backup og meta

វីតាមីនសំខាន់ៗ សុភាពនារី​គួរដឹងដើម្បី​ធ្វើ​ឲ្យ​សក់មាន​សុភាពល្អ

វីតាមីនសំខាន់ៗ សុភាពនារី​គួរដឹងដើម្បី​ធ្វើ​ឲ្យ​សក់មាន​សុភាពល្អ

សក់​ ​គឺ​ជា​ផ្នែក​មួយនៃ​សម្រស់​របស់​ស្ត្រី ហើយ​បើ​យើង​ស្រឡាញ់​សក់ ចង់​បាន​សក់​ស្អាត រស់រវើក ភ្លឺរលោង សុភាពនារី​យើង​មិន​គួរ​កុំ​រំលង​វីតាមីន​ទាំង​បួន​ខាង​ក្រោម​នេះឡើយ​​។

វីតាមីន A

គ្រប់​កោសិកាទាំងអស់​របស់​រាងកាយ​ត្រូវការ​វីតាមីនA ដើម្បី​លូតលាស់ ក្នុង​នោះ​រួម​ទាំង​សក់​ផង​ដែរ ហើយ​វី​តាមីន​នេះ​ក៏​ជួយ​ដល់​ការ​ផលិត​ជាតិ​ប្រេង​លើ​ស្បែក​ក្បាល។ ប្រេង​ធម្មជាតិ​នេះ មាន​នាទី​រក្សា​សក់​ឲ្យ​មាន​សំណើម ភ្លឺថ្លា និង​មាន​សុខភាព​ល្អ។ បន្ថែម​វីតាមីន A ទៅ​លើ​អាហារ​ប្រចាំ​ថ្ងៃ ដូចជា ការ៉ុត ដំឡូង​ជ្វា ល្ពៅ ទឹកដោះ​គោ យ៉ាអួ​ និង​ស៊ុត តាម​កម្រិត​សមស្រប អាច​ជួយ​ឲ្យ​សក់​កាន់តែ​លូតលាស់​បាន​ល្អ។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

វីតាមីន B

ក្រុម​វីតាមីន B ជួយ​ដល់​ការ​លូតលាស់​សក់ ដោយសារ​មាន​ការ​ជំរុញ​កោសិកា​ឈាម​ក្រហម ដើម្បី​នាំ​អុកស៊ីហ្សែន និង​សារធាតុមួយ​ចំនួន ទៅ​ចិញ្ចឹម​ស្បែក​ក្បាល និង​ឫស​សក់។ បាយអូទីន​ (Biotin) ជា​ប្រភេទ​វីតាមីន B សម្រាប់​ការ​ព្យាបាល​សក់​ជ្រុះ។ ប៉ុន្តែ​ព្យាយាម​បន្ថែម​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​ក្នុង​របប​អាហារ ចំណែក​សាច់ និង​ផលិតផល​ទឹកដោះ​គោ ក៏ជា​ប្រភព​សម្បូរ​វីតាមីន B12

កៅស៊ូចងសក់

វីតាមីន C

វីតាមីនC ជា​ប្រភព​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ប្រសើរ ជួយ​ការពារ​សក់​មិន​ឲ្យ​ខូច ដោយ​សារ​ការ​បង្ក​មកពី​រ៉ាឌីកាល់​សេរី។ លើស​ពី​នេះ ពេល​ញ៉ាំ​វីតាមីន​សេ C វា​ជួយ​បង្កើត​ប្រូតេអ៊ីន​ម៉្យាង ហៅ​ថា​កូឡាជែន រឹត​បន្តឹង​ជាលិកា​សក់ និង​ពង្រឹង​រចនា​សម្ព័ន្ធ​សក់​កូឡាជែន ដែល​វីតាមីន​ប្រភេទ​នេះ សម្បូរ​នៅ​ក្នុង ម្ទេស​ ទំពាំង​បាយ​ជូរ​ ផ្លែ​ស្ត្របឺររី និង​ផ្លែ​ក្រូច​ផ្សេង។

វីតាមីន E

វីតាមីន E អាច​ជួយ​បង្កើន​ដំណើរការ​លូតលាស់​សក់។ អ្នក​ស្រាវជ្រាវ​មួយក្រុម ​រក​ឃើញ​ថា​រយៈពេល​ ៨ខែ គ្នា​យើង​មាន​បញ្ហា​ជ្រុះ​សក់ សក់​កើន​ឡើង​វិញ បន្ទាប់​ពី​ទទួល​បាន​ថ្នាំ​វីតាមីន E

វីតាមីន E សម្បូរ​ក្នុង​ផ្លែ​ឈើ​ស្រស់ៗ ដូចជា​ផ្លែប៊ើរ គ្រាប់​ផ្កា​ឈូករ័ត្ន ស្ពៃ​ពួយលេង និង​គ្រាប់ អាល់ម៉ុន ជាដើម។ ព្យាយាម​បំប៉ន​វីតាមីន​ក្នុង​រាងកាយ ដោយ​ប្រើ​ប្រភព​ធម្មជាតិ ព្រោះ​មាន​តម្លៃ​ថោក​មាន​រសជាតិ​សម្បូរ​បែប។

ក្រៅពី​វីតាមីន​ទាំង​បួន​នេះ យើង​ក៏​គួរ​ចេះ​ថែទាំសក់​ពេល​កក់សក់ និង​ពេល​គេង​ផង​ដែរ។ នេះមាន​ន័យ​ថា​យើង​មិន​គួរ​ចូល​គេង​ទាំង​សក់សើម ឬ​ពេល​កក់​សក់​​មិន​គួរ​កក់​សក់ញី​ខ្លាំងៗ ឬប្រញាប់ពេក​នោះទេ។ ការ​ធ្វើ​ដូច​នេះ​អាច​ធ្វើ​ឲ្យ​សក់​យើង​បាក់ ឬ​ឆាប់​ខូច​បាន៕

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The 5 Best Vitamins for Hair Growth (+3 Other Nutrients). https://authoritynutrition.com/best-vitamins-hair-growth/ accessed April 16, 2017

The 10 Most Important Vitamins For Healthy Hair & Hair Growth. http://www.naturallivingideas.com/vitamins-for-hair-growth/ accessed April 16, 2017

What Vitamins & Minerals Promote Hair Regrowth? http://www.livestrong.com/article/395065-what-vitamins-minerals-promote-hair-regrowth/ accessed April 16, 2017

8 Common Hair Washing Mistakes That Are Making Your Hair And Scalp Age Faster

https://www.healthyway.com/content/hair-washing-mistakes-you-didnt-know-you-were-making/

កំណែ​ប្រែបច្ចុប្បន្ន

13/12/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែបឺរ មាន​ដឹងថាផ្ដល់​ប្រយោជន៍បែបណាដល់​សុខភាព​សក់​អត់?

វិធីធម្មជាតិ ៣ យ៉ាង ជួយ​ឲ្យ​សក់​ដុះ​ឡើង​វិញ​បាន​ល្អ និងឆាប់រហ័ស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 13, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម