backup og meta

ហេតុអ្វីអ្នកខ្លះជ្រុះសក់ហើយមិនដុះវិញ? អាចព្យាបាលបានអត់?

ហេតុអ្វីអ្នកខ្លះជ្រុះសក់ហើយមិនដុះវិញ? អាចព្យាបាលបានអត់?

ជំងឺ​ជ្រុះ​សក់​​ ​អាច​ប៉ះពាល់​ដល់​​ស្បែក​ក្បាល​ ឬ​រាងកាយ​ទាំង​មូល​របស់​យើង​ផ្ទាល់​ ដោយ​ករណី​ខ្លះ​អាច​ជា​សះស្បើយ​ និង​ខ្លះ​ទៀត​មិន​អាច​​ជា​សះស្បើយ​ជា​រៀង​រហូត ហើយ​ភាគច្រើន​បញ្ហា​ជ្រុះ​សក់​នេះ កើត​ឡើង​ជា​ញឹកញាប់លើបុរស​ ជាងស្រ្តី។

ជាក់​ស្ដែង ការ​ជ្រុះ​សក់​ដោយ​សារ​តំណ​ពូជ ព្រម​ជា​មួយ​កត្តា​អាយុ​ ជា​មូលហេតុ​ចម្បង​មួយ​ដែល​អាច​​ធ្វើ​ឲ្យ​យើង​ជ្រុះ​សក់​ដល់​ទំពែក​។ ខណៈ​ពេល​ ​មនុស្ស​មួយ​ចំនួន​​ ជ្រើសរើស​​យក​ការ​មិន​ព្យាបាល​ ឬ​ព្យាយាម​បិទបាំង​​ដោយ​ម៉ូត​សក់​ ឬ​ប្រើ​មួក​ អ្នក​ផ្សេង​ទៀត​​​ ​សម្រេច​យក​ការ​ព្យាបាល​ដើម្បី​បង្ការ​​បញ្ហា​សក់​ជ្រុះ​កាន់​តែ​ច្រើន​ឡើង​​ ឬ​​ចង់​បណ្ដុះ​សក់​ថ្មី​។ យ៉ាង​ណា​មិញ ប្រសិន​បើ​​យើង​ជ្រើសរើស​យក​ការ​ព្យាបាល​សក់​ជ្រុះ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ពី​មូលហេតុ​នៃ​សក់​ជ្រុះ និង​ជម្រើស​ព្យាបាល​​​​ឲ្យ​​បាន​ច្បាស់លាស់​ជា​មុន​សិន​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

រោគសញ្ញា

រោគសញ្ញា​នៃ​ការ​ជ្រុះ​សក់​រួម​មាន​៖

  • សក់​ស្ដើង​ទៅ​ៗ
  • ជ្រុះ​សក់​ និងរោមលើរាងកាយ​ទាំង​មូល
  • ទំពែក​ដោយ​កន្លែង​នៅ​លើ​ស្បែក​ក្បាល​​

​មូលហេតុ​បង្ក​

ជា​ធម្មតា យើង​​ជ្រុះ​សក់​ប្រហែល​៥០ ទៅ​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ​ ហើយ​សក់​ថ្មី​ក៏​កំពុង​លូតលាស់​នៅ​ពេល​ជាមួយ​គ្នា​ដែរ។ បញ្ហា​សក់​ជ្រុះ​កើត​ឡើង​នៅ​ពេល​ស្បែក​ក្បាល​យើង​មិន​ដុះ​សក់​ថ្មី ដើម្បី​ជំនួស​សក់​ដែល​ជ្រុះ​ជា​រៀង​រាល់​ថ្ងៃ​។

អត្ថបទគួរអាន៖

បញ្ហា​សក់​ជ្រុះ​ អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ ឬ​ច្រើន​ខាង​ក្រោម​នេះ​៖

តំណ​ពូជ៖ ជ្រុះ​សក់​ដោយ​សារ​តំណ​ពូជ​កើត​ឡើង​​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​​ទៅ​​ៗ។ ​

ការ​ប្រែប្រួល​អ័រម៉ូន​ និង​បញ្ហា​សុខ​ភាព៖ លក្ខខណ្ឌ​មួយ​ចំនួន​ ក៏​អាច​​នាំ​ឲ្យ​សក់​ជ្រុះ​បណ្ដោះ​អាសន្ន​ ​ឬ​ជា​រៀង​រហូត រួម​ទាំង​ការ​ប្រែប្រួល​អ័រម៉ូន​ ដោយ​សារ​មាន​ផ្ទៃពោះ សម្រាល​កូន​ អស់​រដូវ​ និង​​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត។

ជំងឺជ្រុះសក់

ការ​ប្រើប្រាស់​ថ្នាំ និង​អាហារ​បំប៉ន៖ ផល​ប៉ះពាល់​នៃ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​មហារីក​ បាក់​ទឹក​ចិត្ត ជំងឺ​បេះដូង សម្ពាធ​ឈាម​ខ្ពស់​ ឬ​រលាក​សន្លាក់​ជាដើម។​

ស្រ្តេស​៖ នៅ​ពេល​ដែល​យើង​​ប្រឈម​នឹង​ការ​ប៉ះទង្គិច​ខាង​ផ្លូវ​កាយ​ ឬ​ផ្លូវ​ចិត្ត យើង​អាច​នឹង​ជួប​​​បញ្ហា​​សក់​ស្ដើង ឬ​សក់​ជ្រុះ​បណ្ដោះ​អាសន្ន។

កត្តា​ហានិភ័យ​

កត្តា​មួយ​ចំនួន​ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ជ្រុះ​សក់​ រួម​មាន​៖

  • ប្រវត្តិ​គ្រួសារ​​​ដែល​ជួប​បញ្ហា​ទំពែក​
  • អាយុ​
  • ស្រក​ទម្ងន់​​​ហួសហេតុ
  • បញ្ហា​សុខ​ភាព​ជាក់លាក់​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​
  • ស្រ្តេស​
  • អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់។​

[embed-health-tool-bmi]

ការ​បង្ការ​បញ្ហា​សក់​ជ្រុះ​

បញ្ហា​ទំពែក​ភាគ​ច្រើន ដែល​បណ្ដាល​មក​ពី​ហ្សែន​ មិន​អាច​បង្ការ​បាន​​ឡើយ​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​​បញ្ចៀស​ប្រភេទ​សក់​ជ្រុះ​​ដែល​អាច​បង្ការ​បាន​ តាម​រយៈ​តិចនិក​ខាង​ក្រោម​នេះ​៖

  • ជៀសវាង​ទាញ​កន្ត្រាក់​សក់​​ខ្លាំង​ៗ​​អំឡុង​​ពេល​សិត​សក់​ ជា​ពិសេស​នៅ​ពេល​សក់​សើម​។ មួយ​វិញ​ទៀត ចូរ​​ប្រើ​ក្រាស់​សិត​សក់​ដែល​មាន​ធ្មេញ​​ធំៗ​។
  • ​សាកសួរ​​គ្រូពេទ្យ​ ថា​តើ​ថ្នាំ ឬ​អាហារ​បំប៉ន​ដែល​យើង​កំពុង​ប្រើប្រាស់​ អាច​ប៉ះពាល់​ដល់​ការ​ជ្រុះ​សក់​ ឬ​អត់​។
  • ការពារ​សក់​​ពី​កម្ដៅ​ថ្ងៃ និង​ប្រភព​ផ្សេង​ទៀត​នៃ​កាំរស្មី​UV
  • បញ្ឈប់​ការ​ជក់​បារី។​​​​​

ចំណុចសំខាន់

ជំងឺ​ជ្រុះ​សក់​​ ​អាច​ប៉ះពាល់​ដល់​​ស្បែក​ក្បាល​ ឬ​រាងកាយ​ទាំង​មូល​របស់​យើង​ផ្ទាល់​ ដោយ​ករណី​ខ្លះ​អាច​ជា​សះស្បើយ​ និង​ខ្លះ​ទៀត​មិន​អាច​​ជា​សះស្បើយ​ជា​រៀង​រហូត។ កត្តា​ហានិភ័យ​មួយ​ចំនួន​ ដែល​បណ្តាល​ឲ្យ​សក់​ជ្រុះ​មាន​៖
  • ប្រវត្តិគ្រួសារ
  • អាយុ
  • ស្រកទម្ងន់ហួសហេតុ
  • បញ្ហា​សុខ​ភាព​ជាក់លាក់
  • ស្រ្តេស
  • អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hair loss types: Alopecia areata overview

https://www.aad.org/public/diseases/hair-loss/types/alopecia

Hair loss

https://www.mayoclinic.org/diseases-conditions/hair-loss/symptoms-causes/syc-20372926

Hair loss

https://www.nhs.uk/conditions/hair-loss/

Hair Loss in Women

https://my.clevelandclinic.org/health/diseases/16921-hair-loss-in-women

Hair Loss (Alopecia)

https://www.medicinenet.com/hair_loss/article.htm

កំណែ​ប្រែបច្ចុប្បន្ន

29/03/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គួរកក់សក់ញឹកញាប់ប៉ុនណាទើបល្អចំពោះសក់ និងស្បែកក្បាល?

តិចនិកថែសក់ ៩ យ៉ាងការពារសក់សំពោង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម