សក់និងស្បែកក្បាល

សក់​និង​ស្បែកក្បាល - ផ្នែក​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​គឺ​ផ្នែក​ស្បែកក្បាល និង​សក់​ត្រូវ​តែ​មាន​សុខភាព​ល្អ ដើម្បី​ឲ្យ​សម្រស់​នៅ​នឹងនរ មិន​ចាស់​ជាង​វ័យ

ចំណេះដឹងទូទៅ

សក់និងស្បែកក្បាល

សក់ជ្រុះកាន់តែស្តើងទៅៗ អាចមកពីមូលហេតុសាមញ្ញទាំងនេះសោះ

ស្រី​ៗ​យើង​ជា​ច្រើន​តែង​ត្អូញត្អែរ​ពី​បញ្ហា​សក់​ជ្រុះ ដោយ​អ្នក​ខ្លះ​ជ្រុះ​ឡើង​ចង់​​ទំពែក​ផ្នែក​ខ្លះ​នៃ​ស្បែក​ក្បាល​ក៏​មាន។ អ៊ឹចឹង​ហើយ​ ការ​ថែទាំ​សរសៃ​សក់​ឲ្យ​បាន​ត្រឹមត្រូវ ក៏​ដូចជា​រក​ឲ្យ​ឃើញ​ពី​ប្រភព​ ឬ​ដើម​ចង​នៃ​ការ​ជ្រុះ​សក់​ ពិត​ជា​មាន​សារៈសំខាន់​ និង​មិន​អាច​មើល​រំលង​បាន​ឡើយ។ ខាង​ក្រោម​នេះ ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ជ្រុះ​សក់​។ ១. ការ​ប្រើថ្នាំជាក់លាក់ ពិត​ណាស់​ ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​ជាក់លាក់​ ក៏​អាច​បណ្តាល​ឲ្យ​យើង​ជ្រុះ​សក់​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។​ ឧទាហរណ៍​ដូចជា​ថ្នាំ​ពង្រាវ​ឈាម​ ថ្នាំ​ព្យាបាល​មុន​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​A ឬ​ថ្នាំ​ព្យាបាល​ជំងឺ​ឈឺ​សន្លាក់​ ការ​បាក់​ទឹក​ចិត្ត ជំងឺ​បេះដូង ឬ​សម្ពាធ​ឈាម​ខ្ពស់​ជាដើម​។ ២. ទើប​សម្រាល​កូន មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ អ័រម៉ូន​យើង​ជួយ​ទប់ទល់​មិន​ឲ្យ​សក់​ជ្រុះ ដែល​ធ្វើ​ឲ្យ​សក់​ដុះ​ក្រាស់​ និង​ភ្លឺ​រលោង​ស្អាត។ ប៉ុន្តែ​ ក្រោយ​សម្រាល​កូន​រួច​ប្រហែល​ពី​៣ ទៅ​៦​ខែ ស្រី​ៗ​យើង​អាច​ជ្រុះ​សក់​ច្រើន​ជាង​ធម្មតា នៅ​ពេល​ដែល​អ័រម៉ូន​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ។ ៣​. ស្រ្តេស ជួនកាល​ បញ្ហា​ស្រ្តេស​ខ្លាំង ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​ខ្លួន​ឯង និង​គល់​សក់​​ដូច​គ្នា។ នៅ​ពេល​ដែល​យើង​ព្រួយបារម្ភ និង​ថប់​បារម្ភ​ច្រើន​ អាច​បង្អាក់​ដល់​ការ​លូតលាស់​របស់​សក់ ដែល​អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ នៅ​ពេល​សិតសក់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ប្រើ​ថ្នាំ​ពន្យារកំណើត ជា​ទូទៅ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ប្រភេទ​អ័រម៉ូន ដូចជា​ថ្នាំ​លេប ថ្នាំ​ចាក់ កង​ដាក់​ក្នុង​ស្បូន និង​កៅអៀក​ពន្យារ​កំណើត​ជា​ដើម​ អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​​បាន។ ហេតុនេះ​ហើយ ស្រី​ៗ​យើង​គួរ​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ដែល​មិន​មាន​ជាតិអ័រម៉ូន​ជំនួស​វិញ បើ​មិន​ចង់​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ខ្លាំង​។ [embed-health-tool-baby-poop-tool] ៥. ប្រើ​ម៉ាស៊ីន​ធ្វើ​សក់​ញឹកញាប់​ពេក ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រើប្រាស់​ម៉ាស៊ីន​ផ្លំ​សក់​ កៀប​សក់​ […]

ស្វែងរក សក់និងស្បែកក្បាល

សក់និងស្បែកក្បាល

សក់​មាន​សុខភាព​ល្អ អាស្រ័យ​លើ​វីតាមីន​ប៉ុន្មានប្រភេទនេះ

រឿងនេះ​ស្រីៗ​ច្បាស់​ជា​ចង់​ដឹង​ហើយ ប៉ុន្តែ “Hello គ្រូពេទ្យ” មិន​មែន​ចិត្ត​លម្អៀង​ចង់​ប្រាប់​តែ​ស្រីៗ​ទេ ប្រុសៗ បើ​ស្រលាញ់​សក់ ចង់​បាន​សក់​ស្អាត រស់រវើក ភ្លឺរលោង គួរ​អាន​អត្ថបទ​នេះ ជាមួយ​ស្រីៗ​ដែរទៅ។ អ្វី​សំខាន់​ចង់​ប្រាប់​ពេល​នេះ ក្រៅ​ពី​ល្អ​ខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ហើយ​នោះ វីតាមីនន​ទាំងនេះ​ក៏​ល្អខ្លាំង​សម្រាប់​សុខ​ភាព​សក់​ដូចគ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១- វីតាមីន A វីតាមីនA ជា​កត្តា​ជំរុញ​ការ​លូតលាស់​ជាលិកា​សក់ ជួយ​ដល់​ការ​ផលិត​ជាតិ​ប្រេង​លើ​ស្បែក​ក្បាល។ ប្រេង​ធម្មជាតិ​នេះ មាន​នាទី​រក្សា​សក់​ឲ្យ​មាន​សំណើម ភ្លឺថ្លា និង​មាន​សុខភាព​ល្អ។ បន្ថែម​វីតាមីន A ទៅ​លើ​អាហារ​ប្រចាំ​ថ្ងៃ ដូចជា ការ៉ុត ដំឡូង​ជ្វា ល្ពៅ ទឹកដោះ​គោ យ៉ាអួ​ និង​ស៊ុត តាម​កម្រិត​សមស្រប អាច​ជួយ​ឲ្យ​សក់​កាន់តែ​លូតលាស់​បាន​ល្អ។ [embed-health-tool-ovulation] ២- វីតាមីន C វីតាមីនC ជា​ប្រភព​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ប្រសើរ ជួយ​ការពារ​សក់​មិន​ឲ្យ​ខូច ដោយ​សារ​ការ​បង្ក​មកពី​រ៉ាឌីកាល់​សេរី។ លើស​ពី​នេះ ពេល​ញ៉ាំ​វីតាមីន​សេ C វា​ជួយ​បង្កើត​ប្រូតេអ៊ីន​ម៉្យាង ហៅ​ថា​កូឡាជែន រឹត​បន្តឹង​ជាលិកា​សក់ និង​ពង្រឹង​រចនា​សម្ព័ន្ធ​សក់​ខូឡាជែន ដែល​វីតាមីន​ប្រភេទ​នេះ សម្បូរ​នៅ​ក្នុង ម្ទេស​ […]


សក់និងស្បែកក្បាល

ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង?

គ្នា​យើង​ច្រើន​ណាស់ ​យក​ចិត្ត​ទុកដាក់​ថែទាំ​សក់ ឯ​ខ្លះ​ទៀត​អត់​សូវ​ខ្វល់ ឬ​មិន​ដឹង​របៀប​។ សក់​ស្អាត មិន​មែន​សំដៅ​លើ​សក់​ភ្លី​ខ្ញង់ មិន​បាក់​ទេ តែ​ចង់​បញ្ជាក់​ពី​សុខភាព​សក់ និង​ស្បែក​ក្បាល។ សក់​ធ្ងន់ រលាស់ មិន​ជ្រុះ មិន​ឡើង​អង្គែ មិន​ស្ងួត​បែក​ចុង ជា​អី​ដែល​គ្នា​យើងចង់​បាន។ មាន​កត្តា​ច្រើនបង្ក​បញ្ហា​ដល់​សក់ ដូចជា ​ប្រើ​ផលិតផល​អត់​ត្រូវ​សាច់​ក្បាល ឬ​សក់ បញ្ហា​តំណពូជ ​បញ្ហា​អ័រម៉ូន​អត់​ទៀង ​អាហារ​​ញ៉ាំ​រាល់​ថ្ងៃ កត្តា​ស្ត្រេស​ពិបាក​ចិត្ត​ច្រើន។ រៀបរាប់​គគោក​នេះ ​ដឹង​ហើយ តែ​ត្រូវ​ធ្វើ​ម៉េចចឹង? ១- ប្រើម្សៅកូនក្មេង បើ​​​គ្មាន​ពេល​​​​កក់​សក់​ទេ​ សូម​យក​ម្សៅ​កូន​ក្មេង​ត្រាំ​ទឹក​រហូត​ឡើង​ប្រេង ​រួច​យក​មក​លាប​លើ​សក់ ​ហើយ​ញី​ឲ្យ​សព្វ​ដល់​គល់​សក់​ បន្ទាប់​មក​ទុក​ចោល​រយៈពេល​ ៥ នាទី ចាំ​សិត​សក់​យក​ភ្លី តាម​ម៉ូដ​ដែល​ស្រឡាញ់។​ ​នេះ​ជា​ជម្រើស​ល្អមួយ​សម្រាប់​សក់​​សម្បូរ​ជាតិ​ប្រេង។ ២- សាកប្រើសាប៊ូស្ងួត ដូច​គ្នា​នឹង​ម្សៅ​កូន​ក្មេង​ដែរ ​សាប៊ូ​ស្ងួត​គ្រាន់តែ​ជួយ​ដោះស្រាយ​បញ្ហា​សក់​មាន​ជាតិ​ប្រេង​លើស​កម្រិត​សម្រាប់​ស្រីៗរវល់​ច្រើន។ សាប៊ូ​ប្រភេទ​នេះ​មិន​ត្រឹម​ជួយ​ស្រូប​យក​ជាតិ​ប្រេង​ហួស​កម្រិត​ទេ ព្រមទាំង​ធ្វើ​ឲ្យ​​សក់​មាន​ក្លិន​ឈ្ងុយ​ទៀត​ផង។ វា​ងាយស្រួល​ប្រើ​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​យប់។ សូម​​ចាំ​ថា​ ត្រូវ​ធ្វើ​តេស្ដ​សិន​ មុន​ប្រើផលិតផល​ណាមួយ​ ចៀសវាង​ធ្វើ​ឲ្យ​សក់​ខូច។ ៣- កក់សក់តិចជាងមុន បែប​នេះ​ស្ដាប់​ទៅ​មិន​គួរ​ឲ្យ​​ជឿ​សោះ។​ ការពិត​ បើ​យើង​កក់​សក់​ញឹកពេក​ រឹត​តែ​​ជាតិ​ប្រេង​ច្រើន​ឡើងៗ។ សូម​ប្រើ​សាប៊ូ​កក់​សក់​ដែល​មាន​រូបមន្ត​ពិសេស​សម្រាប់​ព្យាបាល​សក់​មាន​ជាតិ​ប្រេង ​ឬ​ខ្លាញ់​រៀងរាល់​ ៣-៤ ថ្ងៃ​ម្ដង​ ឬ​កក់​រាល់​ពេល​បែកញើស​ខ្លាំង (បើ​ហាត់​កីឡា) ដើម្បីសម្អាត​បាក់តេរី។ មិន​បាច់​ញឹកពេក​ទេ​ […]


សក់និងស្បែកក្បាល

ម៉េច​បាន​កើត​អង្គែ ហើយ​គួរធ្វើម៉េចទើបបាត់?

អ្នកកើតអង្គែ ធុញអត់? ធ្លាប់សាកច្រើនវិធីហើយ នៅតែមិនបាត់? ចុះធ្លាប់ឆ្ងល់អត់ ថាម៉េចបានវាកើត? ថ្ងៃនេះ "Hello គ្រូពេទ្យ" សុំបកស្រាយលម្អិតម្ដង! អង្គែកើតឡើងពេលស្បែកក្បាលស្ងួត ឬឡើងខ្លាញ់ច្រើន ធ្វើឲ្យស្បែកក្បាលងាប់ដែលមានរាងជាបន្ទះៗ។ អង្គែមិនប៉ះពាល់សុខភាពទេ គ្រាន់តែពេលខ្លះ ធ្វើឲ្យយើងបាត់ទំនុកចិត្ត ឬខ្មាសគេ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១- ម៉េចបានមានអង្គែ? ស្បែកក្បាលមានដំណើរការលូតលាស់ និងជម្រុះកោសិកាស្បែក។ មានអង្គែ ព្រោះដំណើរការនេះកើតលឿនខ្លាំង ហើយជាតិប្រេងដែលស្បែកក្បាលផលិត ធ្វើឲ្យកោសិកាងាប់ស្អិតជាប់គ្នា បង្កើតជាបន្ទះសៗ។ អង្គែអាចកើតដោយបញ្ហាជាច្រើនដូចជា៖ - រលាកស្បែក៖ Seborrheic dermatitis ឬជំងឺរលាកស្បែក បង្កដោយក្រពេញបញ្ចេញខ្លាញ់ដំណើរការខ្លាំងជ្រុល ធ្វើឲ្យកើតអង្គែ។ ស្បែកក្បាលឡើងក្រហម រោលរមាស់ រងើមមានខ្លាញ់ច្រើន ពេញដោយបន្ទះស្រកាពណ៌ស ឬលឿង។ ក្រៅពីស្បែកក្បាល កន្លែងផ្សេងទៀតដែលមានខ្លាញ់ច្រើន ក៏អាចប៉ះពាល់ដែរ ដូចជា ចិញ្ចើម ចំហៀងច្រមុះ ឆ្អឹងទ្រនុងទ្រូង ក្រលៀន និងក្លៀក។ - អនាម័យសក់មិនល្អ៖ បើមិនកក់សក់ជាប្រចាំទេ ជាតិប្រេង និងកោសិកាស្បែកដែលងាប់អាចផ្តុំគ្នា បង្កឲ្យមានអង្គែបាន។ - ផ្សិតពីស្បែកក្បាល៖ ពពួកផ្សិត Malassezia ​មានលើ​ស្បែក​ក្បាល​មនុស្ស​ភាគ​ច្រើន។ ប៉ុន្តែ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ