ជីអង្កាម ជាគ្រឿងផ្សំនៅក្នុងផ្ទះបាយ ដែលគ្នាយើងបានស្គាល់ជាយូរណាស់មកហើយ។ ពិតណាស់ ក្រៅពីបន្ថែមរសជាតិដ៏មុខម្ហូប យើងក៏អាចប្រើជីមួយប្រភេទនេះក្នុងការថែទាំស្បែក ជាមួយនឹងមុខងារកាត់បន្ថយស្នាមមុនដ៏ពូកែផងដែរ។
តើកត្តាអ្វីទៅដែលបណ្តាលឲ្យយើងមានស្នាមមុន?
យោងតាមការសិក្សាដែលចេញផ្សាយដោយទស្សនាវដ្តី Journal of Clinical and Aesthetic Dermatology បានឲ្យដឹងថា បញ្ហាស្នាមមុននៅលើផ្ទៃមុខ អាចបណ្តាលមកពីការរលាកដែលបង្កឡើងដោយមុនគីស ជាជាងមុនក្បាលខ្មៅ និងក្បាលស ហើយវាអាចបំផ្លាញស្បែក និងបន្សល់ស្លាកស្នាមដ៏គួរឲ្យស្អប់ខ្ពើម។ ករណីមួយទៀត គឺបណ្តាលមកពីការញេចមុន ដែលគ្នាយើងច្រើនតែធ្វេសប្រហែស។
តើជីអង្កាមអាចកាត់បន្ថយស្នាមមុនដោយរបៀបណា?
សារធាតុ Salicylic acid ត្រូវបានប្រើប្រាស់សម្រាប់ព្យាយាមមុន និងស្នាមមុនបានយ៉ាងមានប្រសិទ្ធភាព ហើយសារធាតុមួយនេះ ក៏មាននៅក្នុងជីអង្កាមដូចគ្នា ដែលមានសមត្ថភាពជួយព្យាបាលស្បែកដែលងាយកើតមុន កាត់បន្ថយស្នាមមុន ក៏ដូចជាជំងឺស្បែកផ្សេងទៀត។ បន្ថែមពីនេះ ជីអង្កាមក៏ផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយព្យាបាលបញ្ហាស្បែក ដូចជាកើតមុន និងពណ៌ស្បែកមិនស៊ីគ្នាជាដើម។
រូបមន្តធ្វើល្បាយជីអង្កាមដើម្បីដោះស្រាយបញ្ហាស្នាមមុន
ទាំងនេះ ជាគន្លឹះល្អៗក្នុងការប្រើជីអង្កាមដើម្បីថែរក្សាសម្រស់ និងកាត់បន្ថយស្នាមមុន ដែលណែនាំដោយអ្នកជំនាញផ្នែកស្បែក។
១. ល្បាយជីអង្កាម និងរមៀត
គ្រឿងផ្សំ៖ ជីអង្កាម១០ ទៅ១៥សន្លឹក និងរមៀតមួយចឹប
របៀបធ្វើ៖ កិនជីអង្កាម ហើយបន្ថែមទឹកពីរបីដំណក់។ បន្ថែមរមៀតចូលទៅក្នុងល្បាយ រួចកូរឲ្យសព្វល្អ។ បន្ទាប់មក លាបនៅលើផ្ទៃមុន ដោយទុកចោលរយៈពេលពីរបីនាទី សឹមលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។
២. ល្បាយជីអង្កាម និងត្រសក់
គ្រឿងផ្សំ៖ ជីអង្កាម១០ ទៅ១៥សន្លឹក និងត្រសក់ចំនួន១ផ្លែ
របៀបធ្វើ៖ ហាន់តាសក់ជាចំណិតតូចៗ ហើយចិញ្ច្រាំជីអង្កាមឲ្យម៉ត់ល្អ បន្ទាប់មកកិនចូលគ្នាឲ្យសព្វ ទើបយកមកលាបនៅលើផ្ទៃមុខ ដោយទុកចោលរយៈពេល១៥នាទី មុននឹងលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។
[embed-health-tool-heart-rate]
ជីអង្កាមមានផលប៉ះពាល់ដែរឬទេ?
ជាទូទៅ ជីអង្កាមមានសុវត្ថិភាពក្នុងការប្រើប្រាស់នៅលើស្បែកមុខ។ យ៉ាងណាមិញ វាក៏អាចបង្កជាអាលែកហ្ស៊ីនៅក្នុងករណីខ្លះដែរ ហេតុនេះហើយ ទើបយើងត្រូវធ្វើតេស្តនៅលើដៃជាមុន មុនពេលប្រើប្រាស់នៅលើផ្ទៃមុខ និងពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ មុនពេលបញ្ចូលជីអង្កាមទៅក្នុងទម្លាប់ថែទាំស្បែកជាប្រចាំ។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង