backup og meta

ធ្លាប់ឆ្ងល់អត់ហេតុអ្វីបបូរមាត់ពណ៌ក្រហម?

ធ្លាប់ឆ្ងល់អត់ហេតុអ្វីបបូរមាត់ពណ៌ក្រហម?

គ្នា​យើង​ដែល​ឆ្ងល់​អត់​ម៉េច​បាន​បបូរមាត់​​មាន​ពណ៌​ក្រហម​ ហើយ​ងាយ​ប្រេះ​ ឬ​ស្ងួត​ជាង​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាងកាយ​? បបូរ​មាត់​ដើរ​តួ​សំខាន់​សម្រាប់​ការ​ញ៉ាំ​អាហារ ដំណក​ដង្ហើម និង​ការ​និយាយ​ស្ដី​។

បបូរ​មាត់​​ក៏​ជា​សរីរាង្គ​មួយ​ដែល​មាន​រំញោច​ខ្លាំង​ផង​ដែរ ដោយ​សារ​វា​ជា​បណ្ដុំ​នៃ​ប្រព័ន្ធ​ប្រសាទ​ប្រហែល​១លាន។ ដោយសារតែ​ហេតុ​នេះ​ហើយ​បាន​ជា​បបូរ​មាត់ងាយ​មាន​ប្រតិកម្ម​ពេល​ប៉ះ ឬ​ពេល​មាន​សីតុណ្ហភាព​ប្រែ​ប្រួល​។

ស្បែក​នៅ​បបូរ​មាត់​មាន​ស្រទាប់​កោសិកា​ពី​បី​ទៅ​ប្រាំ​ស្រទាប់ ដែល​មាន​សភាព​ស្ដើង​ខ្លាំង​បើ​ធៀប​ទៅ​នឹង​ស្បែក​មុខ​​ដែល​មាន​​រហូត​ដល់​​១៦​ស្រទាប់​។ ទន្ទឹម​នឹង​មាន​ស្បែក​ស្ដើង​ បបូរ​មាត់​ក៏​មាន​ផ្ទុក​កោសិកា​ផលិត​ជាតិ​ពណ៌​តិច​ដែរ។ ដោយ​សារ​តែ​ហេតុ​នេះ ទើប​សរសៃ​ឈាម​លេច​ចេញ​នៅ​ស្បែក​បបូរ​មាត់​ ដែល​អាច​មើល​ឃើញ​មាន​ពណ៌​ក្រហម​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ដូច​គ្នា​ដែរ ស្បែក​បបូរ​មាត់​មាន​សភាព​ស្ដើង​ និង​មិន​មាន​ក្រពេញ​ញើស​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​ងាយ​នឹង​ប្រេះ ឬ​ស្ងួត​។ សំណើម​នៅ​ត្រង់​បបូរ​មាត់ ងាយ​បាត់​បង់​ជា​ងសំណើម​នៅ​លើ​ស្បែក​មុខ ឬ​ស្បែក​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បបូរ​មាត់​ងាយ​ស្ងួត​ដែរ​។​​​

ក្រែមលាបមាត់

ការ​សិក្សា​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ធ្វើ​ឲ្យ​បបូរ​មាត់​កាន់​តែ​ក្រហម​ធ្វើ​ឲ្យ​ស្រ្តី​កាន់​តែ​មាន​ភាព​ទាក់​ទាញ​។ មួយ​វិញ​ទៀត ពណ៌​ក្រហម​នៅ​លើ​បបូរ​មាត់​ក៏​ជា​ភាព​ទាក់​ទាញ​មួយ​ដល់​ចំណង់​ផ្លូវ​ភេទ​ដូច​គ្នា​។

អត្ថបទគួរអាន៖

ក្រៅ​ពី​នេះ បបូរ​មាត់​ក៏​ដើរ​តួច​សំខាន់​ក្នុង​ការ​និយាយ​ស្ដី​ផង​ដែរ។ ការ​បញ្ចេញ​សូរសៀង​មួយ​ចំនួន​ត្រូវ​ការ​ចាំ​បាច់​ប្រើ​​បបូរ​មាត់​ បើ​សិន​ជា​មិន​មាន​បបូរ​មាត់​ទេ យើង​នឹង​មិន​អាច​បញ្ចេញ​សំនៀង​នៃ​ពាក្យ​មួយ​ចំនួន​បាន​ច្បាស់​នោះ​ដែរ​ ពិសេស​ការ​បញ្ចេញ​សូរ​លើ​ស្រះ​និស្ស័យ​​។​ក្រៅ​ពី​នេះ ​ចំពោះ​​ការ​ញ៉ាំ​អាហារ បបូរ​មាត់​ដើរ​តួ​កាន់​តែ​សំខាន់​ថែម​ទៀត​។​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why are human lips red?, https://www.livescience.com/32193-why-are-lips-red.html

Sore or dry lips, https://www.nidirect.gov.uk/conditions/sore-or-dry-lips

HOW LIPS MOVE IS KEY TO SPEECH PERCEPTION, https://www.futurity.org/lips-movement-vowel-sounds-1703692/

កំណែ​ប្រែបច្ចុប្បន្ន

10/06/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្បែកទន់ម៉ត់រលោង ជាមួយរូបមន្តស្រ្កាប់ខាត់ស្បែកមុខធម្មជាតិ ស្រីៗកុំរំលង!

នេះជាមូលហេតុបណ្តាលឱ្យរមាស់ស្បែកក្បាល និងវិធីដោះស្រាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម