សក់និងស្បែកក្បាល

សក់​និង​ស្បែកក្បាល - ផ្នែក​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​គឺ​ផ្នែក​ស្បែកក្បាល និង​សក់​ត្រូវ​តែ​មាន​សុខភាព​ល្អ ដើម្បី​ឲ្យ​សម្រស់​នៅ​នឹងនរ មិន​ចាស់​ជាង​វ័យ

ចំណេះដឹងទូទៅ

សក់និងស្បែកក្បាល

សក់ជ្រុះកាន់តែស្តើងទៅៗ អាចមកពីមូលហេតុសាមញ្ញទាំងនេះសោះ

ស្រី​ៗ​យើង​ជា​ច្រើន​តែង​ត្អូញត្អែរ​ពី​បញ្ហា​សក់​ជ្រុះ ដោយ​អ្នក​ខ្លះ​ជ្រុះ​ឡើង​ចង់​​ទំពែក​ផ្នែក​ខ្លះ​នៃ​ស្បែក​ក្បាល​ក៏​មាន។ អ៊ឹចឹង​ហើយ​ ការ​ថែទាំ​សរសៃ​សក់​ឲ្យ​បាន​ត្រឹមត្រូវ ក៏​ដូចជា​រក​ឲ្យ​ឃើញ​ពី​ប្រភព​ ឬ​ដើម​ចង​នៃ​ការ​ជ្រុះ​សក់​ ពិត​ជា​មាន​សារៈសំខាន់​ និង​មិន​អាច​មើល​រំលង​បាន​ឡើយ។ ខាង​ក្រោម​នេះ ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ជ្រុះ​សក់​។ ១. ការ​ប្រើថ្នាំជាក់លាក់ ពិត​ណាស់​ ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​ជាក់លាក់​ ក៏​អាច​បណ្តាល​ឲ្យ​យើង​ជ្រុះ​សក់​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។​ ឧទាហរណ៍​ដូចជា​ថ្នាំ​ពង្រាវ​ឈាម​ ថ្នាំ​ព្យាបាល​មុន​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​A ឬ​ថ្នាំ​ព្យាបាល​ជំងឺ​ឈឺ​សន្លាក់​ ការ​បាក់​ទឹក​ចិត្ត ជំងឺ​បេះដូង ឬ​សម្ពាធ​ឈាម​ខ្ពស់​ជាដើម​។ ២. ទើប​សម្រាល​កូន មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ អ័រម៉ូន​យើង​ជួយ​ទប់ទល់​មិន​ឲ្យ​សក់​ជ្រុះ ដែល​ធ្វើ​ឲ្យ​សក់​ដុះ​ក្រាស់​ និង​ភ្លឺ​រលោង​ស្អាត។ ប៉ុន្តែ​ ក្រោយ​សម្រាល​កូន​រួច​ប្រហែល​ពី​៣ ទៅ​៦​ខែ ស្រី​ៗ​យើង​អាច​ជ្រុះ​សក់​ច្រើន​ជាង​ធម្មតា នៅ​ពេល​ដែល​អ័រម៉ូន​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ។ ៣​. ស្រ្តេស ជួនកាល​ បញ្ហា​ស្រ្តេស​ខ្លាំង ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​ខ្លួន​ឯង និង​គល់​សក់​​ដូច​គ្នា។ នៅ​ពេល​ដែល​យើង​ព្រួយបារម្ភ និង​ថប់​បារម្ភ​ច្រើន​ អាច​បង្អាក់​ដល់​ការ​លូតលាស់​របស់​សក់ ដែល​អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ នៅ​ពេល​សិតសក់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ប្រើ​ថ្នាំ​ពន្យារកំណើត ជា​ទូទៅ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ប្រភេទ​អ័រម៉ូន ដូចជា​ថ្នាំ​លេប ថ្នាំ​ចាក់ កង​ដាក់​ក្នុង​ស្បូន និង​កៅអៀក​ពន្យារ​កំណើត​ជា​ដើម​ អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​​បាន។ ហេតុនេះ​ហើយ ស្រី​ៗ​យើង​គួរ​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ដែល​មិន​មាន​ជាតិអ័រម៉ូន​ជំនួស​វិញ បើ​មិន​ចង់​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ខ្លាំង​។ [embed-health-tool-baby-poop-tool] ៥. ប្រើ​ម៉ាស៊ីន​ធ្វើ​សក់​ញឹកញាប់​ពេក ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រើប្រាស់​ម៉ាស៊ីន​ផ្លំ​សក់​ កៀប​សក់​ […]

ស្វែងរក សក់និងស្បែកក្បាល

សក់និងស្បែកក្បាល

ផ្លុំសក់ខុសបច្ចេកទេស ១០ យ៉ាង ធ្វើ​ឲ្យសក់ស្រីៗចេះតែខូច

សម័យ​នេះ ស្រីៗ​យើង​​មិន​តិច​នាក់​ទេ​មាន​ប្រដាប់​ផ្លុំ​សក់​នៅ​តាម​ផ្ទះ។ ប៉ុន្តែ​ស្រីៗ​គ្នា​យើង​ណា​ខ្លះ ចេះ​ប្រើ​វា​ច្បាស់? មិន​មែន​ចេះ​​តែ​ប្រើ​លំៗទេ​ ប្រយ័ត្នធ្វើ​ឲ្យ​​ខូច​សក់​របស់​យើង​។ "Hello គ្រូពេទ្យ" នឹង​ប្រាប់​កំហុស ១០​ យ៉ាង គ្នា​យើង​មិន​បាន​ចាប់​អារម្មណ៍​ពេល​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់ នាំឲ្យ​ខូច​សក់​ខ្ទេច​អស់។ ១- ផ្លុំសក់នៅពេលសក់សើមពេក ចូរ​កុំ​ប្រើ​ម៉ាស៊ីន​ផ្លុំ​ពេល​សក់​នៅ​សើម ព្រោះ​ងាយ​ធ្វើ​ឲ្យ​សក់​ជ្រុះ។ ជាង​នេះ​ទៅទៀត​រឹតតែ​ពិបាក​ច្នៃ​ម៉ូត​សក់​ប្លែកៗ​ អំឡុង​ពេល​សក់​កំពុង​សើម។ ២- ប្រើស្រ្ពាយការពារកម្ដៅ ទោះ​ជា​គ្នា​យើង​មាន​សក់​ប្រភេទ​ណា​ក៏ដោយ គួរ​ប្រើ​ស្ព្រាយ​ការពារ​កម្ដៅ​ជាប្រចាំ រាល់​ពេល​ប្រើ​ម៉ាស៊ីន​ផ្លុំសក់​។ ត្រូវ​ចាំ​ថា ​ត្រូវរក្សា​គម្លាត​ម៉ាស៊ីន​ផ្លុំ​សក់ ត្រូវ​ចន្លោះ​ពី ៤-៥ សង់ទីម៉ែត្រ ពី​សក់។ បើ​មិន​អ៊ីចឹង កម្ដៅ ច្បាស់​ជា​ធ្វើ​ឲ្យ​សក់​ខូច​ខ្ទេច​មិន​ខាន។ ៣- ប្រភេទម៉ាស៊ីនផ្លុំសក់មិនត្រូវនឹងសក់ ចូរ​ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ខាង​សម្ផស្ស​ ដើម្បី​ផ្ដល់​យោបល់ ថា​គួរ​ជ្រើសរើស​ម៉ាស៊ីន​ប្រភេទ​ណា​ សក្តិ​សម​នឹង​ប្រភេទ​សក់​របស់​យើង។ ៤- កុំប្រើម៉ាស៊ីនចាស់ពេក គួរ​ប្រើ​ម៉ាស៊ីន​នៅ​ថ្មី ចៀស​វាង​ម៉ាស៊ីន​ចាស់​ពេក ព្រោះ​ម៉ាស៊ីន​ចាស់​ពេក ផ្ទុក​សារធាតុ​កខ្វក់​យ៉ាង​ច្រើន​ បើ​នៅ​បន្ត​ប្រើ​របស់​ចាស់​បែប​នេះ រឹត​តែ​ធ្វើ​ឲ្យ​សក់​កខ្វក់​ជាង​មុន។ ៥- ប្រើក្រាសមិនត្រឹមត្រូវ ក្រាស​សិត​សក់​ល្អ គួរ​ផលិត​ពី​ជាតិ​នីឡុង​ សេរាមិច​ ឬ​សារធាតុ​ទាំងនេះ​ផ្សំ​បញ្ចូល​គ្នា អាច​ផ្ដល់​សុវត្ថិភាព និង​ងាយ​ស្រួល​សិត ឬច្នៃ​ម៉ូត​សក់ ជាង​ក្រាស់​ផលិត​ពី​លោហធាតុ។ ៦- កំណត់សីតុណ្ហភាពខុស ជា​ធម្មតា​ម៉ាស៊ីន​ផ្លុំសក់​មាន​កម្ដៅ​បី​ប្រភេទ​ កម្ដៅ​ទាប មធ្យម​ និង​ក្ដៅ។ ហេតុ​នេះ គ្នា​យើង​គួរ​ចេះ​កំណត់​សីតុណ្ហភាព​ម៉ាស៊ីន​ស្រប​តាម​ប្រភេទ​សក់។ បើ​មាន​សក់ស្ដើង​ គួរ​កំណត់​យក​កម្ដៅ​ទាប […]


សក់និងស្បែកក្បាល

តិចនិក​ងាយៗ​​ថែ​ទាំ​សក់​ឲ្យ​រឹងមាំ​​ នៅ​រដូវ​រងា

​សក់​ក៏​ជា​ផ្នែក​មួយ​នៃ​សម្រស់​ ដែល​ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង ​ដូច​​ទៅ​នឹង​ស្បែក​មុខ​ និង​ស្បែក​ខ្លួន​​​ដែរ​។ ​​រដូវ​រងា​ធ្វើ​ឲ្យ​សក់​យើង​ស្ងួត​ ​ងាយ​​បែក​ចុង​ ក៏​ដូច​ជា​ខូច​ខ្លាំង​ ព្រម​ទាំង​ជ្រុះ​ច្រើន​​​ថែម​ទៀត​ផង​។​​ ជា​ពិសេស​ រដូវ​រងា​​ក៏​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ស្ងួត​ និង​កើត​អង្កែ​ ដែល​ធ្វើ​ឲ្យ​យើង​ចេះ​តែ​រមាស់​ក្បាល​មិន​បាត់​ផង​ដែរ​។​ ហេតុ​ដូច្នេះ​ហើយ​ ​ដើម្បី​ថែ​ទាំ​សក់​នៅ​អំឡុង​ពេល​រដូវ​រងា​នេះ​ យើង​អាច​សាកល្បង​តិចនិក​ងាយ​ៗ​​ខាង​ក្រោម​នេះ​។ ១. ​ចៀសវាង​កក់​សក់​ញឹកញាប់​ពេក ដើម្បី​​ការពារ​ស្បែក​ក្បាល​​​ពី​ការ​រមាស់​ និង​របក​ យើង​ត្រូវ​ចៀសវាង​កក់​សក់​ញឹកញាប់​ពេក​។​ នៅ​ក្នុង​រដូវ​រងា​​នេះ​ ​យើង​នឹង​មិន​សូវ​បែកញើស​នោះ​ទេ​ ហើយ​ការ​កក់​សក់​​គឺ​ជា​ការ​​សម្អាត​ស្បែក​ក្បាល​របស់​យើង​ ​ដែល​អាច​ធ្វើ​ឲ្យ​ប្រេង​ធម្មជាតិ​​​សម្រាប់​​ជួយ​ផ្ដល់​សំណើម​ និង​ការពារ​ស្បែក​ក្បាល​របស់​យើង​ត្រូវ​​បាត់បង់​​ ដែល​កត្តា​នេះ​ នឹង​ធ្វើ​ឲ្យ​សក់​របស់​យើង​ខូច​ និង​ពិបាក​ជួស​ជុល​​ផង​ដែរ​​។ ២. ​ប្រើ​ម៉ាស​អប់​សក់​​​​ជា​រៀងរាល់​សប្ដាហ៍​​ ​​ក្នុង​អំឡុង​ពេល​រដូវ​រងា​នេះ​​ ​យើង​អាច​សាកល្បង​ប្រើ​ម៉ាស​អប់​សក់​ប្រភេទ​បន្ទន់​សក់​​​​ជា​រៀង​រាល់​សប្ដាហ៍​។​ ​ចូរ​ប្រើ​ម៉ាស​អប់​សក់​ប្រភេទ​ប្រេង​ ដើម្បី​ផ្ដល់​សំណើម​ដល់​សក់​របស់​យើង​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ម៉ាស​អប់​សក់​គឺ​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ប្រើ​ប្រាស់​ ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​ក្បាល​របស់​យើង​មាន​ជាតិ​ទឹក​ ព្រម​ទាំង​ភ្លឺ​រលោង​ថែម​ទៀត​ផង​។​ ៣. ប្រើ​ប្រេង​លាប​​សក់​ជា​ប្រចាំ​​​​​ ​​​​​​​​បន្ថែម​ពី​នេះ​ យើង​អាច​​ធ្វើ​ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​ នៅ​អំឡុង​ពេល​រដូវ​រងា​ ពី​ព្រោះ​វា​អាច​រំញោច​ស្បែក​ក្បាល​ និង​ជំរុញ​ចរន្ត​ឈាម​បាន​យ៉ាង​ល្អ​។​ ​ប៉ុន្តែ​ប្រសិន​បើ​យើង​​មិន​ចូលចិត្ត​ប្រើ​ប្រេង​លាប​សក់​ទេ​នោះ​ យើង​អាច​ប្រើ​ក្រែម​បន្ទន់​សក់​ ឬ​សេរ៉ូម​ដែល​មាន​ជាតិ​ប្រេង​ជំនួស​វិញ​ក៏​បាន​​។​ ៤. កុំ​ប្រើ​ឧបករណ៍​ធ្វើ​​ម៉ូត​សក់​ច្រើន​ពេក​​​ ម៉ាស៊ីន​​​កៀប​សក់​ត្រង់​ ឬ​សក់​រួញ​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​សរសៃ​សក់​របស់​យើង​​ផុយ​ស្រួយ​​ និង​ស្ងួត​​ផង​ដែរ​។​ ចំណែក​ឯ​ម៉ាស៊ីន​ផ្លុំ​សក់​វិញ​ ​ក៏​អាច​បំផ្លាញ​ដល់​សរសៃ​សក់​របស់​យើង​ដូច​គ្នា​​ ប្រសិន​បើ​យើង​ផ្លុំ​សក់​នៅ​​ក្នុង​កម្រិត​ក្ដៅ​ខ្លាំង​។​ ដូច្នេះ​ហើយ​ ​យើង​គប្បី​កំណត់​កម្ដៅ​ឲ្យ​នៅ​ទាប​ ក៏​ដូច​ជា​ប្រើ​ស្រ្តៃយ៍​បាញ់​ការពារ​សក់​ពី​កម្ដៅ​ជា​មុន​សិន​ ទើប​ជា​ការ​ប្រសើរ​។


សក់និងស្បែកក្បាល

ចង់បានសក់មានសុខភាពល្អ កុំរំលងអាហារ ៥មុខ នេះ

ជា​ទូ​ទៅ​​សក់​របស់​មនុស្ស​យើង​អាច​លូត​លាស់​បាន​ប្រវែង​ប្រហែល​១,២៥​សង់ទីម៉ែត្រ​ក្នុង​មួយ​ខែ ហើយ​ការ​លូតលាស់​លឿន ឬ​យឺត​កម្រិត​ណា​នោះ​គឺ​អាស្រ័យ​លើ​កត្តា​អាយុ សុខភាព ហ្សែន និង​របប​អាហារ​របស់​យើង។ ទោះបីជា​យើង​មិន​អាច​កែ​ប្រែ​កត្តា​អាយុ និង​ហ្សែន បាន តែ​យើង​អាច​គ្រប់​គ្រង​របប​អាហារ​បាន ដើម្បី​ផ្ដល់​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ជួយ​ការពារ​បញ្ហា​សក់​ជ្រុះ​បាន។ ខាងក្រោម​នេះ​ជា​អាហារ​មួយ​ចំនួន​គ្នា​យើង​គួរ​ញ៉ាំ​ដើម្បី​សុខភាព​សក់​។ ១. ស៊ុត ស៊ុត​ជា​ប្រ​ភព​ដ៏​សំខាន់​មួយ​នៃ​ប្រូតេអ៊ីន និង​Biotin ដែល​ជា​ធាតុ​សំខាន់​សម្រាប់​ជួយ​ទ្រទ្រង់​សុខ​ភាព​សក់ និង​ការ​លូត​លាស់។ បើ​យើង​ខ្វះ​សារធាតុ​ណា​មួយ​ក្នុង​ចំណោម​​ធាតុ​ទាំង​ពីរ​នេះ នឹង​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ជ្រុះ​សក់​។ ២. ស្ពៃ​ពួយឡេង ស្ពៃ​ពួយ​ឡេង មាន​ផ្ទុក​ជាតិ​ដែក Folate វីតាមីន A និង​C ដែល​ជួយ​ដល់​ការ​លូត​លាស់​របស់​សក់។ បើ​សិន​ជា​យើង​ខ្វះ​សារ​ធាតុ​ទាំងនេះ អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​សក់​ជ្រុះ​បាន។ ៣. ដំឡូងជ្វា ដំឡូង​ជ្វា​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​ជួយ​ដល់​ការ​ផលិត​សារ​ធាតុ​ម្យ៉ាង​ឈ្មោះ​ថា​Sebum ល្អ​សម្រាប់​ជួយ​ទ្រ​ទ្រង់​សុខភាព​សក់។ មួយ​វិញទៀត ដំឡូងជ្វា​ក៏​មាន​សារធាតុ​ជួយ​បង្កើន​ល្បឿន​នៃ​ការ​លូត​លាស់​សក់​ផង​ដែរ។ ៤. ផ្លែបឺរ ផ្លែ​បឺរ​សម្បូរ​ដោយ​វីតាមីន E ជា​សារធាតុ​ប្រ​ឆាំង​អុកស៊ីតកម្ម​ ជួយ​ជំរុញ​ដល់​ការ​លូត​លាស់​របស់​សក់។ ក្រៅ​ពី​នេះ ផ្លែ​បឺរ​ក៏​ជា​ប្រ​ភព​នៃ​​អាស៊ីដ​ខ្លាញ់​ល្អ ដែល​ទំនងជា​មាន​សារៈសំខាន់​សម្រាប់​​ថែរក្សា​សុខ​ភាព​សក់​ទៀត​ផង​។​ ៥. សាច់ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​សាច់​ជា​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ និង​ថែម​ទាំង​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ទៀត​ផង​។ សាច់​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ល្អ​សម្រាប់​សុខ​ភាព និង​ជួយ​ឲ្យ​សក់​មាន​សភាព​​រឹង​មាំ។ ជាពិសេស​​សាច់​ក្រហម​សម្បូរ​ដោយ​ជាតិ​ដែក ដែល​អាច​ជួយ​ដល់​ការ​លូត​លាស់​នៃ​សក់​។​ ចំណុច​គួរ​ចងចាំ កង្វះ​សារធាតុ​ចិញ្ចឹម​ដូចជា​វីតាមីន A, B, C និង E ស័ង្កសី ដែក Biotin ប្រូតេអ៊ីន […]


សក់និងស្បែកក្បាល

ចង់បានសក់រលោងស្អាត ស្រីៗកុំរំលងរបៀបងាយៗទាំងនេះ

គ្នាយើងណា មិនចង់បានសក់ស្អាត ទាំងស្រី ទាំងប្រុស។ ចង់តែស្អាតមួយមុខអត់ទាន់គ្រប់ទេ គឺត្រូវទាមទារការថែទាំ សម្អាត និងមានអនាម័យខ្ពស់ ហើយទៀងទាត់មែនទែន។ វិធីថែទាំស្រីៗ ប្រាកដជាមិនដូចគ្នា ខ្លះហ៊ានចាយលុយច្រើនលើគ្រឿងសម្អិតសម្អាង ហើយខ្លះទៀត ប្រឹងធ្វើរបៀបសាមញ្ញៗ ហើយសន្សំសំចៃបំផុត។ អ៊ីចឹង "Hello គ្រូពេទ្យ" នឹងណែនាំវិធីងាយៗតាមធម្មជាតិ៖ ១- ស៊ុត - ផ្នែកសរបស់ស៊ុតមួយគ្រាប់ អាចផលិតជាម៉ាស់សម្រាប់ធ្វើឲ្យសក់ស្អាតបាន ដោយគ្រាន់តែយកមកលាយជាមួយប្រេងអូលីវមួយស្លាបព្រាកាហ្វេ ឬប្រេងអាល់ម៉ុន និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ លាយបញ្ចូលគ្នា រួចលាបលើសក់ និងស្បែកក្បាល រួចយកមួកមកគ្របពីលើ ហើយទុកចោលប្រហែល ៣០ នាទី បន្ទាប់មកលាងសម្អាតសក់ជាមួយទឹកត្រជាក់ នោះគ្នាយើងនឹងបានសក់រលោងស្អាតដូចបំណង (សូមកុំប្រើទឹកក្ដៅ)។ - ជម្រើសមួយទៀត អាចប្រើស៊ុត ២ គ្រាប់ ប្រេងអាល់ម៉ុន ២ ស្លាបព្រាកាហ្វេ លាយជាមួយយ៉ាអួរកន្លះពែង លាបទៅលើសក់ រួចពាក់មួកគ្របពីលើរយៈពេល ៣០ នាទី ក្រោយមកសម្អាតសក់ជាមួយទឹកត្រជាក់ ជាការស្រេច។ អនុវត្តឲ្យបានម្ដងក្នុងមួយសប្ដាហ៍ នឹងមានសក់រលោងស្អាត។ ២- ស្រាបៀរ ស្រាបៀរជាសារធាតុបំប៉នសក់ដ៏ប្រសើរ។ វាមានប្រូតេអ៊ីនខ្លាញ់ និងក្លិនដែលមានប្រសិទ្ធភាពជួសជុលសក់ខូច។ - លាងសក់ដោយសាប៊ូថ្នមៗ បន្ទាប់មកយកស្រាបៀលាបពីលើដោយផ្ទាល់។ - […]


សក់និងស្បែកក្បាល

វីតាមីនសំខាន់ៗ សុភាពនារី​គួរដឹងដើម្បី​ធ្វើ​ឲ្យ​សក់មាន​សុភាពល្អ

សក់​ ​គឺ​ជា​ផ្នែក​មួយនៃ​សម្រស់​របស់​ស្ត្រី ហើយ​បើ​យើង​ស្រឡាញ់​សក់ ចង់​បាន​សក់​ស្អាត រស់រវើក ភ្លឺរលោង សុភាពនារី​យើង​មិន​គួរ​កុំ​រំលង​វីតាមីន​ទាំង​បួន​ខាង​ក្រោម​នេះឡើយ​​។ ១- វីតាមីន A គ្រប់​កោសិកាទាំងអស់​របស់​រាងកាយ​ត្រូវការ​វីតាមីនA ដើម្បី​លូតលាស់ ក្នុង​នោះ​រួម​ទាំង​សក់​ផង​ដែរ ហើយ​វី​តាមីន​នេះ​ក៏​ជួយ​ដល់​ការ​ផលិត​ជាតិ​ប្រេង​លើ​ស្បែក​ក្បាល។ ប្រេង​ធម្មជាតិ​នេះ មាន​នាទី​រក្សា​សក់​ឲ្យ​មាន​សំណើម ភ្លឺថ្លា និង​មាន​សុខភាព​ល្អ។ បន្ថែម​វីតាមីន A ទៅ​លើ​អាហារ​ប្រចាំ​ថ្ងៃ ដូចជា ការ៉ុត ដំឡូង​ជ្វា ល្ពៅ ទឹកដោះ​គោ យ៉ាអួ​ និង​ស៊ុត តាម​កម្រិត​សមស្រប អាច​ជួយ​ឲ្យ​សក់​កាន់តែ​លូតលាស់​បាន​ល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- វីតាមីន B ក្រុម​វីតាមីន B ជួយ​ដល់​ការ​លូតលាស់​សក់ ដោយសារ​មាន​ការ​ជំរុញ​កោសិកា​ឈាម​ក្រហម ដើម្បី​នាំ​អុកស៊ីហ្សែន និង​សារធាតុមួយ​ចំនួន ទៅ​ចិញ្ចឹម​ស្បែក​ក្បាល និង​ឫស​សក់។ បាយអូទីន​ (Biotin) ជា​ប្រភេទ​វីតាមីន B សម្រាប់​ការ​ព្យាបាល​សក់​ជ្រុះ។ ប៉ុន្តែ​ព្យាយាម​បន្ថែម​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​ក្នុង​របប​អាហារ ចំណែក​សាច់ និង​ផលិតផល​ទឹកដោះ​គោ ក៏ជា​ប្រភព​សម្បូរ​វីតាមីន B12 ។ ៣- […]


សក់និងស្បែកក្បាល

ស្រីៗ​យើងមានសក់វែង គួរដឹងវិធីថែសក់សាមញ្ញៗទាំង ៣យ៉ាង នេះ

គ្នា​យើង​ស្រីៗ​កុំ​គិត​ថា​សក់វែង និង​សក់​ខ្លី​ ការ​ថែ​ទាំគឺ​ដូច​គ្នា​នោះ។ គ្នា​យើង​មាន​សក់​វែង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំសក់​ខុស​ពី​អ្នក​មាន​សក់​ខ្លី។ ការ​​ថែទាំ​មិន​បាន​ល្អ នឹង​ធ្វើ​ឲ្យ​សក់​យើង​ខូចខាត​ខ្លាំង​មិន​ខាន។ ខាង​ក្រោម​នេះ​ជា​តិចនិក​បី​យ៉ាងគ្នា​យើង​អាច​សាក​ល្បង​ថែរក្សា​សក់​វែង​ឲ្យនៅ​មាន​សុខ​ភាព​ល្អ។ ១. ជ្រើស​រើស​ក្រាស​សិត​សក់​ត្រឹម​ត្រូវ បើ​គ្នា​យើង​មាន​សក់​វែង យើង​មិន​អាច​យក​ក្រាស​សម្រាប់​អ្នក​សក់​ខ្លី​មក​សិត​បាន​នោះ​ទេ។ ក្រាស​ដែល​មាន​ធ្មេញ​ញឹក​ល្អិត​នឹង​ធ្វើ​ឲ្យ​សក់​របស់​យើង​ខូច ព្រោះ​ថា​អាច​ធ្វើ​ឲ្យ​សក់​យើង​បាក់ និង​ដាច់​បាន​ទៀត​ផង​។​ ពិសេស​ជាង​នេះ​ទៀត​នោះ យើង​រឹត​តែ​មិន​គួរ​ប្រើ​ក្រាស​ប្រភេទ​នេះ​ទៀត បើ​សក់​យើង​សើម ព្រោះ​សក់​កាន់តែ​ងាយ​ខូច​ខាត។ ដូច​នេះ​ហើយ យើងគួរ​ជ្រើស​រើស​ក្រាស​សិត​សក់​ណា​មាន​ធ្មេញ​ទូលាយ​បន្តិច​ដើម្បី​សិតសក់។​ ២. កុំប្រើកន្សែង​សម្ងួតសក់ គ្នា​យើង​ស្រីៗ​មួយ​ចំនួន​ទំនងជា​យក​កន្សែង​​មក​សម្ងួត​សក់​មិន​ខាន​ក្រោយ​ពី​ងូត​ទឹក​រួច។ គ្នា​យើង​ដឹង​ទេ​ សក់​យើង​វែង មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ ពេល​យើង​យក​កន្សែង​​មក​ជូត​សក់ វា​អាច​ធ្វើឲ្យ​សក់​យើង​បាក់​ខូច​បាន។ កាល​ណា​យើង​យក​កន្សែង​​មក​រុំ និង​ជូត​សម្ងួត នឹង​ធ្វើ​ឲ្យ​ប្រហោង​តូចៗ​​កើត​មាន​នៅ​គល់​សក់ ធ្វើ​ឲ្យ​សក់​ខ្សោយ​។ ៣. កក់​សក់​ឲ្យ​បាន​ត្រឹម​ត្រូវ បើ​យើង​ជា​អ្នក​មាន​សក់​វែង យើង​មិន​គួរ​កក់​សក់​រាល់​ថ្ងៃ​នោះ​ទេ ជំនួស​មក​វិញ​យើង​គួរ​កក់​សក់​បី​ថ្ងៃ​ម្ដង​វិញ។ បើ​យើង​ជា​អ្នក​មាន​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​ច្រើន យើង​គ្រាន់តែ​លាង​សម្អាត​សក់​ជាមួយ​ទឹក​ស្អាត​ក៏​បាន​ក្នុង​ចន្លោះ​ពេល​រង់ចាំ​ដល់​ថ្ងៃ​ត្រូវ​កំណត់​កក់​សក់​។ ពេល​កក់​សក់​យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​សាប៊ូ​បាន​ដល់​ស្បែក​​ក្បាល​យើង​ឲ្យ​បាន​ល្អ។


សក់និងស្បែកក្បាល

វិធីធម្មជាតិ ៣ យ៉ាង ជួយ​ឲ្យ​សក់​ដុះ​ឡើង​វិញ​បាន​ល្អ និងឆាប់រហ័ស

មិន​មាន​អ្វី​ប្លែក​ទេ​បើ​​គ្នា​យើង​ ឃើញ​មាន​សក់​ខ្លះ​ជាប់​នៅ​ក្រាស ឬ​ខ្នើយ​យើង​នោះ ដែល​នេះ​ជា​រឿង​​ធម្មតាទេ ព្រោះ​សក់​យើង​មាន​ជ្រុះ មាន​ដុះ​ឡើង​វិញ។ មនុស្ស​យើង​ភាគ​ច្រើន​មិន​បាន​សម្គាល់​ អំពី​ការ​ជ្រុះ​សក់​តាម​ធម្មជាតិ​នេះទេ តែ​ថា​បើ​ជ្រុះ​ច្រើន​វិញ​យើង​អាច​ដឹង​បាន​ដែរ ដូច​ជាភ្លាមៗ​ស្រាប់តែ​ជ្រុះ​សក់​ច្រើន ឬ​សក់​ក្បាល​កាន់តែ​ស្តើង​ទៅៗ​ជា​ដើម​។ បញ្ហា​ជ្រុះ​សក់​នេះ​អាច​បណ្ដាល​មកពី​បញ្ហា​សហ្សែន​តំណ​ពូជ បញ្ហា​ស្រ្តេស បញ្ហា​អ័រម៉ូន​ប្រែ​ប្រួល ការ​ប្រើ​ប្រាស់​ថ្នាំ និង​ការ​ធ្វើ​សក់​របស់​យើង​ផង​ដែរ។ តើ​យើង​អាច​មាន​វិធី​ធម្មជា​តិ​ណា​មួយ​អាច​ជួយ​កែកុន​បញ្ហា​សក់​ជ្រុះ​នេះ​ទេ? ១. ប្រេងដូង ប្រេង​​ដូងមាន​ផ្ទុក​អាស៊ីដ​ខ្លាញ់ ដែល​អាច​ជ្រាប​ចូល​ក្នុង​សរសៃ​សក់ និង​ជួយ​កាត់​បន្ថយ​ការ​បាត់​បង់​ប្រូតេអ៊ីន​ពី​សក់។ ប្រេង​ដូង​អាច​ប្រើ​បាន​ទាំង​មុន ឬ​ក្រោយ​ពេល​កក់​សក់​អាស្រ័យ​លើ​ប្រភេទ​សក់​របស់​យើង។ បើ​សក់​យើង​ជា​ប្រភេទ​សក់​មាន​ខ្លាញ់​ យើង​អាច​ប្រើ​ប្រេង​​​ដូង​​​​ពីរបី​ម៉ោង​មុន​ពេល​កក់​សក់​ ដោយ​ម៉ាស្សា​ប្រេង​ដូង​ឲ្យ​សព្វ​ស្បែក​ក្បាល​ និង​សក់​របស់​យើង​ ។ បើ​យើង​មាន​សក់​ប្រ​ភេទ​សក់​ស្ងួត​វិញ យើង​អាច​ប្រើ​ប្រេង​ដូង​មុន ឬ​ក្រោយ​ពេល​កក់​សក់​ប៉ុន្មាន​ម៉ោង​ក្រោយ​។ យ៉ាងណា​ ការ​ប្រើ​ប្រេង​ដូង​នេះ ក៏​មាន​ការ​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទៀត​ដើម្បី​ដឹង​ច្បាស់​ថា​ពិត​ជា​ជួយ​ដល់​ការ​លូត​លាស់​សក់​បាន​ច្រើន​កម្រិត​ណា។​ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ទឹក​​ខ្ទឹម​បារាំង ​បើ​គ្នា​យើង​អាច​ទ្រាំ​នឹង​ក្លិន​របស់​ខ្ទឹម​បារាំង​បាន យើង​នឹង​អាច​រក​ឃើញ​ពី​ប្រយោជន៍​របស់​វា​មិន​ខាន។ ទឹក​ខ្ទឹម​បារាំង មាន​ប្រសិទ្ធ​ភាព​ព្យាបាល​បញ្ហា​ជ្រុះ​សក់ដុំៗ ឬ​ដោយ​កន្លែង​បាន ដោយ​ជួយ​ឲ្យ​កន្លែង​ជ្រុះ​នោះ​ដុះសក់​ឡើង​វិញ។ ទឹក​ខ្ទឹម​បារាំង​ក៏​ជួយ​បង្កើន​ចរន្ត​ឈាម​ផង​ដែរ​។ យើង​អាច​កិន ឬគាប​ដើម្បី​យក​ទឹក​ខ្ទឹម​បារាំង រួច​យក​ទឹក​ខ្ទឹម​បារាំង​មក​លាប​លើ​ស្បែក​ក្បាល និង​សក់​ ទុក​ចោល​ចំនួន​១៥​នាទី ចាំ​កក់​សាប៊ូ​សម្អាត​ចេញ​វិញ។​​​​​​ [embed-health-tool-heart-rate] ៣. ក្រូ​ចឆ្មារ ប្រេង ឬ​ទឹក​ក្រូច​ឆ្មារ​ស្រស់ គឺ​មាន​ប្រ​យោជន៍​ច្រើន​ជួយ​ពង្រឹង​គុណភាព​ និង​ការ​លូត​លាស់​នៃ​សក់ ដែល​ជួយ​រក្សា​សក់ និង​ជួយ​ឲ្យ​សក់​ដុះ​បាន​ល្អ​។ […]


សក់និងស្បែកក្បាល

ចង់​ឲ្យ​សក់​​មាន​សុខភាព​ល្អ កុំ​រំលង​អាហារ​មាន​វីតាមីន B

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នា​យើង​មាន​ជួប​បញ្ហា​សក់ជ្រុះ អាច​ថា​មក​ពី​យើង​ខ្វះ​វីតាមីន​ណាមួយ​ដែរ​ហើយ​ ក្នុង​នោះ​ការ​ខ្វះ​វីតាមីន​ B​ ក៏ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​សក់​របស់​យើង​ជ្រុះ​ដែរ។​​ ​វីតាមីន​B គឺ​ជា​វីតាមីន​សំខាន់​មួយ​សម្រាប់​ការ​លូត​លាស់​សក់​របស់​យើង​។ ការ​សិក្សាមួយ​ចំនួន​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​ខ្វះ​​​វី​តាមីន​​ B និង​ការ​ជ្រុះ​សក់។ វី​តាមីន B មាន​សារៈ​សំខាន់​​ជួយ​ដល់​ការ​ធ្វើ​មេ​តាប៉ូលិស និង​ដំណើរ​ការ​ប្រព័ន្ធ​ប្រសាទ​របស់​យើង។ វីតាមីន​ B ជួយ​គ្រប់​គ្រង​​ការ​ធ្វើ​មេតាប៉ូលិស និង​គ្រប់​គ្រង​ប្រព័ន្ធ​ប្រសាទ​កណ្ដាល។ មួយ​វិញ​ទៀត​ ពពួក​វីតាមីនB ក៏​ជួយ​ដល់​ការ​បង្កើត​​កោសិកា​ឈាម​ក្រហម ដែល​ជា​កោសិកា​ជួយ​ដឹក​នាំ​អុក​ស៊ីសែន​ និង​សារធាតុ​ចិញ្ចឹមស្បែក​ក្បាល និង​ឫស​សក់ ដែល​ដំណើរការ​នេះ​មាន​សារៈសំខាន់​ដល់​ការ​លូត​លាស់​របស់​សក់។​​​​ ដូច​គ្នា​ដែរ​កន្លង​មក​ទាំង​វិបសាយ​សម្រស់​ជា​ច្រើន​ក៏​បាន​អះអាង​ដែរថា​ពពួក​វីតាមីនB ដូច​ជា​វីតាមីន B12 សុទ្ធ​តែ​អាច​ជួយ​ពង្រឹង​សុខ​ភាព​សក់​។ ​យ៉ាងណា​មនុស្ស​យើង​ភាគ​ច្រើន​មិន​ងាយ​ខ្វះ​វីតាមីនB​ ទេ ដោយសារ​ថា​វីតាមីន​ប្រភេទ​នេះ​សម្បូ​រនៅ​ក្នុង​អាហារ​យើង​ញ៉ាំ​រាល់ថ្ងៃ។ ​គ្នា​យើង​អាច​ទទួល​បាន​វីតាមីន​B តាម​រយៈ​អាហារ​មួយ​ចំនួន​ដូច​ជា​គ្រាប់ធញ្ញជាតិ គ្រឿង​សមុទ្រ ត្រី និង​បន្លែស្លឹក​បៃ​តង​ ជាដើម​។


សក់និងស្បែកក្បាល

មកពី​សិតសក់បែប​នេះហើយ បានជា​សក់​ចេះតែដាច់ខូច​នោះ​

គ្នា​យើង​​ទំនង​ជា​គិត​ថា​គ្រាន់​តែ​សិត​សក់​ ចាំ​បាច់​អី​មា​ន​បែប​បទច្រើន​ដែរ​នោះ។ យ៉ាង​ណា​គ្នា​យើង​ដឹង​ទេ កា​រសិត​សក់ និង​ជ្រើស​រើស​ក្រាស​សិត​សក់​មិន​ត្រឹម​ត្រូវ​ ក៏ជា​កត្តា​មួយ​ធ្វើឲ្យ​សក់​យើង​ខូច​បានដែរ។ ១. ​ក្រាសសិតសក់កខ្វក់ គ្នា​យើង​ដឹងទេ បើ​យើង​ប្រើក្រាស​កខ្វក់ មិនបាន​លាង​សម្អាត​ក៏​ធ្វើ​ឲ្យ​សក់​យើង​មាន​បញ្ហា​ដែរ។ ពេល​យើង​សិត​សក់​ម្ដងៗ​​កម្ទេច​ស្បែក​ងាប់​នឹង​ជាប់​នៅ​លើ​ក្រាស​របស់​យើង បើទោះ​ជា​យើង​មើល​មិន​ឃើញ​នឹង​ភ្នែក​ទទេ​ក៏​ដោយ​។ កោសិកា​ស្បែក​ងាប់​ទាំង​នោះ​ជា​បរិស្ថាន​ល្អ​មួយ​សម្រាប់​បាក់​តេរីលូត​លាស់ និង​ទ្រឡប់​ទៅ​នៅ​លើ​ស្បែក​ក្បាល​យើង​វិញ និង​ធ្វើឲ្យ​សក់​យើង​មាន​បញ្ហា។ ដូច​នេះ​ត្រូវ​សម្អាត​ក្រាស​ឲ្យ​បាន​ស្អាត​ជានិច្ច។ រឿង​មួយ​ទៀត​ដែរ ក្រាស​សិត​សក់​យើង​ត្រូវ​ប្រើ​ក្រាស​ដែល​មាន​គម្លាត​ធ្មេញ​ក្រាស​ទូលាយ​បន្តិច ដើម្បី​កុំឲ្យ​ពេល​សិត​សក់​ធ្វើ​ឲ្យ​ដាច់​សក់​របស់​យើង។ ២. របៀប​សិត​សក់ ស្រីៗ​យើង​ខ្លះ​ទំនង​ជា​ពេល​សិត​សក់​គឺចាប់​សិត​ពី​គល់​សក់​មក​ខាង​ចុង​សក់​មិន​ខាន​។ តាមពិត​ទៅ​បើ​សក់​យើង​ដាញ់ទៀត​នោះ ការ​សិត​បែបនេះ​នឹង​ធ្វើ​ឲ្យ​សក់​ដាច់​មិន​ខាន ពោល​គឺ​យើង​ត្រូវ​សិត​សក់​ពី​ខាង​ចុង​សក់​បន្តិច​ម្ដងៗ​ ទៅ​កាន់​គល់​សក់​វិញទើប​ជួយ​កុំឲ្យ​សក់​យើង​ខូច​ខាត​។​ មួយ​វិញ​ទៀត​ពេល​ងូត​ទឹក​រួច យើង​គួរ​ទុក​សក់​ឲ្យ​ស្ងួត​បន្តិច​សិន​ មុន​នឹង​សិត​សក់ថ្នមៗ​​ជាមួយ​នឹង​ក្រាស​​ដែល​មាន​គម្លាត​ធ្មេញ​ក្រាស​ទូលាយ។ ពេល​យើង​ងូត​ទឹក​រួច សក់​យើង​សើម ហើយ​បើ​សិត​សក់ទាញ​ខ្លាំងៗ​​នៅ​ពេល​សក់​សើម​​ទៀត​​ នោះ​សក់​យើង​នឹង​បាក់​ខូច​មិន​ខាន។


សក់និងស្បែកក្បាល

ក្រៅពី​បញ្ហា​តំណពូជ នៅមាន​បញ្ហាអ្វីទៀតធ្វើឲ្យមនុស្សយើងជ្រុះសក់​ដល់ទំពែក?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នាយើង​ធ្លាប់​ឆ្ងល់​អត់​អ្នក​ខ្លះ​វ័យ​ដំណាល​គ្នា​នឹង​យើង​ដែរ​​ តែ​សក់​ក្បាល​បែរ​ជា​ជ្រុះ​ចង់អស់ ខ្លះទៀត​បែរជា​ជ្រុះ​ដល់​ថ្នាក់​​ទំពែ​ក លែង​មាន​សក់​ដុះ​​បន្ត​ទៀត? ខាងក្រោម​នេះ​ ជា​មូល​ហេតុ​មួយ​ចំនួន​គ្នា​យើង​គួរ​ដឹង។​ ១- ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​ទំពែក? ភាគ​ច្រើន​នៃ​បុរស​យើង ការ​ដែល​ទំពែក​ក្បាល​ គឺ​កើត​ឡើង​តាម​តំណ​ពូជ ដែល​ភាសា​បច្ចេកទេស​ហៅ​ថា Male pattern baldness ដែល ៩៥ ភាគ​រយ​នៃ​បុរស​ដែល​ទំពែក​ក្បាល ​គឺ​សុទ្ធ​តែ​បណ្ដាល​មក​ពី​បញ្ហា​នេះ។ បញ្ហា​តំណ​ពូជ​ គឺ​ដោយ​សារ​តែ​ឫស​សក់​របស់​​យើង​​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​ជាមួយ​នឹង​អ័រម៉ូន​មួយ​ដែល​មាន​ឈ្មោះ​ថា DHT (dihydrotestosterone) ធ្វើ​ឲ្យ​ឫស​សក់​ទាំង​នោះ​​កាន់​តែ​រួម​តូច​ទៅ​ៗ ជា​ហេតុ​នាំ​ឲ្យ​សក់​កាន់​តែ​ខ្លី​ទៅៗ រហូត​ដល់​សក់​ទាំង​នោះ​ជ្រុះ​ចេញ​អស់។ ការ​ជ្រុះ​សក់​ដោយ​សារ​បញ្ហា​នេះ គឺ​គេ​សុទ្ធ​តែ​អាច​សម្គាល់​បាន ហើយ​ការ​ជ្រុះ​សក់​ដែល​​ឃើញ​ជា​ញឹក​ញាប់​គឺ​មាន​ពីរ​របៀប៖ -សក់​ចាប់​ផ្ដើម​ជ្រុះ​ពី​ខាង​លើ​កណ្ដាល​ក្បាល​រាល​ចុះ​មកក្រោម​ -សក់​ចាប់​ផ្ដើម​ជ្រុះ​ពី​ចំហៀង​ក្បាល​ផ្នែក​ខាង​មុខ​រាល​ថយ​ក្រោយ​។ ២- តើ​នៅ​អាយុ​ប៉ុន្មាន​មនុស្ស​ប្រុស​ចាប់​ផ្ដើម​ជ្រុះសក់? ប្រសិន​បើយើង​​ឃើញ​ថា​សក់​កាន់​តែ​ស្ដើង​ទៅ​ៗ​ជាង​អ្វី​ដែល​យើង​ធ្លាប់​មាន​ពី​មុន​មក យើង​គួរ​តែ​ត្រៀម​ចិត្ត​ខ្លះ​ឲ្យ​ហើយ​ទៅ។​ ប៉ុន្តែ​យើង​ក៏​ពុំ​គួរ​​បារម្ភពេក​ដែរ​ ព្រោះ​ថា​មិន​មែន​មាន​តែ​យើងម្នាក់​​​ទេ​ដែល​មាន​បញ្ហា​ដូច​នេះ។ បញ្ហា​ជ្រុះ​សក់​ទំពែក​​របស់​មនុស្ស​ប្រុស​ភាគ​ច្រើន គឺ​កើត​ឡើង​នៅ​ដំណាក់​កាល​មួយ​ចំនួន​នៃ​អាយុ​។ បើ​យោង​តាម​អង្គការ American Hair Loss Association មនុស្ស​ប្រុស​ប្រហែល ២៥ % ចាប់​ផ្ដើម​ជ្រុះ​សក់​នៅ​អាយុ​តិច​ជាង​២១​ឆ្នាំ ហើយ​ប្រហែល ៦៦% ចាប់​ផ្ដើម​ជ្រុះ​សក់​នៅ​អាយុ ៣៥ ឆ្នាំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ