សក់និងស្បែកក្បាល

សក់​និង​ស្បែកក្បាល - ផ្នែក​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​គឺ​ផ្នែក​ស្បែកក្បាល និង​សក់​ត្រូវ​តែ​មាន​សុខភាព​ល្អ ដើម្បី​ឲ្យ​សម្រស់​នៅ​នឹងនរ មិន​ចាស់​ជាង​វ័យ

ចំណេះដឹងទូទៅ

សក់និងស្បែកក្បាល

មកដឹងរបបអាហារ ៣​ ប្រភេទរួមចំណែកធ្វើឱ្យសក់ជ្រុះ

សក់ជ្រុះបណ្តាលមកពីមូលហេតុច្រើនរួមមាន កត្តាតំណពូជ អនាម័យ អាយុ ស្រ្តេស ជំងឺ ការប្រើប្រាស់ថ្នាំ ឬប្រើផលិតផលថែ​រក្សា​សក់ខុស អ៊ុត ឬ​កៀបសក់ញឹកញាប់ និងកត្តារបប​អាហារ​ជាដើម។ របបអាហារមិនត្រឹមតែជះឥទ្ធិពលដល់សុខភាពទូទៅទេ ថែមទាំងប៉ះពាល់ដល់សុខភាព​សក់ទៀត​ផង។ តើរបបអាហារណាខ្លះរួមចំណែកធ្វើឱ្យសក់យើងជ្រុះ? ១. អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់មានន័យថា ល្បឿន​នៃការ​បំប្លែងជាតិកាបូអ៊ីដ្រាត​ពីក្នុងអាហារ​ទៅ​ជាជាតិស្ករក្នុងឈាមលឿន ហើយក៏ជាអាហារ​​ដែលមានជាតិស្ករខ្ពស់ដែរ។ នៅពេលជាតិស្ករ​ក្នុង​ឈាមឡើងខ្ពស់ លំពែងបញ្ចេញអ័រម៉ូនអាំងស៊ុយលីនដើម្បីស្រូបយកជាតិស្ករពីចរន្តឈាម ហើយ​បំប្លែង​ទៅជាថាមពល។ អាំងស៊ុយលីនក៏ជួយបញ្ជូនជាតិស្ករ​ដែល​លើស​ទៅរក្សាទុកនៅក្នុងថ្លើម​សម្រាប់​ប្រើប្រាស់នៅពេលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាបដែរ។ នៅពេលដែលយើងញុំាអាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ច្រើនជាប្រចាំ អ័រម៉ូនអាំងស៊ុយលីនលែង​អាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន ដូច្នេះកម្រិតជាតិស្ករក្នុងឈាមរបស់យើង​នៅ​តែ​ខ្ពស់​ជា​អចិន្ត្រៃយ៍ដែលគ្រូពេទ្យតែងតែនិយាយថា សុំានឹងអាំងស៊ុយលីន។ ការកើនឡើងជាតិស្ករក្នុងឈាមជាប្រចាំបណ្តាលឱ្យខូចសរសៃឈាមដែលមិនអាចដឹកនាំសារធាតុចិញ្ចឹមគ្រាប់គ្រាន់មកចិញ្ចឹមឫសសក់ និងសក់ ហើយបង្កើនការផលិតអ័រម៉ូនអង់ដ្រូសែន(androgen) ដែលធ្វើឱ្យ​ឫស​សក់រួញស្វិត ហើយជ្រុះសក់។ អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់រួមមាន ភេជ្ជៈផ្អែមៗ បង្អែម អង្ករសម្រិត ដំឡូងបារាំង នំបុ័ង មី និង​ផ្លែមៀនជាដើម។ [embed-health-tool-bmi] ២. អាហារបង្កអាលែកហ្ស៊ី អ្នកខ្លះអាចអាលែកហ្ស៊ីជាមួយអាហារណាមួយដែលបណ្តាលឱ្យឡើង​កន្ទ្រាល​​ត្រអាក កន្ទួល​រមាស់ កណ្តាស់ ហៀរសម្បោរ ហើម​អណ្ដាត មាត់ ឬ​មុខ ពិបាក​ដក​ដង្ហើម សម្ពាធ​ឈាម​ធ្លាក់​ចុះ ក្អួត ឬរាក​ជា​ដើម​។ នៅ​ពេលយើងញុំាអាហារដែលបង្ក​អាលែកហ្ស៊ីជាប្រចាំ រាងកាយយើងនឹងរលាករុំារ៉ៃដែល​ធ្វើឱ្យ​ប្រព័ន្ធ​ភាពសុំាចុះខ្សោយ ហើយមានជំងឺអូតូអ៊ីម្ញូនដែលអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយវាយប្រហារឫសសក់ និងបង្កឱ្យរលាក​​ស្បែកក្បាលដែលជាហេតុធ្វើឱ្យសក់យើងជ្រុះ។ អាហារដែល​ងាយ​បង្កអាលែកហ្ស៊ី ដល់​គ្នា​យើង​មួយ​ចំនួន​មានដូចជា ស៊ុត គ្រាប់ផ្លែឈើ សណ្តែកដី ផលិត​ផល​ទឹកដោះ និង​គ្រឿង​សមុទ្រ​ជាដើម។ ចង់គណនា […]

អត្ថបទផ្សេងទៀតពី សក់និងស្បែកក្បាល

សក់និងស្បែកក្បាល

នេះជាមូលហេតុបណ្តាលឱ្យរមាស់ស្បែកក្បាល និងវិធីដោះស្រាយ

ការរមាស់ស្បែកក្បាលមិនត្រឹមតែធ្វើឱ្យយើងពិបាកទ្រាំ រំខានដល់ការងារ ឬជីវភាពរស់នៅប្រចាំថ្ងៃ​ទេ ថែមទាំងអាចធ្វើឱ្យយើងខ្មាសគេទៀតផង។ ហេតុអ្វីបានជាយើងរមាស់ស្បែកក្បាល? ហើយគួរដោះស្រាយបែបណា? ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអាចបណ្តាលឱ្យយើងរមាស់ស្បែកក្បាល និងវិធី​ដោះ​ស្រាយ៖ ១.  ប្រតិកម្មនឹងផលិតផលថែសក់ ស្បែកក្បាលយើងមានសភាពស្តើងជាងស្បែកនៅកន្លែងផ្សេងៗទៀតនៃរាងកាយ។ ថ្នាំលាបសក់ សាប៊ូកក់សក់ ក្រែមបន្ទន់ និងផលិតផលថែសក់​មួយ​ចំនួន​អាចមានផ្ទុកសារធាតុគីមី ក្លិនក្រអូប​សិប្បនិម្មិត ឬជាតិកាត់​ខ្លាំង​ដែលធ្វើឱ្យស្បែកក្បាល​យើង​ប្រតិកម្ម ហើយបង្កទៅជារលាក និង​រមាស់។ យើងគួរសាកល្បងឈប់ប្រើផលិតផលថែសក់ដែលយើងសង្ស័យថា បង្ក​ឱ្យ​ស្បែកក្បាល​មានប្រតិកម្មមួយអាទិត្យ ឬមួយរយៈពេលសិន​ដើម្បីមើលថាអាការៈរមាស់ស្បែក​ក្បាល​យើង​មានធូរស្បើយឬទេ? ២. រលាកឫសសក់ ឫសសក់យើងអាចរលាកដោយសារឆ្លងបាក់តេរី ហើយអាចរាលដាលទៅឫសសក់ផ្សេងទៀត​ដែល​បណ្តាលឱ្យឡើងដុំពកពណ៌ក្រហមដូចមុន​លើ​ស្បែកក្បាល និងធ្វើឱ្យយើងរមាស់ និងឈឺ។ ការរលាកឫសសក់ស្រាលអាចជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃដោយខ្លួនឯង តែបើក្នុងករណី​ធ្ងន់ធ្ងរ​គ្រូពេទ្យសើស្បែកអាចចេញវេជ្ជបញ្ជាថ្នាំផ្សះឱ្យយើង។ ៣. មានអង្គែ អង្គែធ្វើឱ្យស្បែកក្បាលមាស់ និងរបកស្បែកជ្រុះលើសក់ ឬអាវ ប្រសិន​បើយើងអេះក្បាល។ ដូច្នេះ​បើយើងសង្ស័យថា រមាស់ស្បែកក្បាលដោយ​អង្គែ គួររកមើលបន្ទះពណ៌សតូចៗនៅលើសក់ ឬអាវ។ ភាគច្រើន យើង​អាច​ព្យាបាលអង្គែដោយប្រើសាប៊ូកក់សក់សម្រាប់ព្យាបាល​​អង្គែ តែត្រូវអនុវត្ត​តាមការណែនាំ​របស់​ផលិតផលដោយប្រុងប្រយ័ត្ន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤. ខានកក់សក់យូរ នៅពេលយើងមិនបានកក់សក់ញឹកញាប់ សក់ ស្បែកក្បាល និងឫសសក់នឹងឡើងប្រេង ឬក្អែលដែលបណ្តាលឱ្យមាស់។ បើមានបញ្ហាដូច្នេះ យើងគួរកក់សក់មួយថ្ងៃរំលងមួយថ្ងៃ។ ៥. បែកញើសច្រើន លើសពីនេះទៅទៀត ស្បែកក្បាលអាចរមាស់ដោយសារការបែក​ញើស​ច្រើន ព្រោះញើសផ្សំ​ឡើង​ពីទឹក ជាតិខ្លាញ់ និងអំបិល។ នៅពេល​ញើស​ស្ងួត សារធាតុទាំងនេះ​នឹងជាប់នៅលើ​ស្បែក​ក្បាល​យើងដែលធ្វើឱ្យរមាស់។ ដូច្នេះបន្ទាប់ពីបែកញើសច្រើន យើងគួរកក់សក់។ [embed-health-tool-heart-rate] ៦. […]

សក់និងស្បែកក្បាល

ហេតុអ្វីអ្នកខ្លះជ្រុះសក់ហើយមិនដុះវិញ? អាចព្យាបាលបានអត់?

ជំងឺ​ជ្រុះ​សក់​​ ​អាច​ប៉ះពាល់​ដល់​​ស្បែក​ក្បាល​ ឬ​រាងកាយ​ទាំង​មូល​របស់​យើង​ផ្ទាល់​ ដោយ​ករណី​ខ្លះ​អាច​ជា​សះស្បើយ​ និង​ខ្លះ​ទៀត​មិន​អាច​​ជា​សះស្បើយ​ជា​រៀង​រហូត ហើយ​ភាគច្រើន​បញ្ហា​ជ្រុះ​សក់​នេះ កើត​ឡើង​ជា​ញឹកញាប់លើបុរស​ ជាងស្រ្តី។ ជាក់​ស្ដែង ការ​ជ្រុះ​សក់​ដោយ​សារ​តំណ​ពូជ ព្រម​ជា​មួយ​កត្តា​អាយុ​ ជា​មូលហេតុ​ចម្បង​មួយ​ដែល​អាច​​ធ្វើ​ឲ្យ​យើង​ជ្រុះ​សក់​ដល់​ទំពែក​។ ខណៈ​ពេល​ ​មនុស្ស​មួយ​ចំនួន​​ ជ្រើសរើស​​យក​ការ​មិន​ព្យាបាល​ ឬ​ព្យាយាម​បិទបាំង​​ដោយ​ម៉ូត​សក់​ ឬ​ប្រើ​មួក​ អ្នក​ផ្សេង​ទៀត​​​ ​សម្រេច​យក​ការ​ព្យាបាល​ដើម្បី​បង្ការ​​បញ្ហា​សក់​ជ្រុះ​កាន់​តែ​ច្រើន​ឡើង​​ ឬ​​ចង់​បណ្ដុះ​សក់​ថ្មី​។ យ៉ាង​ណា​មិញ ប្រសិន​បើ​​យើង​ជ្រើសរើស​យក​ការ​ព្យាបាល​សក់​ជ្រុះ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ពី​មូលហេតុ​នៃ​សក់​ជ្រុះ និង​ជម្រើស​ព្យាបាល​​​​ឲ្យ​​បាន​ច្បាស់លាស់​ជា​មុន​សិន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា រោគសញ្ញា​នៃ​ការ​ជ្រុះ​សក់​រួម​មាន​៖ សក់​ស្ដើង​ទៅ​ៗ ជ្រុះ​សក់​ និងរោមលើរាងកាយ​ទាំង​មូល ទំពែក​ដោយ​កន្លែង​នៅ​លើ​ស្បែក​ក្បាល​​ ​មូលហេតុ​បង្ក​ ជា​ធម្មតា យើង​​ជ្រុះ​សក់​ប្រហែល​៥០ ទៅ​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ​ ហើយ​សក់​ថ្មី​ក៏​កំពុង​លូតលាស់​នៅ​ពេល​ជាមួយ​គ្នា​ដែរ។ បញ្ហា​សក់​ជ្រុះ​កើត​ឡើង​នៅ​ពេល​ស្បែក​ក្បាល​យើង​មិន​ដុះ​សក់​ថ្មី ដើម្បី​ជំនួស​សក់​ដែល​ជ្រុះ​ជា​រៀង​រាល់​ថ្ងៃ​។ អត្ថបទគួរអាន៖ ម៉េច​បាន​ចេះ​តែរបកស្បែកដៃ? គួរដោះស្រាយ​បែប​ណា? តិចនិកជ្រើសរើសផលិតផលឲ្យ​ត្រូវនឹង​សភាពស្បែក បង្ការ​បញ្ហាផ្សេងៗ មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ ចេះតិចនិកងាយៗទាំងនេះ ការពារកុំឱ្យប្រេះកែងជើង ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ? ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មាន​មុខ​នេះ បញ្ហា​សក់​ជ្រុះ​ អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ ឬ​ច្រើន​ខាង​ក្រោម​នេះ​៖ តំណ​ពូជ៖ ជ្រុះ​សក់​ដោយ​សារ​តំណ​ពូជ​កើត​ឡើង​​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​​ទៅ​​ៗ។ […]

សក់និងស្បែកក្បាល

កំហុស​៥​ ​​ពេល​ងូត​ទឹក​ អាច​បំផ្លាញ​​​សក់ដោយអត់ដឹងខ្លួន

ពេល​ខ្លះ យើង​អាច​បង្កើត​កំហុស​ឆ្គង​នៅ​អំឡុង​ពេល​ងូត​ទឹក​ដោយ​មិន​ដឹង​ខ្លួន ដែល​ជា​ហេតុ​នាំ​ឲ្យ​សក់​របស់​យើង​កាន់​តែ​ស្ដើង​​ទៅ​ៗ។ ពិត​ណាស់​ ​សុខភាព​សក់​ក៏​ជា​រឿង​សំខាន់​មួយ​សម្រាប់​ស្រី​ៗ​យើង​ដែរ​ បើ​សក់​​ជ្រុះ​ច្រើន​​ជ្រុល​ វា​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​ យើង​គួរ​ជៀសវាង​ទម្លាប់​ខុស​ឆ្គង​ទាំង​នេះ​​ អំឡុង​ពេល​ងូត​ទឹក​។ ១. មិន​ពាក់​​ថង់​កៅស៊ូ​រុំ​សក់​ពេល​ងូត​ទឹក​ (Shower cap) នៅ​ពេល​​ងូត​ទឹក​​ម្ដង​ៗ គ្នា​យើង​ប្រហែល​ជា​ចង់​កក់​សក់​​ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​។ ប៉ុន្តែ​ ការ​កក់​សក់​គ្រប់​ពេល​ អាច​ធ្វើ​ឲ្យ​ស្បែក​ក្បាល​រលាក​ និង​ស្ងួត​ ហេតុ​នេះ​ហើយ​ ការ​ពាក់​ថង់​កៅស៊ូ​រុំ​សក់​ ជា​ជម្រើស​ដ៏​ល្អ​មួយ​ ដែល​អាច​ជួយ​ការពារ​សរសៃ​សក់​យើង​ឲ្យ​​នៅ​ស្ងួត​ល្អ​​ ក៏​ដូចជា​កាត់​បន្ថយ​បញ្ហា​សក់​ជ្រុះ​។ ២. ប្រើ​ទឹក​ក្ដៅ​ជ្រុល​ ​​ទន្ទឹម​នឹង​នេះ​ដែរ​ ការ​​ងូត​ទឹក​ក្ដៅ​ជ្រុល​ ​អាច​បំផ្លាញ​សរសៃ​សក់​របស់​យើង​បាន​ ដោយ​​ធ្វើ​ឲ្យ​សក់​​ស្រអាប់​ និង​គ្មាន​ជីវិត​​។ មួយ​វិញ​ទៀត​ ការ​កក់​សក់​ដោយ​ប្រើ​ទឹក​ក្ដៅ​ក៏​អាច​បំផ្លាញ​ស្រទាប់​ការពារ​ធម្មជាតិ​នៃ​ស្បែក​ក្បាល​ ដែល​ធ្វើ​ឲ្យ​ស្បែក​ក្បាល​រមាស់​ និង​ក្រហម​។ ៣. មិន​​បាន​សិត​សក់​មុន​ពេល​ងូត​ទឹក​ គ្នា​យើង​​​អាច​នឹង​សិតសក់​ឲ្យ​សព្វ​ល្អ​​ក្រោយ​កក់​សក់​រួច ប៉ុន្តែ​ការ​សិត​សក់​​មុន​ពេល​ងូត​ទឹក​អាច​ជួយ​ឲ្យ​សក់​របស់​យើង​មិន​ស្អិត​ ហើយ​ក្រោយ​កក់​សក់​ យើង​គ្រាន់​តែ​ជូត​ថ្នម​ៗ​ជា​ការ​ស្រេច​។ ផ្ទុយ​ទៅ​វិញ ក្រោយ​កក់​សក់​រួច បើ​យើង​ត្រដុស​ខ្លាំង​ៗ សក់​នឹង​​ជំពាក់​ចូល​គ្នា​ ក៏​ដូចជា​​ជ្រុះ​កាន់​តែ​ច្រើន​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤. កក់​សក់​​រាល់​ពេល​​​ងូត​ទឹក ​ជា​មួយ​គ្នា​នេះ​ដែរ បើ​យើង​ចង់​បាន​សក់​ដែល​មាន​សុខភាព​ល្អ និង​មាន​ទម្ងន់​ គួរ​ជៀសវាង​កក់​សក់​ញឹកញាប់​ពេក ពីព្រោះ​​ការ​កក់​សក់​ញឹកញាប់​​អាច​​ធ្វើ​ឲ្យ​បាត់បង់​ប្រេង​ធម្មជាតិ​សំខាន់​ សម្រាប់​ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង​ និង​មាន​សំណើម​។ អត្ថបទគួរអាន៖ ម៉េច​បាន​ចេះ​តែរបកស្បែកដៃ? […]

សក់និងស្បែកក្បាល

តិចនិកថែសក់ ៩ យ៉ាងការពារសក់សំពោង

សក់សំពោងអាចកើតឡើងដោយសារកត្តាហ្សែន ប៉ុន្តែភាគច្រើន​បណ្តាល​មក​ពី​កត្តា​អាកាស​ធាតុ សក់ស្ងួត ឬសក់ខូចដែលធ្វើឱ្យសក់យើងគ្មានសណ្តាប់​ធ្នាប់ មើលទៅ​ដូច​អត់បានសិតអ៊ីចឹង​។ យើងគួរថែសក់បែបណាដើម្បីការពារសក់កុំឱ្យសំពោង? នៅពេលសក់ស្ងួត ឬខូច ស្រទាប់ខាងក្រៅរបស់សក់​នឹងរបើកដែលជាហេតុ​​បណ្តាលឱ្យសំណើម​ពីអាកាស​ធាតុ​ជ្រាបចូលសក់ រួចធ្វើឱ្យសរសៃសក់យើង​ហើម និងសំពោង។ តិចនិកថែសក់ ៩ យ៉ាងការពារសក់សំពោង ខាងក្រោមនេះជាតិចនិចសាមញ្ញមួយចំនួនដែលយើងអាចសាកល្បងដើម្បី​ការពារសក់សំពោង៖ ១. កាត់តម្រឹមចុងសក់ ការ​កាត់តម្រឹមចុងសក់ដែលស្ងួត ឬបែកគឺជាមធ្យោបាយដ៏ល្អក្នុងការ​ដោះស្រាយ​បញ្ហា​សក់សំពោង ​ព្រោះ​ចុងសក់ដែល​បែក ស្ងួត ឬខូច​អាច​បែក ឬ​ខូច​​កាន់តែខ្លាំងរហូតដល់​ឫស​សក់ ហើយ​ធ្វើ​ឱ្យ​សក់​យើងកាន់តែសំពោងខ្លាំង ជាពិសេសប្រសិនបើយើង​រស់នៅ​កន្លែងដែលមានសំណើមខ្ពស់។ ២. ជ្រើសរើសសាប៊ូកក់សក់ឱ្យបានត្រឹមត្រូវ សាប៊ូកក់សក់ជាច្រើនមានធាតុផ្សំដែលអាចធ្វើឱ្យសក់យើងស្ងួត។ យើងគួរ​ជ្រើសរើស​សាប៊ូកក់សក់ដែលគ្មានជាតិស៊ុលហ្វាត មានកម្រិត pH ទាប និងមានសារធាតុ​ផ្តល់​សំណើម​ដូចជា glycerin, ប្រេង argan ប្រូតេអ៊ីន elastin និង ceramides ជាដើម​ដើម្បីជួយបំប៉ន និងផ្តល់សំណើមដល់សក់ និងការពារសក់សំពោង។ ៣. បន្ទន់សក់ ការ​បន្ទន់សក់អាចជួយឱ្យសក់យើងមានសំណើម និងថែរក្សាសក់បន្ទាប់ពីកក់សក់រួច ព្រោះសូម្បីតែសាប៊ូកក់សក់ដែលមានសារធាតុផ្តល់សំណើមខ្លាំងក៏ធ្វើសក់យើងបាត់បង់សំណើមតិចតួចដែរ។ ៤. កាត់បន្ថយការប្រើម៉ាស៊ីនកម្តៅលើសក់ ការផ្លុំ មូរ ឬកៀបសក់ញឹកញាប់អាចធ្វើឱ្យសក់យើងស្ងួត ខូច និងសំពោង។ ជំនួស​ឱ្យ​ការផ្លុំសក់ឱ្យស្ងួត យើងអាចទុកសក់ឱ្យស្ងួតតាធម្មតា​។ លើសពីនេះ​ទៅទៀត យើង​អាច​ប្រើវីធីមូរ ឬធ្វើឱ្យសក់ត្រង់តាមធម្មជាតិជាជាងមូរ ឬកៀបដោយម៉ាស៊ីន។ ប្រសិន​បើ​យើងត្រូវប្រើម៉ាស៊ីនទាំងនេះ យើងត្រូវបន្ថយកម្តៅម៉ាស៊ីន។ លើស​ពីនេះទៅទៀត មុន​កៀប ឬមូរសក់ យើង​ត្រូវ​ការពារសក់ជាមួយផលិតផល​ការពារ​កម្ដៅ​ដូច​ជា​ស្ព្រាយ […]

សក់និងស្បែកក្បាល

គួរកក់សក់ញឹកញាប់ប៉ុនណាទើបល្អចំពោះសក់ និងស្បែកក្បាល?

ការ​កក់​សក់​មិន​​ត្រឹមតែ​ជា​ការ​លាង​សម្អាតសក់ពីធូលីដី ឬ​ញើសទេ​ ថែមទាំង​​​ថែរក្សា​ស្បែក​ក្បាល និងសក់ឱ្យមានសុខភាពល្អទៀតផង ព្រោះសក់ដែល​​មានសុខភាព​ល្អ​ គឺ​ចាប់ផ្តើមពីឫសសក់នៅស្បែកក្បាលមានសុខភាពល្អ។ អ៊ឹចឹង​យើងគួរកក់​សក់​ញឹកញាប់​ប៉ុនណាដើម្បីឱ្យសក់ និងស្បែកក្បាល​យើងមានសុខភាពល្អ? ១. សក់ត្រង់ ឬសក់ស្តើង ស្បែកក្បាលរបស់យើងគ្របដណ្តប់ដោយឫសសក់ ដែលឫសសក់នីមួយៗ​មាន​​ក្រពេញ​ខ្លាញ់សម្រាប់ផលិតខ្លាញ់ ដើម្បីផ្តល់សំណើមដល់សក់។ ប្រសិនបើយើងមានសក់ត្រង់ ឬសក់​តិច ស្បែកក្បាលមានចន្លោះច្រើន​ដែលងាយ​​នឹង​ឡើង​ប្រេង។ អ៊ឹចឹងសក់របស់យើងក៏ងាយឡើងប្រេងដែរ ដូច្នេះយើងត្រូវកក់សក់ពីរ ឬបីថ្ងៃម្តង​ដើម្បីការពារស្បែកក្បាល និងសក់កុំឱ្យឡើងប្រេង និងក្អែលដែលបណ្តាល​ឱ្យ​ឡើង​អង្គែ និងជ្រុះសក់។ ២. សក់ក្រាស់ ដោយសារសក់ក្រាស់មានឫសសក់ច្រើន ដូច្នេះស្បែកក្បាលយើងមានចន្លោះតិច ដែល​មិនងាយនឹងឡើងប្រេង។ ដូច្នេះការកក់សក់ម្តង ឬពីរដងក្នុងមួយ​សប្តាហ៍ ​គឺគ្រប់គ្រាន់ហើយ។ ៣. សក់ស្ងួត ឬខូច សក់ស្ងួតអាចបណ្តាលមកពីការកៀប អ៊ុត ឬលាបសក់ជាដើម។ យើងគួរ​កក់​​សក់​រៀង​រាល់ ៥ ទៅ ៧ ថ្ងៃម្តង ដើម្បីឱ្យស្បែកក្បាលយើងឡើងប្រេង​ដែលជួយផ្តល់​សំណើម​ដល់​សក់។ ការកក់សក់ញឹកញាប់អាចបណ្តាលឱ្យសក់​កាន់តែស្ងួត និងកាន់តែខូច។ ចង់គណនា BMR ចុចទីនេះ! ៤. សក់រួញ យើងគួរកក់សក់បីថ្ងៃម្តង ឬពីរដងក្នុងមួយសប្តាហ៍ដើម្បីការពារស្បែកក្បាល និងសក់ឡើងក្អែល ឬឡើងប្រេង​ដែល​ធ្វើឱ្យឫសសក់ស្ទះ ព្រោះសក់រួញមិនងាយឡើងប្រេងដូចសក់ត្រង់ទេ។ ៥. សក់មានជាតិប្រេងច្រើន សក់យើងអាចមានជាតិប្រេងច្រើនដោយសារក្រពេញខ្លាញ់នៅឫសសក់ផលិតខ្លាញ់ច្រើន ឬដោយសារយើងប្រើផលិតផលលាប ឬតុបតែងសក់មួយចំនួន។ យើងគួរកក់​សក់​រាល់​ថ្ងៃ ដើម្បី​ការពារស្បែកក្បាល និងសក់ឡើងប្រេង​​ខ្លាំង​ដែលបណ្តាលឱ្យស្ទះ​ឫសសក់ ឡើងអង្គែ និងជ្រុះសក់។ ​ ៦. កើតអង្គែ អង្គែអាចបណ្តាលមកពីស្បែកក្បាលឡើងប្រេងច្រើន […]

សក់និងស្បែកក្បាល

នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា?

សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យ​យើង​អំពល់​ទុក្ខ ខាត់ពេល និងអស់លុយដោយសារ​ត្រូវ​លាប​សក់​ជាប្រចាំ​ដើម្បី​បិទ​បាំង។ អ៊ឹចឹងមកដឹងពីតិចនិចការពារសក់​ស្កូវ​ទាំងអស់គ្នា! តាមពិតសក់របស់យើងគឺពណ៌សទេ ហើយពណ៌របស់សក់យើងបានមក​ពីសារធាតុ​ពណ៌​មេឡានីនដែលបានមកពីការផលិត​របស់កោសិកា​មេឡាណូស៊ីត​​នៅ​ក្នុង​ឫសសក់។ សរសៃសក់របស់យើងមានវដ្តអាយុ មានន័យថាសក់ដុះ រួចក៏ជ្រុះទៅវិញ ហើយដុះ​មក​ថ្មីទៀត ដរាបណា​ឫសសក់នៅមានសុខភាពល្អ។ នៅពេលដែលឫសសក់រងសម្ពាធ ឬពេលយើងមានអាយុកាន់តែច្រើន (ជាទូទៅចាប់ពីអាយុ ៣០ ឡើង) កោសិកា​មេឡាណូ​ស៊ីតចាប់ផ្តើមផលិតសារធាតុពណ៌ដែលផ្តល់ពណ៌ដល់សក់តិចទៅៗ។ ដូច្នេះ សក់ដែលដុះថ្មីនឹងប្រែពណ៌ម្តងបន្តិចៗរហូតដល់ស្កូវ។ ខាងក្រោមនេះជាតិចនិចមួយចំនួនដែលអាចការពារសក់ស្កូវ ឬពន្យាកុំ​ឱ្យសក់ឆាប់ស្កូវ៖ ១. កាត់បន្ថយស្រេស្ត អ្នកជំនាញបានលើកឡើងថា ការមានភាពតានតឹងយូរអង្វែងអាចបណ្តាល​ឱ្យយើងរលាក ដែលធ្វើឱ្យកោសិកាមេឡាណូស៊ីតលែងផលិតសារធាតុពណ៌មេឡានីន។ ជាលទ្ធិផល​វដ្តលូតលាស់​សក់មានរយៈពេល​ខ្លី និង​នាំឱ្យ​សក់​ស្កូវ​មុន​អាយុ។ យើងអាចកាត់​បន្ថយ​ស្រេស្ត​តាមរយៈការស្តាប់តន្រ្តី ដើរលេង ហាត់ប្រាណ ហាត់យ៉ូហ្កា និងធ្វើសមាធិ​ជាដើម។ ២. ម៉ាស្សាស្បែកក្បាល ការម៉ាស្សាស្បែកក្បាលអាចបង្កើនចលនាឈាមទៅកាន់ឫសសក់ ដែលធ្វើឱ្យឫសសក់​មាន​សុខភាពល្អ និងបង្កើនការផលិតសារធាតុពណ៌មេឡេនីន។ លើសពីនេះទៅទៀត ការម៉ាស្សាស្បែកក្បាលក៏អាចជួយឱ្យកាត់បន្ថយភាពតានតឹងរបស់យើងដែរ។ ៣. កុំជក់បារី តាមការសិក្សាឆ្នាំ ២០២០ បានរកឃើញថា ការជក់បារីជាកត្តាធ្វើឱ្យមាន​អតុល្យភាព​នៃ​សារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ​ដែលអាចបំផ្លាញ​កោសិកា​ស្បែកក្បាល ធ្វើឱ្យសក់ខូច ឆាប់ជ្រុះ និងស្កូវមុនអាយុ។ ៤. គេងឱ្យបានគ្រប់គ្រាន់ ការគេងគ្រប់គ្រាន់អាចកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យរាងកាយ​​ជុសជុល​ខ្លួន​ឯង ព្រមទាំងកាត់បន្ថយការជ្រុះសក់។ ៥. កែប្រែរបបអាហារ អាហារកែច្នៃ និងអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់អាចធ្វើឱ្យយើង​​រលាកដែល​កាត់បន្ថយ​ការផលិតសារធាតុពណ៌របស់សក់។ ដូច្នេះយើង​គួរញុំាអាហារ​ដែលប្រឆាំង​ការរលាកដូចជា ផ្លែឈើអម្បូរបឺរី បន្លែស្លឹកបៃតង ទំពាំងបាយជូរ ខ្ទឹមស រមៀត ឬខ្ញី​ជាដើម។ ចង់គណនា […]

សក់និងស្បែកក្បាល

អាហារ​ ៦​មុខ ជួយ​ស្បែក​ សក់​ និង​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ស្បែក​ ក្រចក​ និង​សក់​ភ្លឺ​រលោង មាន​សុខភាព​ល្អ​ ​ព្រម​ទាំង​រឹងមាំ​ សម្រស់​របស់​យើង​ក៏​​នឹង​កើន​ឡើង​ទៅ​​​តាម​នោះ​ដែរ​។ ពិត​ណាស់ ​របប​អាហារ​មួយ​ចំនួន​ មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​សម្រស់​យើង​​​ថែម​​​ទៀត​ផង​។ ដូច្នេះ​ហើយ​ ដើម្បី​បំពេញ​បន្ថែម​ភាព​ស្រស់​ស្អាត​ចេញ​ពី​ខាង​ក្នុង គ្នា​យើង​គប្បី​បញ្ចូល​អាហារ​មួយ​ចំនួន​ខាង​ក្រោម​​នេះ​​។ ១. ត្រី​សាល់​ម៉ុន ត្រី​សាល់​ម៉ុន​ និង​​ត្រី​​​មាន​ជាតិ​ខ្លាញ់​ផ្សេង​ទៀត ជា​អាហារ​ចម្បង​ក្នុង​ការ​ពង្រឹង​សុខភាព​សក់​ និង​ស្បែក​របស់​យើង​ ព្រោះ​ថា​អាហារ​​ទាំង​នេះ​​សម្បូរ​ទៅ​ដោយ​វីតាមីន អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជាតិ​ដែក​ និង​វីតាមីន​B12។ ជាក់​ស្ដែង អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​​កម្ដៅ​ព្រះ​អាទិត្យ និង​ជំនួយ​ដល់​​សុខភាព​ស្បែក​ក្បាល។ រី​ឯ​ប្រូតេអ៊ីន​អាច​ជួយ​ការពារ​បញ្ហា​ជ្រុះ​សក់​ ចំណែក​ឯ​ជាតិ​ដែក​ និងវីតាមីន​B12​ អាច​​ធ្វើ​ឲ្យ​ពណ៌​សក់​កាន់​តែ​​រស់​រវើក​ជាង​មុន​។ ២. ការ៉ុត ជាមួយ​គ្នា​នេះ​ដែរ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​beta-carotene ដូច​ជា​ការ៉ុត ​គឺ​​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ដ៏​​មាន​ប្រសិទ្ធភាព​ ដែល​មាន​គុណប្រយោជន៍​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​នៃ​​សក់​ និង​ក្រចក​។ លើស​ពី​នេះ ការ៉ុត​ក៏​រួម​ចំណែក​ក្នុង​ការ​ប្រឆាំង​នឹង​រោគសញ្ញា​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​។ ៣. ​ប៉េងប៉ោះ​ ប៉េងប៉ោះ​មិន​មែន​គ្រាន់​តែ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​ល្អ​ចំពោះ​​ស្បែក​ប៉ុណ្ណោះ​ទេ បន្លែ​មួយ​ប្រភេទនេះ​ក៏​ផ្ទុក​ទៅ​ដោយ​វីតាមីន​C ​សារធាតុ​Carotenoids, lycopene និង​ beta-carotene។​ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​Carotenoids ​អាច​បង្កើន​ការ​ការពារ​ស្បែក​ពី​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ។ ៤. ស៊ុត​ ប្រសិនបើ​ស្រី​ៗ​យើង​​ចង់​បាន​ក្រចក​រឹងមាំ និង​មាន​សុខភាព​ល្អ​ ​ស៊ុត​ជា​អាហារ​ដ៏​ស័ក្ដិសម​បំផុត​។ ក្រៅ​ពី​​ប្រូតេអ៊ីន​ ស៊ុត​ក៏​ផ្ទុក​វីតាមីន​A វីតាមីនE ជាតិ​ដែក​ វីតាមីន​B7 វីតាមីន​B12 […]

សក់និងស្បែកក្បាល

តិចនិក​ថែទាំ​សក់​​មុន​ចូល​គេង ស្រីៗ​យើង​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់ សក់​របស់​យើង​ត្រូវការ​ការ​ថែទាំ​ជា​ពិសេស​ មិន​ថា​នៅ​អំឡុង​ពេល​ថ្ងៃ ឬ​ពេល​ចូល​គេង​នោះ​ទេ​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ធ្វេសប្រហែស​ក្នុង​ការ​ថែទាំ​​សក់​ ​វា​អាច​បណ្ដាល​ឲ្យ​សក់​ខូច​ ជ្រុះ បែក​ចុង​ និង​​មិន​មាន​សុខភាព​ល្អ​។​ ដូច្នេះ​ហើយ​ មុន​ពេល​ចូល​គេង​ ស្រី​ៗ​យើង​គប្បី​អនុវត្ត​តិចនិក​ទាំង​នេះ​ ដើម្បី​ទទួល​បាន​សក់​រឹងមាំ​ និង​មាន​សុខភាព​ល្អ​។ ១. កុំ​ចូល​គេង​ទាំង​សក់​សើម​ នៅ​ពេល​ដែល​​យើង​កក់​សក់​រួច​ ហើយ​ចូល​គេង​​ទាំង​សក់​សើម​ វា​ធ្វើ​ឲ្យ​សក់​របស់​យើង​ងាយ​ខូច និង​ផុយ​ស្រួយ​។ មួយ​វិញ​ទៀត​ ​អ្នក​ជំនាញ​​ក៏​ណែនាំ​ឲ្យ​យើង​ចៀសវាង​សិត​សក់​នៅ​ពេល​ដែល​ទើប​កក់​សក់​រួច​ផង​ដែរ​។ ២. ចៀសវាង​ចង​សក់​មុន​ពេល​គេង​ ​​​​ដូច​គ្នា​នេះ​ដែរ​ ការ​ចង​សក់​​នៅ​ពេល​គេង អាច​ធ្វើ​ឲ្យ​​​សក់​របស់​យើង​មាន​សម្ពាធ​ពេញ​មួយ​យប់​ ដែល​​នាំ​ឲ្យ​សក់​ខូច​​ និង​ជ្រុះ​ ដោយ​សារ​តែ​ឫស​សក់​មាន​សភាព​ទន់​ខ្សោយ​នៅ​ពេល​ដែល​យើង​បន្ត​ទម្លាប់​នេះ​រយៈពេល​យូរ​។ ដូច​នេះ យើង​គប្បី​ទម្លាក់​សក់​ ឬ​ចង​សក់​បែប​រលុង​ៗ នៅ​ពេល​ដែល​យើង​ចូល​គេង​ ទើប​ជា​ការ​ប្រសើរ​។ ៣. ម៉ាស្សា​សក់​ ការ​ម៉ាស្សា​​ស្បែក​ក្បាល​​រយៈពេល​១៥​ ទៅ​២០​នាទី​នៅ​ពេល​យប់​ អាច​ជួយ​ឲ្យ​សរសៃ​សក់​ និង​ស្បែក​ក្បាល​របស់​យើង​មាន​សុខភាព​ល្អ ដោយ​សារ​តែ​ចរន្ត​ឈាម​រត់​បាន​ល្អ​។ យោង​តាម​ការ​ស្រាវជ្រាវ​​របស់​ទស្សនាវដ្ដី​ePlasty​បាន​បង្ហាញ​ថា ការ​ម៉ាស្សា​ស្បែក​ក្បាល​ជា​រៀង​រាល់​ថ្ងៃ​ អាច​ជួយ​ឲ្យ​សក់​លូតលាស់​បាន​ល្អ​។ ៤. ជ្រើសរើស​ខ្នើយ​ធ្វើ​ពី​សរសៃ​សូត្រ​ ទន្ទឹម​នឹង​នេះ​ដែរ ​ការ​ជ្រើសរើស​ខ្នើយ​ដែល​ធ្វើ​ពី​សរសៃ​សូត្រ​ អាច​​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​​​ការ​ខូច​សក់​ និង​ផុយ​ស្រួយ​។ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រើ​ខ្នើយ​ដែល​ធ្វើ​ពី​កប្បាស​រយៈពេល​យូរ​ ​វា​​អាច​បណ្ដាល​ឲ្យ​សក់​របស់​យើង​ខូច​គុណភាព​ទាំង​មិន​ដឹង​ខ្លួន​​​។

សក់និងស្បែកក្បាល

ប្រុស​ៗ​ឧស្សាហ៍​ជ្រុះ​សក់​ អាច​សាកដោះស្រាយតាម​តិចនិក​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​ជ្រុះ​សក់​​បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​​សម្រាប់​ប្រុស​ៗ​គ្នា​យើង​។ ពិត​ណាស់​ គ្មាន​អ្នក​ណា​ម្នាក់​ចង់​មើល​ទៅ​ចាស់​ជាង​វ័យ​ដោយ​សារ​តែ​​ក្បាល​ទំពែក​ ឬ​ឆក​ឡើយ​។ ជាក់​ស្ដែង​ មាន​កត្តា​មួយ​ចំនួន​ដែល​​នៅ​ពី​ក្រោយ​ការ​ជ្រុះ​សក់​​នេះ​មាន​ដូចជា​របប​អាហារ​ ការ​ប្រើប្រាស់​ថ្នាំ ស្រ្តេស ជាតិ​ពុល​ និង​ហ្សែន​ជា​ដើម។​ យ៉ាង​ណា​មិញ ដើម្បី​កាត់​បន្ថយ​ និង​បញ្ចៀស​បញ្ហា​ជ្រុះ​សក់​ គ្នា​យើង​គប្បី​សាកល្បង​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ១. ជៀសវាង​ការ​​ជក់បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ការ​ជក់​បារី​អាច​កាត់បន្ថយ​បរិមាណ​ឈាម​ហូរ​ទៅ​កាន់​ស្បែក​ក្បាល​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សក់​របស់​យើង​ដុះ​តិច​ជាង​មុន​។ រី​ឯ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ​អាច​បង្ក​ជា​បញ្ហា​ខ្វះ​ជាតិ​ទឹក​ ហើយ​ក៏​ធ្វើ​ឲ្យ​ឫស​សក់​របស់​យើង​ស្ងួត និង​ស្ដើង​ជាង​​មុន​ផង​ដែរ​។ ២. ជៀសវាង​សិត​សក់​នៅ​ពេល​សក់​សើម ជាមួយ​គ្នា​នេះ​ដែរ សរសៃ​សក់​របស់​យើង​មាន​សភាព​​ទន់ខ្សោយ​ នៅ​ពេល​សើម​។ ដូច​នេះ ចូរ​ជៀសវាង​សិត​សក់​នៅ​ពេល​សក់​សើម​។ មួយ​វិញ​ទៀត​ ការ​សិត​សក់​ញឹកញាប់​ពេក​ក៏​អាច​បង្ក​របួស​ដល់​សរសៃ​សក់​ និង​បង្កើន​ការ​​ជ្រុះ​​សក់​ដូច​គ្នា​។ ៣. គ្រប់គ្រង​ស្រ្តេស​ ស្រ្តេស​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ប្រុស​ៗ​យើង​ងាយ​​ជ្រុះ​សក់​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​​គ្រប់គ្រង​បញ្ហា​ស្រ្តេស​ដោយ​ការ​ធ្វើ​សមាធិ ហាត់​យូហ្គា ឬ​អាន​សៀវភៅ​។​ ៤. ជៀសវាង​ផ្លុំ​ កៀប​ ឬ​លាប​ពណ៌​សក់​ញឹកញាប់​ ការ​ផ្លុំ​ និង​កៀប​សក់​ញឹកញាប់​ អាច​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​សក់​ចុះ​ខ្សោយ​ ដែល​នាំ​ឲ្យ​សរសៃ​សក់​ផុយ​ស្រួយ​ និង​ងាយ​ជ្រុះ​។ ដូច​គ្នា​នេះ​ដែរ បើ​យើង​លាប​ពណ៌​សក់​ញឹកញាប់ និង​ព្យាបាល​សក់​ដោយ​ប្រើ​សារធាតុ​គីមី​ ក៏​​អាច​ធ្វើ​ឲ្យ​សុខភាព​សក់​​ខ្សោយ​ដែរ​។ ៥. ការពារ​ស្បែក​ក្បាល​ពី​បញ្ហា​ញើស​ ប្រុស​ៗ​ដែល​មាន​សក់ឡើង​​ប្រេង តែង​កើត​មាន​អង្គែ​នៅ​រដូវ​ក្ដៅ ដោយ​សារ​តែ​កត្តា​ញើស​។ ចូរ​ប្រើ​សាប៊ូ​កក់​សក់​ដែល​​មិន​មាន​ជាតិ​កាត់ស្រាល​ល្មម​ ដែល​ជួយ​រក្សា​តុល្យភាព​នៃ​កម្រិត​pH​របស់​ស្បែក​ក្បាល​ និង​កាត់​បន្ថយ​ការ​ជ្រុះ​សក់​។ លើស​ពី​នេះ​ គ្នា​យើង​គួរ​ប្រើ​​កន្សែង​បង់​ក ឬ​កំណាត់​ទ្រាប់​ក្បាល​  នៅ​ពេល​ពាក់​​មួក​សុវត្ថិភាព​​អំឡុង​ពេល​​រដូវ​ក្ដៅ […]

សក់និងស្បែកក្បាល

ទម្លាប់​សាមញ្ញ​ទាំង​៧​នេះ អាច​​បណ្ដាល​ឲ្យ​សក់ជ្រុះ​ខ្លាំងហើយស្ដើង​ទៅ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទម្លាប់​ប្រចាំថ្ងៃ​របស់​យើង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​សក់​ ដែល​អាច​បណ្ដាល​ឲ្យ​សក់ជ្រុះខ្លាំងហើយ​ស្ដើង​ទៅៗ​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​​នាំ​ឲ្យ​សក់​បាត់បង់​ទម្ងន់​ ភាព​ភ្លឺ​រលោង​ ឬ​ជ្រុះ​សក់​ធ្ងន់ធ្ងរជាដើម។​ ដូច្នេះ​ហើយ​ ដើម្បី​​បញ្ចៀស​បញ្ហា​ជ្រុះ​សក់​តទៅ​ទៀត គ្នា​យើង​គប្បី​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ និង​​បញ្ឈប់​​ទម្លាប់​មិនល្អទាំងនោះ ចៀសវាងបំផ្លាញសក់ដោយមិនដឹងខ្លួន។ ​​ទម្លាប់​ទាំង​៧​ ​ធ្វើ​ឲ្យ​សក់​ស្ដើង​ទៅ​ៗ​​ ១. ងូត​ទឹក​ក្ដៅ​ ការ​លាង​សម្អាត​សក់​ជាមួយ​នឹង​ទឹក​ក្ដៅ​អាច​បង្កើន​ស្រ្តេស​ និង​ធ្វើ​ឲ្យ​សរសៃ​សក់​របស់​យើង​ស្ងួត​។ វា​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​ក្បាល​​ស្ងួត​ និង​បើក​រន្ធ​ញើស​នៅ​លើ​ស្បែក​ក្បាល​ នាំ​ឲ្យ​មាន​ការ​ផលិត​​ជាតិ​ប្រេង​លើសលប់ និង​បង្ក​ជា​បញ្ហា​​ជ្រុះ​សក់​កាន់​តែ​ច្រើន​ទៅ​ៗ​។ ២. ចង​​សក់​តឹង​ពេក​ ​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រុះ​សក់​ក៏​អាច​បណ្ដាល​មក​ពី​​ទម្លាប់​​ចង​សក់​តឹង​ពេក ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឫស​សក់​។ កត្តា​នេះ​​​អាច​ធ្វើ​ឲ្យ​សក់​ខូច​ និង​ជ្រុះ​សក់​ដូច​គ្នា​។ ៣. ប្រើ​ម៉ាស៊ីន​ធ្វើ​ម៉ូត​សក់​​​ច្រើន​ជ្រុល ការ​ប្រើ​​ម៉ាស៊ីន​ធ្វើ​ម៉ូត​សក់​ច្រើន​ជ្រុល​ ឬ​រយៈពេល​យូរ​ពេក​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​សក់​​ដូចជា​ធ្វើ​ឲ្យ​សក់​ខូច​ និង​ស្បែក​ក្បាល​​ខ្សោយ​ផង​ដែរ​។ ជាក់​ស្ដែង​ សីតុណ្ហភាព​ដ៏​ក្ដៅ​នេះ​នឹង​បំផ្លាញ​ប្រេង និង​ប្រូតេអ៊ីន​ពី​សរសៃ​សក់​ ធ្វើ​ឲ្យ​អតុល្យភាព​សំណើម​ និង​បណ្ដាល​ឲ្យ​ជ្រុះ​សក់​តែម្ដង។ ៤. មិន​កក់​សក់​ញឹកញាប់ នៅ​ពេល​ដែល​យើង​មិន​កក់​សក់​រយៈពេល​យូរ ឬច្រើនថ្ងៃ ​​ក៏​​អាច​បណ្ដាល​ឲ្យ​​ស្បែក​ក្បាល​មាន​អង្គែ (buildup )​និង​​នាំ​ឲ្យ​សក់​ខូច ព្រម​ទាំង​បង្អាក់​សមត្ថភាព​ក្នុង​ការ​ដុះ​លូតលាស់​នៃ​សរសៃ​សក់ ដែល​ជា​បញ្ហា​ចម្បង​ធ្វើ​ឲ្យ​សក់​ស្ដើង​​ៗ​ និង​ជ្រុះ​សក់​​។ ៥. អេះ​ក្បាល​​ ស្បែក​ក្បាល​រមាស់​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​ អាលែកហ្ស៊ី ឬ​ការ​រលាក​។ ការ​អេះ​ក្បាល​មិន​ឈប់​ និង​ខ្លាំង​ៗ ដោយ​សារ​តែ​ការ​រមាស់​អាច​បំផ្លាញ​ដល់​​​ឫស​សក់​ ព្រម​ទាំង​ធ្វើ​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ច្រើន​។ ៦. ប៉ះពាល់​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​ ​​ទន្ទឹម​នឹង​នេះ​ដែរ ការ​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​​អាច​បំផ្លាញ​ស្រទាប់​ខាង​លើ​នៃ​សរសៃ​សក់​។ ការ​បំផ្លាញ​ដោយ​កម្ដៅ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​សក់​ស្ដើង ​ស្ងួត​ និង​ផុយ​ស្រួយ​។ ៧. មិន​ញ៉ាំ​អាហារ​ទៀងពេល បញ្ហា​ជ្រុះ​សក់​ ក៏​ជា​ផល​ប៉ះពាល់​ចម្បង​មួយ​នៅ​ពេល​ដែល​យើង​​​មិន​ញ៉ាំ​អាហារ​ទៀងទាត់។​ កង្វះ​​សារធាតុ​ចិញ្ចឹម​ចាំបាច់​នឹង​បង្វែរ​ថាមពល​ឆ្ពោះ​ទៅ​រក​មុខងារ​សំខាន់​ៗ​ដូចជា​បេះដូង […]