backup og meta

ពិត​អត់​ ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និងកើតមុន?

ពិត​អត់​ ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និងកើតមុន?

ស្ថានភាព​ណែន​ក្បាល គិត​ច្រើន​ មិន​សប្បាយ​ចិត្ត មិន​ជ្រះស្រឡះ​ក្នុង​អារម្មណ៍ តប់ប្រមល់ តុកស៊ិក ទាំង​រឿង​រៀន ប្រឡង ការងារ​ លុយកាក់ ស្នេហា ឬ​រឿង​ដ៏​សែន​ឈឺក្បាល​ក្នុង​គ្រួសារ ធ្វើ​ឲ្យ​ខួរក្បាល​យើង​សម្រាក​បាន​តិច ហើយ​គិត​រហូត​ដល់​ខួរក្បាល​រក​ពេល​សម្រាក​មិន​បាន។ ​គិត​ច្រើន ឬ​យើង​ហៅ​ថា ​ស្ត្រេស​ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ​បាន​ចាត់​ចូល​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង​ សាហាវ​គួរសម​ ហើយ​ភាគ​ច្រើន​កើត​មាន​តែ​ចំពោះ​យុវវ័យ​ ឬ​វ័យ​ជ្រេ​បន្តិច ហៅកត្តា​ទាំង​នេះសុទ្ធ​តែ​មូលហេតុនេះឲ្យបាក់សម្រស់ និងឡើងមុខ ខូចស្បែក​ជាដើម។

អត្ថបទ​នេះ​ “Hello គ្រូពេទ្យ” នឹង​បង្ហើប​ខ្លះៗ ពី​ទំនាក់​ទំនង​រវាង​ស្ត្រេស តប់ប្រមល់ និងបញ្ហាសម្រស់។

១- ស្បែក និង​ភាព​តប់ប្រមល់

បើ​តាម​ការ​អះអាង​របស់​សាស្ត្រាចារ្យ​ឯកទេស​ជំងឺសើស្បែក​ បញ្ហា​ថប់បារម្ភ​និង​ភាព​នឿយហត់ ​មិន​ត្រឹមតែ​បង្ក​ឲ្យ​កើត​ “មុនថ្មី” ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​មុខយើងកំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ល្អ​​ស្រាប់ នោះ​នឹង​កាត់​តែ​យ៉ាប់យឺន​មួយ​កម្រិត​ទៀត។ អ្នកស្រាវជ្រាវ​​រក​ឃើញ​ថា​​ ពេល ប្រឡង សិស្ស និស្សិត​ភាគ​ច្រើន​​ ពិបាក​កម្ចាត់ ឬ​ទប់​ស្កាត់​ឲ្យ​មុខ​ស្អាត​ពី​មុន​ណាស់ ខុស​ពី​អំឡុង​ពេល ស្ថិត​ក្នុង​ពេល​សម្រាក​លំហែ ឬ​វិស្សមកាល។ ចំណុច​សំខាន់ត្រង់​ថា គ្នា​យើង​ស្ត្រេស​ច្រើន កោសិកា​ស្បែក​​ផលិត​សារធាតុ​សេបូម (ខ្លាញ់) ច្រើន​ជាង​ធម្មតា។ ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យមាន​ការ​រំញោច និង​បង្កើន​ការផលិត​របស់​ក្រពេញ​លើ​តម្រងនោម ​ដែល​បញ្ជា​​ក្រពេញ​សេបូម​។ សារធាតុ​សេបូម​ផ្សំ​ជាមួយ​​កោសិកា​ស្បែក​ងាប់ ឬ​បាក់តេរី បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​​រោម ជាហេតុ​នាំ​ឲ្យ​កើត​មុខ។

ថែមលើនេះទៀត ស្ត្រេស​ក៏​បង្កើន​សម្ពាធឈាម​ និង​ងាយ​រីក​សរសៃឈាម​ ព្រម​ទាំង​បន្ថយ​​ការ​ស្រូប​សារធាតុ​ចិញ្ចឹម​ផ្សេងៗ ​ព្រោះ​តែ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​ជាង​ធម្មតា។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២- វិធីដោះស្រាយ

មិន​ងាយស្រួល​ប៉ុន្មាន​ទេ ដើម្បី​បំបាត់​ស្ត្រេស​ឲ្យ​បាត់​អស់​ពី​ក្នុង​ខ្លួន ព្រោះ​អ្វី​យើង​យក​មិន​គិត សុទ្ធ​តែ​ជា​រឿង​សំខាន់ ឬ​អាទិភាព។ ប៉ុន្តែ​ចំណុច​គោល​​ត្រូវ​ថ្លឹង​ថ្លែង គឺ​ភាព​ចាំបាច់ ក្នុង​ការ​គិត ព្រោះ​កត្តា​មួយ​ចំនួន​វា​មិន​សុទ្ធ​តែ​ធ្ងន់ធ្ងរ​ដូច​ការ​គិត​របស់​យើង​ពេក​ទេ មិន​សុទ្ធ​តែ​ត្រូវ​យក​មក​គិត​ ​ទាមទារ​ដោះស្រាយ​បន្ទាន់​នោះ​ដែរ។ ធ្វើ​ម្ដង​មួយ​ជំហានៗ ថ្លឹងថ្លែង​ពី​ទម្ងន់ និង​ភាព​ចាំបាច់​បំផុត​ជាមុន។ បែងចែក​ពេលវេលា​ឲ្យ​បាន​ល្អ​ជាង​នេះ (ធ្វើការ លំហែ ឬ​ហាត់​កីឡា) កុំ​បន្ត​ឲ្យ​មាន​ភាព​ច្របូកច្របល់​ខ្លួន​ឯង។

– ហាត់​ប្រាណ៖ កើតជំងឺ​ស្ត្រេស​ខ្លាំង ភាគ​ច្រើន​ភ្ញាក់​ពី​ព្រលឹម ដូច្នេះ​សាក​ក្រោក​ដើរ ឬ​រត់​ខ្លះ មុន​ទៅ​សាលា ឬ​ធ្វើការ។ បើ​សិន​ជា​ក្រោក​មិន​រួច ឬ​ស្ថានភាព​ទីតាំង​មិន​អំណោយផល គួរ​តែ​រក​ពេល​ល្ងាច​ជំនួស​ក៏​បាន។

– គេង​ឲ្យ​គ្រប់៖ ទោះ​ជា​មិនងាយ​ដេក​​លក់​ភ្លឹង ​ដូច​​គ្នា​យើង​ផ្សេង​ទៀត​ក៏ពិត​មែន ​ប៉ុន្តែ​កំណត់ និង​បែងចែក ​គ្រប់គ្រង​ពេលវេលា​ ជា​រឿង​សំខាន់​ណាស់ ដើម្បី​​ស្ដារ​សុខភាព និង​ស្ថានភាព​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​។ កំណត់ កាលវិភាគ​ កំណត់​ម៉ោង​ចូល​គេង និង​ក្រោក ហោច​ណាស់​ឲ្យ​បាន ៧-៨ ម៉ោងក្នុង​មួយ​យប់។

– ញ៉ាំ៖ កុំ​ព្យាយាម​អត់​ញ៉ាំ ឬ​ប្រើ​អារម្មណ៍​មក​កំណត់​ការ​ញ៉ាំ។ អាហារ ៣ ពេល​ពិត​ជា​សំខាន់​ ហើយ​អ្វី​​មិន​គួរ​រំលង​ទៀត​នោះ​គឺ ផ្លែឈើ និង​បន្លែ។ កាត់​បន្ថយការញ៉ាំ កាហ្វេ​ និង​ស្ករផង។

អត្ថបទគួរអាន៖

– ថែទាំ​ស្បែក៖ រក​ពេល ​៥-១០ នាទី ថែ​មុខ ថែ​ស្បែក​ខ្លួន​ឯង​ខ្លះ ​ក៏​អាច​ជួយ​បាន​ច្រើន​ដែរ ដូចជា ប្រើ​បន្លែ​បិតមុខ បិត​ម៉ាស់ ឬ​ឆ្ពង់ ស្ទីម ​ជា​ដើម។

មុន​មិនមែន​​អាច​ព្យាបាល​ជា​ដាច់​ក្នុង​ពេល ២-៣​ ថ្ងៃ​ទេ រក​ថ្នាំ​ជំនួយ​ខ្លះ​ក៏​ល្អដែរ។ ​ក្នុង​ករណី​ពិសេស ព្យាបាល​មុន ត្រូវការ​ថ្នាំ ​ដូចជា Retinoids ថ្នាំ​ផ្សះ និង​ថ្នាំ​មួយ​ចំនួន​ទៀត ហើយ​រាល់​ការ​សម្រេច​ប្រើ​ថ្នាំ​អ្វី​ក៏​ដោយ គួរ​តែ​ទៅ​ពិគ្រោះជាមួយ​គ្រូពេទ្យ ​ដើម្បី​កាត់​បន្ថយភាព​ស្ត្រេស​ភ្លាមៗ ​បើ​សិន​ជា​មាន​សញ្ញាឡើង​មុន និង​ដឹង​ថា​ខ្លួន​ឯង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស ណែន​ក្បាល។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Does stress cause breakouts? https://www.dermalogica.com/does-stress-cause-breakouts%3F/does-stress-cause-breakouts,default,pg.html. Accessed November 30, 2016.

Stress and Acne. http://www.webmd.com/skin-problems-and-treatments/acne/features/stress-and-acne#1. Accessed November 30, 2016.

កំណែ​ប្រែបច្ចុប្បន្ន

30/11/2022

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 30, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម