មួយខែម្ដង មិនថាមុន កំពុងមក ឬក្រោយពេលមករដូវទេ បញ្ហាស្បែកមុខបានក្លាយជាក្ដីបារម្ភខ្លាំងសម្រាប់នារីៗមួយចំនួន។ មូលហេតុដែលស្ដ្រីភាគច្រើនជួបបញ្ហានេះ ក្នុងអំឡុងពេលរដូវ គឺដោយសារតែការប្រែប្រួល អ័រម៉ូនក្នុងរាងកាយបីប្រភេទផ្សេងៗគ្នា អ័រម៉ូន Oestrogen, Progesterone និង Testosterone ដែលស្ថិតក្នុងដំណើរវដ្ដរដូវប្រចាំខែ។ អ្នកស្រីវេជ្ជបណ្ឌិត Dr Stephanie Ho ឯកទេសសុខភាពសើស្បែកពន្យល់ដូច្នេះ។
អ្នកស្រីបន្ថែមទៀតថា ការថយចុះអ័រម៉ូន Oestrogen នឹងបង្កបញ្ហាដល់សុខភាពស្បែក ព្រោះវាមានតួនាទីសំខាន់ ជួយឲ្យស្បែកមុខមានសភាពក្រាស់ មានសំណើមជាតិទឹក និងការពារផលប៉ះពាល់បង្កជាមុខរបួសស្នាមផ្សេងៗមកលើស្បែកមុខទៀតផង។ ចំណែកអ័រម៉ូន Progesterone ជាប្រភេទអ័រម៉ូនងាយធ្វើឲ្យស្បែកមុខមានបញ្ហា ឡើងកន្ទួល រលាក និង ប៉ះពាល់ទៅដល់ស្បែកមុខដែលមានសភាពស្ដើង មានករណីខ្លះគឺអាចបង្កឲ្យស្បែកមុខមានការរមាស់ដុំៗជាប់ស្បែក។ ដូច្នេះការថយចុះបរិមាណ Oestrogen ហើយ កើនឡើង Progesterone ស្របពេលគ្នា គឺមិនមែនជារឿងល្អសម្រាប់សុខភាពស្បែកនោះទេ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
មួយវិញទៀត ក្នុងដំណាក់កាលនោះ មានស្រីៗខ្លះគាត់ជួបបញ្ហាមុខគាត់ក្រៅពីកើតមុន ក៏មានការកើតជាតិខ្លាញ់បន្ថែមមួយកម្រិតទៀត ចំណុចនេះអ្នកស្រីវេជ្ជបណ្ឌិតបានចង្អុលបង្ហាញទៅកាន់វត្ដមាននៃ អ័រម៉ូនមួយទៀត គឺអ័រម៉ូន Testosterone ជាអ័រម៉ូនភេទប្រុស។ ក្នងរាងកាយរបស់ស្រី្ដ ភាគច្រើនក៏មានអ័រម៉ូននេះប៉ុន្ដែបរិមាណតិច។ អ័រម៉ូននេះនឹងបង្កើតឲ្យមានជាតិខ្លាញ់លើមុខ អាចតិចឬច្រើនអាស្រ័យលលើបរិមាណអ័រម៉ូន។ ការកើតមានជាតិខ្លាញ់លើមុខក៏នឹងបង្កទៅជាកើតមុនបានដែរ ហើយជាប្រភេទមុនធំៗទៀតផង។
អ័រម៉ូន Testosterone នឹងត្រូវកើនឡើងនៅពេលដែល Oestrogen និង Progesterone ត្រូវថយចុះ កាលអ័រម៉ូនទាំងពីរថយចុះអាចមុន ឬក្នុងកំលុងមករដូវ។ ការថយចុះអ័រម៉ូន Oestrogen និង Progesterone ភាគច្រើនធ្វើឲ្យស្ដីមានអាការៈ ហៀរសំបោរមុនមករដូវ ហើយការប្រត្ដិកម្មបែបនោះ គឺបណ្ដាលមកពី ការផលិតជាតិខ្លាញ់ដោយការកើនឡើងអ័រម៉ូន Testosterone ហើយបរិមាណអ័រម៉ូននេះនឹងនៅបន្ដមាន ក្នុងកំលុងពេលមករដូវ។ បន្ទាប់ពីនោះមុខស្រ្ដីភាគច្រើនមានកើតមុនជាមួយជាតិខ្លាញ់យ៉ាងច្រើនលើមុខ។
[embed-health-tool-ovulation]
បើជួបបញ្ហាស្បែកមុខបែបនេះ គួរដោះស្រាយបែបណា?
ជាវិធីសាស្ដ្រដោះស្រាយបញ្ហានេះ គឺមានតែឧស្សាហ៍លាងសម្អាតផ្ទៃមុខជាប្រចាំឲ្យបានញឹកញាប់ ដោយទឹកស្អាត ដុសលាងដោយឧបករណ៍ទន់ៗ ថ្នមៗលើផ្ទៃមុខ។ មិនត្រូវប្រើប្រាស់ផលិតផលជំំនួយស្បែកមុខផ្សេងដែលមានជាតិកាត់ខ្លាំង។ អ្នកស្រីវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ចំណុចនេះគួរតែយកចិត្ដទុកដាក់ឲ្យបានខ្លាំងមែនទែនការសម្រេចជ្រើសរើសផលិតផលមកប្រើប្រាស់ជំនួយដែលមិនដឹងពីរូបមន្ដលាយផ្សំ។ ព្រោះប្រើប្រាស់ក្នុងកំលុងពេលនោះ វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកយើង ដែលមានសភាពស្ដើងងាយរងផលប៉ះពាល់ ស្របពេលកំពុងមានការប៉ះពាល់កើតឡើងពីខាងក្នុងផងនោះ។ បន្ថែមពីនោះទៀត ជៀសវាងប្រើសប្រាស់ផលិតផលដែលផ្ដល់សំណើមដល់ស្បែកមុខ ព្រោះស្បែកមុខរបស់យើងកំពុងតែមានជាតិខ្លាញ់ មិនអាចប្រើប្រាស់ផលិតផលបែបនោះបានទេ ជម្រើសល្អគឺប្រើប្រាស់ ទឹកស្អាតលាងសម្អាតជាប្រចាំ។
គួរអាន៖
- ស្ថានភាពស្បែក ៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួលថែទាំ
- ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក
- ក្តៅខ្លាំងអ៊ីចឹង បើស្រលាញ់ស្បែក ត្រូវដឹងវីតាមីនសំខាន់ៗទាំងនេះ
- វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង
- វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក
- ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹងប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន
- ចង់បានស្បែកភ្លឺស្រស់ស្អាត អនុវត្តតិចនិកទាំង ៥ នេះ
- ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាមិនបារម្ភខ្លាចខូចស្បែកដែរ!