរួមស្វិតទ្វារមាស អាចធ្វើឲ្យតំបន់ប្រដាប់ភេទងាយនឹងឆ្លងជំងឺ អាចកើតឡើងមកជាមួយការបង្ករោគផងដែរ។
បើការធ្វើរោគវិនិច្ឆ័យនៅមិនទាន់ច្បាស់លាស់ ឬសង្ស័យមានដុំមហារីក ការធ្វើ Biopsy នឹងអាចកើតឡើង ដើម្បីបង្ការជំងឺមហារីក។ ពិនិត្យទ្វារមាស ច្រើនតែបង្កឲ្យមានភាពមិនសុខស្រួល ឬឈឺចាប់ សម្រាប់ស្រីៗមានជំងឺរួមស្វិតទ្វារមាស។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលជំងឺរួមស្វិតទ្វារមាស មានដូចជា៖
ព្យាបាលដោយប្រើថ្នាំលាប
យើងអាចប្រើទឹករំអិលផ្ដល់ភាពសុខស្រួលក្នុងការរួមភេទ ក្នុងករណីឈឺស្រួចស្រាវ។ ប្រេងរំអិល ប្រេងចម្រាញ់ ឬប្រេងដទៃទៀត ដែលមិនសក្ដិសមប្រើប្រាស់ឡើយ ព្រោះវាបង្កើនឱកាសឆ្លងមេរោគ និងអាចដាច់រហែកស្រោមអនាម័យ។
ព្យាបាលដោយអ័រម៉ូន
វិធីព្យាបាលដោយអ័រម៉ូន (HRT) ដូចជាថ្នាំគ្រាប់ ជែលបន្ទះបិត ឬអ៊ីមផ្លេន អាចបង្កើតកម្រិតអ័រម៉ូនអឺស្ត្រូសែនពេញរាងកាយ។ វិធីព្យាបាលនេះ ពិតជាមានប្រសិទ្ធភាព ប៉ុន្តែនៅតែមានផលប៉ះពាល់ ហេតុនេះស្រីៗមានជំងឺ និងចង់ធ្វើការព្យាបាល គួរតែពិភាក្សាពីហានិភ័យរយៈពេលវែងជាមួយគ្រូពេទ្យ។
ព្យាបាលចំកន្លែង
Locolized HTR គឺជាវិធីព្យាបាលចំកន្លែងដែលមានបញ្ហា តាមរយៈការប្រើថ្នាំលាប Estriol មានកម្រិតដូសទាបអាចប្រើប្រាស់ ដើម្បីភ្ញោចដល់ល្បឿនផលិតឡើងវិញ និងជួសជុលស្រទាប់កោសិកាអេពីតេលៀមរបស់ទ្វារមាស។
ការប្រើថ្នាំគ្រាប់ ក្រែមលាប ដាក់កង និងថ្នាំសុល អាចធ្វើឡើងនៅស្រទាប់ខាងក្នុង ដើម្បីផ្ដល់ឲ្យមានកំណើនអ័រម៉ូនអឺស្ត្រូសែនទៅតំបន់ទ្វារមាស។
ព្យាបាលដោយធ្វើលំហាត់ប្រាណ
ហាត់ប្រាណឲ្យបានទៀងទាត់ មានសារៈសំខាន់ ដើម្បីរក្សាចរន្តឈាមហូរ និងចរន្តឈាមក្នុងប្រដាប់ភេទឲ្យបានខ្ពស់។ ចំណែកការជ្រើសរើស របបអាហារ ក៏រួមចំណែកព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ ដូចជា បន្លែសម្បូរអ័រម៉ូនអឺស្រ្តូសែន ខ្លាញ់ត្រី និងអាហារមួយចំនួនទៀត អាចជួយសម្រួលជំងឺរួមស្វិតទ្វារមាសបាន។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ប្រើផលិតផលជួយផ្ដល់សំណើមដល់ទ្វារមាស។
– ប្រើទឹករំអិលជួយកាត់បន្ថយការឈឺចាប់អំឡុងពេលរួមភេទ។
– អត់ធ្មត់ ដើម្បីទទួលបានភាពស្រើបស្រាលអំឡុងពេលរួមភេទ ព្រោះជាតិរំអិលទទួលបានពីភាពស្រើបស្រាលពេលរួមភេទ អាចជួយកាត់បន្ថយរោគសញ្ញាស្ងួរ ឬរលាក ក្រហាយ ទ្វារមាសបាន។