backup og meta

ទើប​ពេញ​វ័យ​ ក្មេង​ជំទង់​គួរ​ថែទាំ​ស្បែក​បែប​ណា​​កុំ​ឲ្យ​ឡើង​មុន​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើប​ពេញ​វ័យ​ ក្មេង​ជំទង់​គួរ​ថែទាំ​ស្បែក​បែប​ណា​​កុំ​ឲ្យ​ឡើង​មុន​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឡើង​មុន​នៅ​វ័យ​ជំទង់​ គឺ​ជា​បញ្ហា​ស្បែក​ដែល​កើត​ឡើង​ជា​ញឹកញាប់​​នៅ​ពេល​ដែល​យើង​ទើប​​ពេញ​វ័យ​ ឬ​ទើប​មក​រដូវ​លើក​ដំបូង។​ មុន​​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ ហើយ​អាចលេច​ឡើង​នៅ​លើ​ខ្នង​ ក​ផ្នែក​ខាង​លើ​ ស្មា​ និង​មុខ។ ដូច្នេះ​ហើយ​ ដើម្បី​បង្ការ​ការ​ឡើង​មុន​អំឡុង​ពេល​ពេញ​វ័យ​ ​យើង​គប្បី​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ឲ្យ​បាន​​ត្រឹមត្រូវ។

១. រក្សា​ជាតិ​ទឹក​

​ក្មេង​​ជំទង់​ គប្បី​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​​​ក្នុង​មួយ​ថ្ងៃៗ​ ពីព្រោះ​ទឹក​មាន​សារសំខាន់​ណាស់​ សម្រាប់​រាងកាយ​ទាំងមូល​ ក៏​ដូចជា​សុខភាព​ស្បែក​។ ​ការ​ញ៉ាំ​ទឹក​ក៏​ជួយ​ឲ្យ​ស្បែក​របស់​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ​ មាន​សុខភាព​ល្អ​ និង​ជួយ​បណ្ដេញ​ជាតិ​ពុល​​ផង​ដែរ​។

​២. លាង​ជម្រះ​គ្រឿង​សម្អាង​មុន​ចូល​គេង​

​ពិត​ណាស់​ រាល់​គ្រឿង​សម្អាង​​ដែល​នៅ​សេសសល់​នៅ​លើ​ផ្ទៃ​មុខ​ពេញ​មួយ​យប់ អាច​ធ្វើ​ឲ្យ​យើង​ស្ទះ​រន្ធ​ញើស​ និង​នាំ​ឲ្យ​កើត​មុន​ដោយ​មិន​ដឹង​ខ្លួន។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣. សម្អាត​មុខ​ជា​រៀង​រាល់​ថ្ងៃ​

ជាមួយ​គ្នា​នេះ​ដែរ ​ប្រសិនបើ​​ស្បែក​មុខ​​របស់​យើង​ឡើង​ប្រេង ឬ​កខ្វក់​ ចូរ​លាង​សម្អាត​មុខ​ម្ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ និង​​ប្រើប្រាស់​​ប្រភេទ​ហ្វូម​លាង​មុខ​ដែល​​មិន​មាន​ជាតិ​កាត់​។ ​ជាក់​ស្ដែង ហ្វូម​ដែល​មាន​ជាតិ​កាត់​ខ្លាំង អាច​កម្ចាត់​ប្រេង​ធម្មជាតិ​ពី​ស្បែក​មុខ​របស់​យើង​ និង​អាច​ធ្វើ​ឲ្យ​ស្បែក​ផលិត​​ប្រេង​កាន់​តែ​ច្រើន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មុន​។

៤. ជៀសវាង​ញេច​មុន​

ការ​ញេច​ ឬ​កេះ​មុន​ សុទ្ធ​តែ​អាច​បង្ក​ជា​ការ​រលាក​កាន់​តែ​ខ្លាំង និង​អាច​បណ្ដាល​ឲ្យ​បាក់តេរី​​​ចូល​ទៅ​ក្នុង​ស្បែក​ដោយ​មិន​ដឹង​ខ្លួន ហើយ​ទម្លាប់​មួយ​នេះ​​នឹង​ធ្វើ​​យើង​កើត​មុន​កាន់​តែ​ច្រើន​ឡើង​។

កើតមុន

៥. លាប​ក្រែម​ផ្ដល់​សំណើម​

​​ទោះ​បី​ជា​មុខ​របស់​យើង​មាន​ជាតិ​ប្រេង​ច្រើន​ យើង​មិន​​គួរ​រំលង​ក្រែម​ផ្ដល់​សំណើម​ឡើយ​។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​​ស្បែក​ងាយ​កើត​មុន​ គួរ​ប្រើប្រាស់​ប្រភេទ​​ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ជាតិ​ប្រេង​ និង​មាន​សាច់​ក្រែម​ស្រាល​ ទើប​ជា​ការ​ប្រសើរ​។

អត្ថបទគួរអាន៖

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Skin Care Routine during Puberty to Prevent Acne

https://skincaretopnews.com/skin-care-routine-during-puberty-to-prevent-acne/

Prevent, Treat and Overcome Teenage Acne

https://www.chla.org/blog/rn-remedies/prevent-treat-and-overcome-teenage-acne

Daily Skin Care Routine to Prevent Acne During Puberty

https://icecreamnstickyfingers.com/skin-care-routine-prevent-acne-puberty/

កំណែ​ប្រែបច្ចុប្បន្ន

23/08/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ដឹងតែកើតមុនពេញមុខហើយ បើមានទម្លាប់អាក្រក់អស់នេះ

បញ្ហាមុន ៥ ប្រភេទ និងវិធីព្យាបាល​ គ្នាយើងសុទ្ធតែចង់ដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 23, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម