ពិតណាស់ ស្ត្រីស្ទើរតែទាំងអស់អាចប្រឈមនឹងការធ្លាក់ឈាមតិចតួចតាមទ្វារមាស នៅពេលណាមួយជាក់ជាមិនខាន។ ការធ្លាក់ឈាមតិចតួចតាមទ្វារមាស អាចបណ្ដាលមកពីកត្តាជាច្រើន។
១. ធ្វើលំហាត់ប្រាណ
ស្រីៗមួយចំនួនធ្លាប់ធ្លាក់ឈាមតាមទ្វារមាសតិចតួច បន្ទាប់ពីរួមភេទ ឬហាត់ប្រាណខ្លាំងក្លា ដែលនេះអាចបណ្ដាលមកពីការកកិតមាត់ស្បូន និងបង្កជាការរលាក។ ចំណែកឯស្រីៗដែលធ្វើលំហាត់ប្រាណថ្មីៗខ្លាំងក្លា ព្រមទាំងស្រកទម្ងន់យ៉ាងឆាប់រហ័ស ក៏អាចប្រឈមនឹងការធ្លាក់ឈាមតិចតួចពីទ្វារមាស ដោយសារតែការប្រែប្រួលអ័រម៉ូនដែរ។ ពិតណាស់ ការដុតបំផ្លាញកោសិកាខ្លាញ់ និងការស្រកទម្ងន់អាចបញ្ចេញអ័រម៉ូនEstrogens ចូលក្នុងរាងកាយ ហើយប្រសិនបើស្រីៗយើងស្រកទម្ងន់ច្រើនជ្រុល យើងអាចនឹងរាំងរដូវ ព្រមទាំងជួបបញ្ហាធ្លាក់ឈាមតិចតួច។ ក្នុងករណីនេះ យើងគប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២. ស្រ្តេស
ជាមួយគ្នានេះដែរ ស្រ្តេសជះឥទ្ធិពលដល់ការធ្លាក់ឈាមតិចតួចតាមទ្វារមាស និងការប្រែប្រួលវដ្ដរដូវ។ ដូច្នេះហើយ ការកើនឡើងកម្រិតអ័រម៉ូនCortisol ក៏អាចប៉ះពាល់ដល់ប្រព័ន្ធបញ្ជូនសញ្ញារបស់រាងកាយ ព្រមទាំងការប្រែប្រួលអ័រម៉ូនផងដែរ។
៣. អតុល្យភាពកម្រិតអ័រម៉ូនProgesterone និងEstrogen
ការធ្លាក់ឈាមក៏អាចជាសញ្ញានៃអតុល្យភាពកម្រិតអ័រម៉ូន ប៉ុន្តែនៅក្នុងករណីទូទៅ វាជារឿងធម្មតាប៉ុណ្ណោះដែលយើងមានធ្លាក់ឈាមតិចតួចនៅអំឡុងពេលការបញ្ចេញអូវុល (នៅអំឡុងពេលពីរសប្ដាហ៍មុនពេលមករដូវ ដោយសារតែការប្រែប្រួលអ័រម៉ូន)។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
៤. សាច់ដុះ (Polyps)
សាច់ដុះតូចៗលូតលាស់នៅលើមាត់ស្បូន ដែលអាចធ្វើឲ្យយើងធ្លាក់ឈាមនៅពេលមានការប៉ះពាល់។ សាច់ដុះនេះ ជាសាច់ស្លូតដែលអាចធ្វើការកម្ចាត់ចេញ ប្រសិនបើមានផលរំខាន។
៥. ការប្រើប្រាស់ថ្នាំពន្យារកំណើត
ការធ្លាក់ឈាមមិនទៀងទាត់ ឬការធ្លាក់ឈាមតិចតួច ជារឿងធម្មតាប៉ុណ្ណោះនៅក្នុងរយៈពេលបីទៅ៤ខែដំបូង បន្ទាប់ពីយើងប្រើប្រាស់ថ្នាំពន្យារកំណើត។ ម្យ៉ាងវិញទៀត ស្រីៗយើងក៏អាចប្រឈមនឹងការធ្លាក់ឈាមតិចតួចនៅពេលក្រោយ ប្រសិនបើយើងមិនបានលេបថ្នាំពន្យារកំណើត។
៦. មានផ្ទៃពោះ
ទន្ទឹមនឹងនេះដែរ ស្ត្រីមួយចំនួនអាចប្រឈមនឹងការធ្លាក់ពេលបង្កកំណើតនៅពេលដែលមានផ្ទៃពោះ។ ជាក់ស្ដែង ការមករដូវមិនទៀងទាត់ ឬការធ្លាក់ឈាមអាចជាសញ្ញានៃការមានផ្ទៃពោះ។
ចំណុចសំខាន់
- ធ្វើលំហាត់ប្រាណ
- ស្រ្តេស
- អតុល្យភាពកម្រិតអ័រម៉ូនProgesterone និង Estrogen
- សាច់ដុះតូចៗលូតលាស់នៅលើមាត់ស្បូន (Polyps)
- ការប្រើប្រាស់ថ្នាំពន្យារកំណើត
- មានផ្ទៃពោះ
[embed-health-tool-ovulation]