backup og meta

គន្លឹះងាយៗថែទាំស្បែក៥យ៉ាងនៅរដូវក្តៅ សម្រាប់អ្នកមានស្បែកខ្លាញ់

គន្លឹះងាយៗថែទាំស្បែក៥យ៉ាងនៅរដូវក្តៅ សម្រាប់អ្នកមានស្បែកខ្លាញ់

បញ្ហា​បែក​ញើស រួម​ជាមួយ​នឹង​ការ​ផលិត​ជាតិ​​ខ្លាញ់​កាន់​តែ​ច្រើន​ អាច​បណ្តាល​ឲ្យ​យើង​ឡើង​មុន​ដោយ​មិន​ដឹង​ខ្លួន​នៅ​រដូវ​ក្តៅ​នេះ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ខ្លាញ់។ ដូច្នេះ​ហើយ ដើម្បី​ជៀសវាង​ពី​បញ្ហា​ស្បែក​ផ្សេង​ៗ​នៅ​រដូវ​ក្តៅ​ គ្នា​យើង​អាច​អនុវត្តន៍​គន្លឹះ​ទាំង​៥​នេះ។

គន្លឹះ​ងាយ​ៗ​ទាំង​៥ ថែទាំ​ស្បែក​នៅ​រដូវ​ក្តៅ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ខ្លាញ់

១. លាប​ក្រែម​ផ្តល់​សំណើម​​​​

ថ្វី​ត្បិត​តែ​​ផ្ទៃ​មុខ​យើង​អាច​មាន​ជាតិ​ខ្លាញ់​ច្រើន​ជាង​ធម្មតា ក៏​យើង​ចាំបាច់​ត្រូវ​ប្រើ​ក្រែម​ផ្តល់​សំណើម​ ដើម្បី​បំពេញ​ជាតិ​ទឹក​ដល់​ស្បែក​ ព្រម​ទាំង​បញ្ចៀស​ការ​​បញ្ចេញ​​ជាតិ​ខ្លាញ់​ពី​ស្បែក​ច្រើន​ជ្រុល​ផង​ដែរ ហើយ​ក្រែម​ផ្តល់​សំណើម​ដែល​ស័ក្តិសម​អំឡុង​ពេល​នេះ គឺ​ជា​ក្រែម​ផ្តល់​សំណើម​​ដែល​មាន​សភាព​ស្រាល។

២. ប្រើ​ក្រដាស​បឺត​ខ្លាញ់

នៅ​រដូវ​ក្តៅ​នេះ គ្នា​យើង​គួរ​តែ​មាន​ក្រដាស​បឺត​ខ្លាញ់​នៅ​តាម​ខ្លួន​ជានិច្ច។ នៅ​ពេល​ដែល​ស្បែក​ឡើង​​ប្រេង​ខ្លាញ់​ខ្លាំង នោះ​យើង​អាច​យក​មក​ជូត​នៅ​បរិវេណ​ដែល​មាន​ខ្លាញ់​ ប៉ុន្តែ​គួរ​ជៀសវាង​ប្រើ​ក្រដាស​បឺត​ខ្លាញ់​ច្រើន​ជ្រុល ដែល​អាច​បំផ្លាញ​ខ្លាញ់​ល្អ​ៗ​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​បាន។

ស្បែកខ្លាញ់២

៣. ប្រើ​ទឹក​ជូត​មុខ (Toners)

ទន្ទឹម​នឹង​នេះ​ដែរ​ យើង​មិន​គួរ​រំលង​ការ​ប្រើ​ទឹក​ជូត​មុខ​ឡើយ ពីព្រោះ​​ទឹក​ជូត​មុខ​ ដើរ​តួ​នាទី​យ៉ាង​សំខាន់​​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ បង្រួមរន្ធ​ញើស ក៏​ដូចជា​ជួយ​គ្រប់គ្រង​ការ​ផលិត​ជាតិ​ខ្លាញ់​ដែល​លើស។

៤. ប្រើ​ម៉ាស​បិទ​មុខ​ធម្មជាតិ

​​បន្ថែម​ពី​នេះ យើង​គួរ​ចាប់ផ្តើម​ប្រើ​ម៉ាស​បិទ​មុខ​ធម្មជាតិ ដូចជា​ម៉ាស​ផ្លែ​ចេក និង​ទឹក​ឃ្មុំ ឬ​​ម៉ាស​ប្រទាល​កន្ទុយ​ក្រពើ និង​ទឹក​ឃ្មុំ ដើម្បី​ជួយ​​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​ និង​ជាតិ​ពុល​ចេញ​ពី​ស្បែក ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា​ និង​ម៉ត់​រលោង​នៅ​រដូវ​ក្តៅ​នេះ។

[embed-health-tool-ovulation]

៥. ជៀសវាង​លាង​សម្អាត​មុខ​ញឹកញាប់​ពេក

ប្រសិនបើ​យើង​លាង​សម្អាត​មុខ​ញឹកញាប់​ពេក ​ នោះ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​ស្ងួត ដែល​ជា​ហេតុ​នាំ​ឲ្យ​រាងកាយ​ផលិត​ជាតិ​ខ្លាញ់​កាន់​តែ​ច្រើន​លើស​ដើម។ ហេតុ​នេះ​ហើយ យើង​គួរ​លាង​សម្អាត​មុខ​តែ​២​ដង​ក្នុង​មួយ​ថ្ងៃ ទើប​ជា​ការ​ប្រសើរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Skin care: 5 tips for healthy skin

https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/skin-care/art-20048237

The 5 Best DIY Face Masks to Fix Oily Skin Fast

https://stylecaster.com/beauty/oily-skin-remedies/

5 Ways To Take Care Of Oily Skin In Summers

https://swirlster.ndtv.com/beauty/5-ways-to-take-care-of-oily-skin-in-summers-3002029

កំណែ​ប្រែបច្ចុប្បន្ន

15/03/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើចំពោះសុខភាពស្បែក

វិធីងាយៗអាចជួយកម្ចាត់ខ្លាញ់លើស្បែកមុខបានល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម