ការជ្រើសរើសអាវទ្រនាប់ដែលត្រឹមត្រូវ និងស័ក្ដិសមទៅតាមរូបរាងកាយរបស់យើងមានសារសំខាន់ណាស់ ពីព្រោះវាមិនត្រឹមតែអាចជួយទ្រ និងបិទបាំងដើមទ្រូងបានយ៉ាងល្អប៉ុណ្ណោះទេ ថែមទាំងអាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលពាក់ទៀតផង។
បន្ថែមពីនេះ អាវទ្រនាប់ត្រឹមត្រូវ អាចកាត់បន្ថយអាការៈឈឺខ្នង បង្កើនទំនុកចិត្តចំពោះខ្លួនឯង ក៏ដូចជាជួយពង្រឹងឥរិយាបថរបស់យើង។ ដូច្នេះហើយ ដើម្បីដឹងថាយើងជ្រើសរើសអាវទ្រនាប់បានត្រឹមត្រូវឬអត់នោះ អាចសង្កេតមើលសញ្ញាទាំងប៉ុន្មាននេះ។
សញ្ញាទាំង៤ បញ្ជាក់ថាយើងពាក់អាវទ្រនាប់មិនត្រឹមត្រូវ
១. ខ្សែអាវទ្រនាប់ធ្លាក់ចុះ
ប្រសិនបើយើងសារ៉េខ្សែត្រឹមត្រូវហើយ ប៉ុន្តែវានៅតែធ្លាក់ចុះនោះបានន័យថាទំហំអាវធំពេកសម្រាប់រាងកាយរបស់យើង។ ផ្ទុយទៅវិញ អាវទ្រនាប់ដែលសមល្មម អាចឲ្យយើងសូកម្រាមដៃពីរនៅចន្លោះស្មា និងខ្សែអាវបានយ៉ាងងាយស្រួល។
២. សុដន់ចេញក្រៅអាវទ្រនាប់
ប្រសិនបើសុដន់ហៀរចេញពីអាវទ្រនាប់ផ្នែកខាងលើ ចំហៀង ឬខាងក្រោមប៉ុងអាវទ្រនាប់ នោះយើងគួរតែជ្រើសយកទំហំធំជាងមុន ដើម្បីអាចជួយទ្រទម្ងន់សុដន់បានប្រសើរជាងមុន។
៣. អាវទ្រនាប់រុលឡើងលើ
ពិតណាស់ នៅពេលដែលប៉ុងរុលឡើងលើ គ្នាយើងច្បាស់ជាមានអារម្មណ៍នៅមិនសុខឡើយ ជាពិសេសនៅពេលដែលយើងកំពុងនៅខាងក្រៅតែម្ដង។ ដូចនេះ ស្រីៗយើងគួរតែបន្តឹងខ្សែ ឬផ្លាស់ប្ដូរអាវទ្រនាប់នេះចេញ។
អត្ថបទគួរអាន៖
- ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ
- ស្រីៗយើងកុំស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាពទ្វារមាស
- គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន
- គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ
៤. បន្សល់ស្នាមនៅលើស្មា
ទន្ទឹមនឹងនេះដែរ ខ្សែអាវទ្រនាប់ដែលបន្សល់ស្នាមនៅលើស្មាមិនត្រឹមតែបង្កជាការរំខានប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្ដាលឲ្យយើងឈឺក្បាល និងមានបញ្ហាប្រព័ន្ធប្រសាទថែមទៀតផង។ ហេតុនេះហើយ យើងចាំបាច់ត្រូវសារ៉េខ្សែអាវឡើងវិញ។ ទោះជាយ៉ាងនេះក្ដី កម្លាំងទ្ររបស់អាវទ្រនាប់គួរតែស្ថិតនៅលើខ្សែកៅស៊ូខាងក្រោមប៉ុង មិនមែននៅលើដៃអាវទ្រនាប់ឡើយ។
ចំណុចសំខាន់
[embed-health-tool-ovulation]