backup og meta

មិន​ចង់​ឡើង​មុន​ក្បាល​ខ្មៅ គួរ​ជៀសវាង​ទម្លាប់​អាក្រក់​ទាំង ៤នេះ

មិន​ចង់​ឡើង​មុន​ក្បាល​ខ្មៅ គួរ​ជៀសវាង​ទម្លាប់​អាក្រក់​ទាំង ៤នេះ

មុន​ក្បាល​ខ្មៅ អាច​​ជា​បញ្ហា​ស្បែក​​ដែល​មិន​ងាយ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​​ ដូច​នេះ ស្រី​ៗ​យើង​ចាំបាច់​​រក​វិធី​ការពារ​​ការ​ឡើង​មុន​ប្រភេទ​នេះ។ ពិត​ណាស់ ទម្លាប់​អាក្រក់​មួយ​ចំនួន​អាច​នាំ​ឲ្យ​កើត​​មុន​ក្បាល​ខ្មៅ ហើយ​វា​​កើត​ឡើង​នៅ​ពេល​ដែល​យើង​​ស្ទះ​​រន្ធ​​ញើស​ដែល​បង្ក​​ឡើង​ដោយ​ជាតិ​ខ្លាញ់​ និង​កោសិកា​ស្បែក​ងាប់​។

នៅ​ពេល​ដែល​មុន​ក្បាល​ខ្មៅ​តោង​ជាប់​នៅ​ស្បែក​រយៈពេល​យូរ​ អាច​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​បាត់បង់​ភាព​យឺត​ និង​ធ្វើ​ឲ្យ​រន្ធ​ញើស​ធំ​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​បង្ការ​មុន​ក្បាល​ខ្មៅ ដោយ​កាត់បន្ថយ​ទម្លាប់​ជាក់លាក់​មួយ​ចំនួន​ខាង​ក្រោម​។

១. ប្រើប្រាស់​ផលិតផល​​កម្ចាត់​ជាតិ​ខ្លាញ់​ពី​ស្បែក​

ការ​កម្ចាត់​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​ពី​ស្បែក​ អាច​ធ្វើ​ឲ្យ​ស្បែក​ទៅ​ជា​ស្ងួត​ខ្លាំង និង​អាច​បំផ្លាញ​ជាតិ​ខ្លាញ់​ធម្មជាតិ​​របស់​​​ស្បែក​។ ផលិតផល​ថែ​រក្សា​សម្រស់​ ដូចជា​ហ្វូម​លាង​មុខ​​ ទឹក​ជូត​មុខ (Toners) និង​​ការ​បក​ស្បែក​មុខ​ (Chemical peels) ដែល​កម្ចាត់​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​​ពី​ស្បែក​ អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ស្បែក​របស់​យើង​យ៉ាង​ច្រើន​។ នៅ​ពេល​ដែល​ស្បែក​ស្ងួត​ខ្លាំង​ ក្រពេញ​ខ្លាញ់​នឹង​​​បញ្ចេញ​ខ្លាញ់​កាន់​តែ​ច្រើន​ ដើម្បី​រក្សា​សំណើម​ធម្មជាតិ​នៃ​ស្បែ​ក ក៏​ដូចជា​ប្រឆាំង​នឹង​​ស្បែក​ស្ងួត។ កត្តា​នេះ​ហើយ​ ដែល​ជំរុញ​​ដល់​ការ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​ ជា​ហេតុ​បង្ក​ឲ្យ​ស្ទះ​រន្ធ​ញើស​ និង​កើត​មុន​ក្បាល​ខ្មៅ​។

ស្បែកខ្លាញ់

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. យក​ដៃ​ប៉ះ​មុខ​

គ្នា​យើង​ជា​ច្រើន​តែងតែ​យក​ដៃ​ប៉ះ​មុខ​ ដើម្បី​ពិនិត្យ​មើល​បញ្ហា​​ផ្សេង​ៗ​នៃ​ស្បែក​​ ដូចជា​មុន​ក្បាល​ខ្មៅ​ ឬ​ជា​ទម្លាប់​នៅ​ពេល​ដែល​យើង​អផ្សុក​។ ទម្លាប់​នេះ​អាច​​​ធ្វើ​ឲ្យ​ធូលី​​ដី និង​មេរោគ​ដែល​នៅ​លើ​ដៃ​​​​ឆ្លង​ទៅ​កាន់​ផ្ទៃ​មុខ​ ដែល​ជា​ហេតុ​នេះ​ឲ្យ​កើត​មុន​ក្បាល​ខ្មៅ​។ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​ គ្មាន​មុន​ យើង​គប្បី​បញ្ឈប់​ទម្លាប់​មួយ​នេះ​ជា​បន្ទាន់​។

មុនក្បាលខ្មៅ

៣. មិន​​លាង​ជម្រះ​​គ្រឿង​សម្អាង មុន​ពេល​គេង​

​ពេល​ខ្លះ​ ស្រី​ៗ​យើង​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង និង​មិន​បាន​លាង​សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​មុន​ពេល​ចូល​គេង​ឡើយ​​។ ប៉ុន្តែ​ កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្ទះ​រន្ធ​ញើស​ និង​អាច​បង្ក​​​ឲ្យ​កើត​មុន​​ក្បាល​ខ្មៅ​ដោយ​មិន​ដឹង​ខ្លួន​។

អត្ថបទគួរអាន៖

៤. ​មិន​ជម្រុះ​កោសិកា​ចាស់​ៗ​របស់​ស្បែក​

​​ប្រសិនបើ​យើង​មិន​បាន​ជម្រុះ​កោសិកា​ចាស់​ៗ​នៃ​ស្បែក​​ជា​រៀង​រាល់​សប្ដាហ៍​ទេ​នោះ​ ​វា​​អាច​បណ្ដាល​ឲ្យ​កើត​​មុន​ក្បាល​ខ្មៅដែរ​​។ ជាក់​ស្ដែង​ ការ​ជម្រុះ​កោសិកា​​អាច​កម្ចាត់​ធូលី កោសិកា​ដែល​ងាប់​​ចេញ​ពី​ផ្ទៃ​ខាង​លើ​នៃ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ក៏​ដូចជា​រារាំង​ការ​កើត​មុន​ក្បាល​ខ្មៅ​នេះ​តែ​ម្ដង​។ ​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 Bad Habits That Can Cause Pimples

https://www.everydayhealth.com/acne/bad-skin-habits.aspx

10 skin care habits that can worsen acne

https://www.aad.org/public/diseases/acne/skin-care/habits-stop

These habits may be causing blackheads on your face- get better skin by giving them up

https://www.timesnownews.com/health/article/habits-causing-blackheads-acne-clogged-pores-nose-face-better-skin/328465

កំណែ​ប្រែបច្ចុប្បន្ន

22/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ផ្លែសារីព្រៃមានប្រយោជន៍ដល់ស្បែក និង​សុខភាពទូទៅ

កំពូល​អាហារ ៥ មុខ​ប្រឆាំង​​ស្បែក​ស្ងួត និងផ្ដល់​សំណើម​ពី​ខាង​ក្នុង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម