backup og meta

៤ ចំណុចសំខាន់ៗ ស្រី​ៗយើង​គួរ​ប្រុងប្រយ័ត្ន​ក្រោយ​រួម​ភេទ​រួច

៤ ចំណុចសំខាន់ៗ ស្រី​ៗយើង​គួរ​ប្រុងប្រយ័ត្ន​ក្រោយ​រួម​ភេទ​រួច

ដើម្បី​ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​មាន​​ដំណើរការ​ទៅ​មុខ​ដោយ​រលូន​ ការ​អនុវត្ត​ទម្លាប់​ថែទាំ​តំបន់​ពិសេស​ឲ្យ​​បាន​​ត្រឹមត្រូវ មាន​សារសំខាន់​ណាស់​។ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​​គ្នា​យើង​តែងតែ​ធ្វើ​រឿងរ៉ាវ​​ទាំង​ប៉ុន្មាន​ចំណុច​​នេះ ក្រោយ​រួម​ភេទ​រួច នោះ​នឹង​អាច​បង្ក​ផល​ប៉ះពាល់​​​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ជា​មិន​ខាន​ឡើយ​។

១. មិន​នោម​ក្រោយ​រួម​ភេទ​

ពិត​ណាស់​ ​ការ​នោម​ក្រោយ​រួម​ភេទ​រួច ​​អាច​បញ្ចៀស​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ (UTI) ពីព្រោះ​ទម្លាប់​មួយ​នេះ ​អាច​​​បណ្ដេញ​បាក់តេរី​ចេញ​ពី​ផ្លូវ​បង្ហួរ​នោម​បាន​យ៉ាង​មាន​​ប្រសិទ្ធភាព​​។ យ៉ាង​ណា​មិញ យើង​អាច​នោម​យ៉ាង​ហោច​ណាស់​​មិនលើសពី ​១​ម៉ោងក្រោយ​រួម​ភេទ​​ ទើប​ជា​ការ​ប្រសើរ​។

ចង់គណនា BMR ចុចទីនេះ!

២. មិន​អើពើ​នឹង​ការ​ឈឺ​ចាប់​

ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺ​ចាប់​នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​រួម​ភេទ​ អាច​បណ្ដាល​មក​ពី​​ជំងឺ​កាមរោគ ការ​ឈាន​ដល់​ចំណុច​កំពូល ជំងឺEndometriosis ការ​សូក​បញ្ចូល​ជ្រៅ ឬ​របួស​ផ្លូវ​ចិត្ត​ជាដើម។ ប៉ុន្តែ​ ប្រសិនបើ​យើង​នៅ​តែ​​បន្ត​មាន​អាការៈ​ឈឺ​ចាប់​បែប​នេះ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

[embed-health-tool-ovulation]

ជីវិតផ្លូវភេទ២

៣. ​​ស្លៀក​ខោ​ទ្រនាប់​តឹង​ពេក​

ការ​ស្លៀក​ខោ​ទ្រនាប់​តឹង​ពេក​ ក៏​អាច​​ធ្វើ​ឲ្យ​រលាក​​ស្បែក​​ភ្លៅ​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ស្លៀក​ខោ​ទ្រនាប់​ឡើយ​ ក្រោយ​ពេល​រួម​ភេទ​រួច ដើម្បី​កាត់បន្ថយ​កម្ដៅ និង​ជួយ​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​គ្រប់​ប្រភេទ​ ដូចជា​មេរោគ​ផ្សិត និង​រមាស់​។​​​​​​​​

អត្ថបទគួរអាន៖

៤. ​ព្រងើយ​នឹង​ការ​ហូរ​ឈាម​ក្រោយ​រួម​ភេទ​

មួយ​វិញ​ទៀត បញ្ហា​ហូរ​ឈាម​ក្រោយ​រួម​ភេទ​រួច​ ​ព្រម​ទាំង​មាន​អាការៈ​ឈឺចាប់​នៅ​ត្រង់​បរិវេណ​សំខាន់​ផង​នោះ​​ គឺ​ចាំបាច់​ត្រូវ​ការ​​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​គ្រូពេទ្យ​ជំនាញ​ ពីព្រោះ​បញ្ហា​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ​ទ្វារ​មាស​ស្ងួត ឬ​ដុំ​សាច់​នៅ​​ក្នុង​ស្បូន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Women should be careful of these 7 things after intercourse

https://www.htsyndication.com/health-shots/article/women-should-be-careful-of-these-7-things-after-intercourse/61545307

Seven things women should always do after sex

https://punchng.com/seven-things-women-should-always-do-after-sex/

7 Things You Should Never Do Before and After Sex

https://www.sharecare.com/relationships/things-never-before-after-sex

7 things you should never do right after having sex

https://www.insider.com/what-not-to-do-after-having-sex-2018-12

កំណែ​ប្រែបច្ចុប្បន្ន

25/06/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រឿងមួយចំនួន ស្រីៗចង់បានក្រោយរួមភេទរួច

នោមឈឺក្រោយរួមភេទរួច បណ្តាលមកពីអ្វី?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 25

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម