backup og meta

មូលហេតុ ៣ យ៉ាងនេះ បណ្ដាលឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើន

មូលហេតុ ៣ យ៉ាងនេះ បណ្ដាលឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើន

ការ​ពិត​ទៅ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ក្នុង​ឆាក​ជីវិត​របស់​ស្រី​ៗ​យើង​។ ប៉ុន្តែ​ គ្នា​យើង​អាច​មាន​ការ​ព្រួយ​បារម្ភ​ ឬ​មិន​ស្រណុក​ចិត្ត​ នៅ​ពេល​ដែល​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល។ ជា​ទូទៅ ការ​ធ្លាក់​ទឹក​រម្អិល​ធម្មតា មាន​​ពណ៌​ស និង​ស្អិត ឬ​ពណ៌​ថ្លា និង​រាវ​ ព្រម​ទាំង​មាន​ក្លិន​តិចតួច។ ការ​ធ្លាក់​ទឹក​រម្អិល​ខ្លះ អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​​ទ្វារ​មាស និង​ផ្លូវ​ទឹក​នោម ក៏​ដូចជា​ជួយ​ឲ្យ​មាន​ការ​បញ្ចេញ​ជាតិ​​រម្អិល​។

យោង​តាម​ Cleveland Clinic​ ស្រី​ៗ​យើង​ផលិត​ទឹក​រម្អិល​ទ្វារ​មាស​ក្នុង​បរិមាណ​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ​ បើ​យើង​ធ្លាក់​ទឹក​រម្អិល​តិច​ ឬ​ច្រើន​ជាង​ធម្មតា​ ក៏​មិន​បង្ក​ជា​បញ្ហា​ណា​មួយ​ឡើយ លើក​លែង​តែ​ក្នុង​ករណី​ មាន​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​សំឡី​អនាម័យ​​ជា​ញឹកញាប់។

មូលហេតុ​ដែល​នាំ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​ជ្រុល​ និង​គន្លឹះ​ដោះស្រាយ​

​​​​​១. រលាក​ទ្វារ​មាស

ការ​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល​ ឬ​រាវ អាច​ជា​សញ្ញា​នៃ​ជំងឺ​រលាក​ទ្វារ​មាស។ ជំងឺ​នេះ​កើត​ឡើង​ដោយ​សារ​៖

  • ការ​លូតលាស់​​ជ្រុល​នៃ​បាក់តេរី ដែល​ធ្វើ​ឲ្យ​ខូច​តុល្យភាព​នៃ​ទ្វារ​មាស
  • ផ្សិត​លូតលាស់​លឿន​ពេក
  • ​ ពពួក​វីរុស​ដូចជា​HSV និង​HPV
  • រលាក​ដោយ​សារ​សារធាតុ​គីមី​នៅ​ក្នុង​គ្រីម ស្ព្រៃយ៍ និង​សំលៀកបំពាក់
  • ស្ងួត​ទ្វារ​មាស
  • កង្វះ​អ័រម៉ូន​Estrogen ដោយ​សារ​តែ​កត្តា​វ័យ​ចំណាស់ និង​ការ​អស់​រដូវ

ស្រី​ៗ​​អាច​​​ប្រឈម​នឹង​ជំងឺ​រលាក​ទ្វារ​មាស​ច្រើន​ជាង​មួយ​ប្រភេទ​ក្នុង​ពេល​​តែ​មួយ​ ហើយ​ប្រភេទ​នីមួយៗ​មាន​រោគសញ្ញា​ខុស​ៗ​គ្នា។ ជា​ធម្មតា យើង​អាច​សង្កេត​មើល​ការ​ប្រែប្រួល​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ខាប់ ស្ដើង និង​រាវ មាន​ក្លិន​ខ្លាំង និង​មិន​ស្រួល​ពោះ ឬ​ឈឺ​ទ្វារ​មាស។

ដំណោះស្រាយ៖ ពាក់​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល លាង​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​ទឹក​ស្អាត ឬ​ទឹក​អនាម័យ​ដែល​គ្មាន​ក្លិន​ និង​គ្មាន​ជាតិ​កាត់​ ​ព្រម​ទាំង​ញ៉ាំ​ពពួក​Probiotics (ទឹក​ដោះ​គោ​ជូរ គីមឈី) ក៏​ដូចជា​រួម​ភេទ​ដោយ​មាន​ការ​ការពារ។

ទ្វារមាស

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. អតុល្យភាព​អ័រម៉ូន

ទន្ទឹម​នឹង​នេះ​ដែរ អតុល្យភាព​អ័រម៉ូន​ក៏​អាច​នាំ​ឲ្យ​​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​​​ខុស​ប្រក្រតី​ដូចគ្នា។ ជា​ពិសេស​ នៅ​ពេល​ដែល​យើង​ស្រ្តេស​ ​អាច​ជះឥទ្ធិពល​ដល់​សុខភាព​ទ្វារ​មាស​ ដោយ​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត និង​រំខាន​ដល់​កម្រិត​pH។

ដំណោះស្រាយ​៖ ការ​គ្រប់គ្រង​កម្រិត​ស្រ្តេស​បាន​ល្អ​ អាច​ជួយ​ទ្រទ្រង់​សុខភាព​ទ្វារ​មាស​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គួរ​ធ្វើ​សមាធិ ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ។

[embed-health-tool-ovulation]

​​៣. ជំងឺ​កាមរោគ

ប្រភេទ​ជំងឺ​កាមរោគ​ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ​ និង​ប្រមេះ​ទឹក​ថ្លា ក៏​មាន​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​ទឹក​រម្អិល​ទ្វារ​មាស​ខុស​ប្រក្រតី ឬ​ច្រើន​ជ្រុល​។ រោគសញ្ញា​នៃ​ជំងឺ​កាមរោគ​​មាន​ដូចជា៖

ជំងឺ​ប្រមេះ​ទឹក​ថ្លា មាន​រោគសញ្ញា​ដូចជា​ការ​ធ្លាក់​ទឹក​រម្អិល​ ឈឺចាប់​នៅ​ពេល​រួម​ភេទ ធ្លាក់​ឈាម​ចន្លោះ​ពេល​មក​រដូវ និង​ឈឺចាប់​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម។

ជំងឺ​ប្រមេះ​ទឹក​បាយ មាន​រោគសញ្ញា​ដូចជា​ធ្លាក់​ទឹក​រម្អិល​ខាប់ ឬ​មាន​ឈាម​ ឈឺចាប់​ពេល​បន្ទោបង់​ រមាស់​គូទ និង​មក​រដូវ​ច្រើន​ជ្រុល ឬ​ធ្លាក់​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ។

ដំណោះស្រាយ៖ រួម​ភេទ​ដោយ​​ប្រើ​ស្រោម​អនាម័យ និង​ពិនិត្យ​រក​មើល​ជំងឺ​កាមរោគ​ជា​ទៀងទាត់។

អត្ថបទគួរអាន៖

ពេល​ណា​គួរ​ជួប​គ្រូពេទ្យ​?

ប្រសិនបើ​ស្រី​ៗ​យើង​​មាន​រោគសញ្ញា​ណា​មួយ​​ដូច​ខាង​លើ​ ដែល​នាំ​ឲ្យ​​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល​ យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ។

ម្យ៉ាង​វិញ​ទៀត យើង​ក៏​មិន​គួរ​ធ្វេសប្រហែស​ចំពោះ​រោគសញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ​ដែរ៖

  • ទឹក​រម្អិល​មាន​ក្លិន​ខ្លាំង
  • រមាស់​ និង​ក្រហាយ
  • ធ្លាក់​ឈាម
  • ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល​ និង​មិន​បាត់​ទៅ​វិញ។

បើ​មាន​រោគ​សញ្ញា​ទាំងនេះ គួរតែ​ទៅ​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។​

ចំណុចសំខាន់

មូលហេតុ​ដែល​នាំ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​ជ្រុល​ និង​គន្លឹះ​ដោះស្រាយ


  • រលាក​ទ្វារ​មាស
  • អតុល្យភាពអ័រម៉ូន
  • ជំងឺ​កាម​រោគ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal discharge, https://www.mayoclinic.org/symptoms/vaginal-discharge/basics/causes/sym-20050825

Vaginal Discharge,https://my.clevelandclinic.org/health/symptoms/4719-vaginal-discharge

Vaginal discharge, https://www.nhs.uk/conditions/vaginal-discharge/

What Is Vaginal Discharge?, https://kidshealth.org/en/teens/vdischarge2.html

កំណែ​ប្រែបច្ចុប្បន្ន

25/01/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗគួរដឹង! ក្រហាយទ្វារមាស អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្រាន់តែញ៉ាំថ្នាំផ្សះសោះ ក៏ឆ្លងមេរោគផ្សិតទ្វារមាស?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 25

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម