backup og meta

លម្អិត​រឿង​ស្រីៗធ្លាក់សមាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ

លម្អិត​រឿង​ស្រីៗធ្លាក់សមាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ

ធ្លាក់​ស ជា​ប្រតិកម្ម​ធម្មជាតិ​របស់​ស្រីៗសំខាន់​បំផុត​មួយ​ដើម្បីទ្រទ្រង់​សុខ​ភាព​រាង​កាយ​យើង ពិសេស​ការពារ​ឆ្លង​រោគ និង​ជួយ​ទ្វារមាស​ឲ្យ​មាន​សំណើម។ ចុះ​បើ​ធ្លាក់​ស មាន​ពណ៌ ឬ​ធុំ​ក្លិន​មិន​ល្អ មកពី​បញ្ហា​អី​វិញ? ប៉ះពាល់​ដែរ​អត់? “Hello គ្រូពេទ្យ” បកស្រាយ​ខាង​ក្រោម៖

១- ធ្លាក់​ស​ធម្មតា និង​ធ្លាក់​ស​ដោយ​សារ​បញ្ហា​សុខភាព

ធ្លាក់​ស​បែប​ធម្មតា ​មាន​សភាព​ស្ដើង និង​ស្អិត ឬ​ក្រាស់ និង​អន្ធិលៗ។ តែ​ពេល​ខ្លះ ក៏​អាច​មាន​សភាព​ថ្លា និង​មាន​ពណ៌​ស ប៉ុន្តែ​គួរយក​ចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​រឿង​នេះ​ផង ព្រោះ​បើ​អាការៈ​ធ្លាក់​មាន​ការ​ប្រែ​ប្រួល​ខុស​ប្រក្រតី អាច​បញ្ជាក់​ពី​វត្តមាន​មេរោគ ឬ​ជំងឺ​ណា​មួយ​ ដូចជា៖

– មាន​ក្លិន​ស្អុយ

– ពណ៌​បៃ​តង ពណ៌​ប្រផេះ ឬ​មាន​សភាព​ដូច​ខ្ទុះ

– មាន​លក្ខណៈ​ពពុះ ឬ​ស្រដៀង​ឈីស

ទ្វារ​មាសរមាស់ ក្ដៅ ហើម ឡើង​ក្រហម ឬ​មាន​សភាព​មិន​ប្រក្រតី

– មាន​ធ្លាក់​ឈាម ទោះ​មិន​មែន​ជា​ពេល​មក​រដូវ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

បញ្ហា​ធ្លាក់​ស​ខុសប្រក្រតី អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​រោគ​មាន ​ដូចជា ពពួក Vaginosis, Candidiasis (បង្ក​រោគ​ដោយ​ផ្សិត) និងមេរោគ Trichomoniasis។ បាក់តេរី Vaginosis និង Candidiasis អាច​ឆ្លង​ ទោះ​បី​យើង​មិន​បាន​រួម​ភេទ​ក្ដី ខណៈ​ជំងឺ​ប្រមេះ អាច​ធ្វើ​ឲ្យ​ស្រីៗធ្លាក់​ស​ខុស​ប្រក្រតី​ដូច​គ្នា ហើយ​មេរោគ​មួយ​នេះ ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​មិន​បាន​ការ​ពារ។ បើ​សង្កេត​ឃើញបញ្ហា​ធ្លាក់​ស​ខុសប្រក្រតី គួរ​ទៅ​ពិគ្រោះ​ពេទ្យ​ជំនាញ​ឲ្យ​បាន​លឿន។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

ធ្លាក់ស

២- ពពួក​មេរោគ​បាក់​តេរី​នាំ​ឲ្យ​ធ្លាក់​ស​ខុស​ប្រក្រតី

មេរោគ​ផ្សិត អាច​ធ្វើ​ឲ្យ​ស្រីៗ​ធ្លាក់​ស មាន​ពណ៌​ស និង​ក្រាស់ ហើយ​ច្រើន​ធ្វើ​ឲ្យ​មាន​សភាព​ដូច​ឈីស។ បើ​យើង​មាន​ឆ្លង​មេរោគ​ផ្សិត Vaginosis អាច​គ្មាន​ក្លិន​ស្អុយ​​ខ្លាំង​នោះ​ទេ ប៉ុន្តែ​អាច​មាន​បញ្ហា​រមាស់ និង​មាន​អារម្មណ៍​ក្ដៅ​ខ្លាំង។

[embed-health-tool-ovulation]

ស្រីៗ​ឆ្លង​បាក់តេរី Vaginosis នៅ​ប្រដាប់​បន្ត​ពូជ ច្រើន​ធ្លាក់​ស​មាន​ធុំ​ក្លិន​ស្អុយ និង​ឆ្អាប​ខ្លាំង មាន​​សភាព​ស្ដើង និង​មាន​ពណ៌​ប្រផេះ។

ឯ​មេរោគ Trichomoniasis ធ្វើ​ឲ្យ​​ស្អុយ​ខ្លាំងដូច​គ្នា និង​មាន​សភាព​ពពុះៗ មាន​ពណ៌​លឿង​លាយ​បៃ​តង អាច​ធ្វើ​ឲ្យ​មាន​​បញ្ហា​រមាស់ និង​ឈឺ​ចាប់​ពេល​បត់​ជើង​តូច។

ធ្លាក់សខុស​ប្រក្រតី អាច​ទាក់​ទង​បញ្ហា​គ្រោះ​ថ្នាក់​ច្រើន ហេតុ​នេះ​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ជា​ប្រចាំ និង​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។

សម្រាប់​ស្រីៗ​ធ្លាប់​ឆ្លង​កាត់​ការ​រួម​ភេទ ឬ​ធ្លាប់​រួម​ភេទមិន​បាន​ប្រើ​ស្រោម​ការពារ គឺ​ប្រឈម​ការ​ឆ្លង​មេរោគ​កាម​រោគ​កាន់​តែ​ខ្ពស់។ បើ​យើង​គិត​ថា ធ្លាប់​រួម​ភេទ​ជាមួយ​ដៃគូ​សង្ស័យ​មាន​ផ្ទុក​មេរោគ​កាម​រោគ គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន​ពិសេស ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើ​ធ្លាក់​ស​ខុស​ធម្មតា មាន​លាយ​ឡំ​ជាមួយ​អាការៈ​ក្ដៅ​ខ្លួន ឈឺ​ចាប់​នៅ​ក្នុង​ពោះ ឬ​នៅ​អាង​ត្រគាក។

អត្ថបទគួរអាន៖

៣- វិធី​ការពារ​បញ្ហា​ធ្លាក់​ស​ខុស​ប្រក្រតី

– មាន​អនាម័យ​ទ្វារមាស ដោយ​លាង​សម្អាត​ជាមួយ​សាប៊ូ​ស្រាលៗ និង​ទឹក​ក្ដៅ​ឧណ្ហៗ

– កាត់​បន្ថយ​ប្រើ​​គ្រឿង​សម្អាង​មាន​ក្លិន និង​ការ​ងូត​ទឹក​ពពុះ​សាប៊ូ

– ហាម​ប្រើ​ទឹក​បាញ់​លាង​ទ្វារ​មាស

– បន្ទាប់​ពី​បន្ទោ​បង់​រួច ត្រូវ​ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ចូល​ទៅ​ក្នុង​ទ្វារ​មាស​បាន

– ស្លៀក​ខោ​ទ្រនាប់​ផលិត​ពី​កប្បាស និង​មិន​ត្រូវ​ស្លៀក​ខោ​រឹប​តឹង​ខ្លាំង​ទេ។

ចំណុចសំខាន់

ធ្លាក់​ស​បែប​ធម្មតា ​មាន​សភាព​ស្ដើង និង​ស្អិត ឬ​ក្រាស់ និង​អន្ធិលៗ។ តែ​ពេល​ខ្លះ ក៏​អាច​មាន​សភាព​ថ្លា និង​មាន​ពណ៌​ស ប៉ុន្តែ​គួរយក​ចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​រឿង​នេះ​ផង ព្រោះ​បើ​អាការៈ​ធ្លាក់​មាន​ការ​ប្រែ​ប្រួល​ខុស​ប្រក្រតី អាច​បញ្ជាក់​ពី​វត្តមាន​មេរោគ ឬ​ជំងឺ​ណា​មួយ​ ដូចជា៖
  • មាន​ក្លិន​ស្អុយ
  • ពណ៌​បៃ​តង ពណ៌​ប្រផេះ ឬ​មាន​សភាព​ដូច​ខ្ទុះ
  • មាន​លក្ខណៈ​ពពុះ ឬ​ស្រដៀង​ឈីស
  • ទ្វារ​មាសរមាស់ ក្ដៅ ហើម ឡើង​ក្រហម ឬ​មាន​សភាព
  • មាន​ធ្លាក់​ឈាម ទោះ​មិន​មែន​ជា​ពេល​មក​រដូវ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Difference Between Normal and Abnormal Vaginal Discharge

https://www.verywellhealth.com/lets-talk-about-vaginal-discharge-3522663

Vaginal Discharge: What’s Normal, What’s Not

https://kidshealth.org/en/teens/vdischarge2.html

Normal Vaginal Discharge vs. Abnormal Discharge: What’s the Difference?

https://flo.health/menstrual-cycle/health/vaginal-discharge/normal-abnomal-discharge

Vaginal Discharge Types, Causes, and Treatment

https://www.emedicinehealth.com/vaginal_discharge/article_em.htm

What Is Vaginal Discharge? Symptoms, Causes, Diagnosis, and Treatment

https://www.everydayhealth.com/vaginal-discharge/guide/

កំណែ​ប្រែបច្ចុប្បន្ន

27/03/2023

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ

ស្រីៗធ្លាក់សមិនធម្មតាមានសញ្ញាទាំងនេះ គួរទៅពិនិត្យជាមួយគ្រូពេទ្យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Mar 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម