ពិតណាស់ ផ្លែស្វាយមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែផ្លែឈើមួយប្រភេទនេះក៏បង្កប់នូវគុណប្រយោជន៍យ៉ាងច្រើនដល់ស្បែករបស់យើងដែរ។ ដើម្បីជួយឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យ ក៏ដូចជាជៀសឆ្ងាយពីបញ្ហាស្បែកផ្សេងៗ គ្នាយើងអាចសាកល្បងអនុវត្តន៍រូបមន្តម៉ាសផ្លែស្វាយខាងក្រោមនេះ។
ស្វាយផ្លែផ្តល់គុណប្រយោជន៍អ្វីខ្លះចំពោះស្បែក?
១. ផ្តល់សំណើម និងចិញ្ចឹមបំប៉ន
ផ្លែឈើដែលសម្បូរទៅដោយជាតិទឹកខ្ពស់មួយនេះ អាចជួយផ្តល់ជាតិទឹកដល់ស្បែក ហើយវីតាមីនA, C, K និង E ក៏ដូចជាសារធាតុ Beta-carotene ដែលជួយចិញ្ចឹមបំប៉នស្បែកបានយ៉ាងល្អ។
២. ជួយប្រឆាំងភាពចាស់
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងផ្លែស្វាយ អាចជួយកម្ចាត់រ៉ាឌីកាល់សេរីដែលធ្វើឲ្យស្បែកឆាប់ចាស់ ដោយជួយពន្យឺតស្នាមជ្រីវជ្រួញ និងយារធ្លាក់នៃស្បែក។
៣. ជួយឲ្យស្បែកភ្លឺថ្លា
វីតាមីន C ខ្ពស់នៅក្នុងផ្លែស្វាយ អាចជួយឲ្យស្បែកភ្លឺ និងទន់រលោង ព្រមទាំងជួយកម្ចាត់បញ្ហាស្នាមខ្មៅលើស្បែក និងពណ៌ស្បែកមិនស្មើគ្នា។
៤. ព្យាបាលមុន
ទន្ទឹមនឹងនេះដែរ ផ្លែស្វាយមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ដែលជួយកាត់បន្ថយការរលាក និងស្បែកក្រហមដោយសារការកើតមុន។ លើសពីនេះ ផ្លែស្វាយក៏ផ្ទុកអង់ស៊ីមដែលជួយកម្ចាត់កោសិកាស្បែកងាប់ និងការស្ទះរន្ធរោមផងដែរ។
៥. បង្កើនការផលិតខូឡាជែន
ជាមួយគ្នានេះដែរ វីតាមីនA នៅក្នុងផ្លែស្វាយ អាចជួយទ្រទ្រង់ការផលិតជាតិខូឡាជែន ដែលមានសារៈសំខាន់ក្នុងការរក្សាភាពយឺតនៃស្បែក និងបញ្ចៀសបញ្ហាស្បែកយារធ្លាក់។
[embed-health-tool-ovulation]
រូបមន្តម៉ាសផ្លែស្វាយធម្មជាតិដែលគ្នាយើងអាចអនុវត្តន៍បាន
១. ម៉ាសផ្លែស្វាយ និងទឹកឃ្មុំ
គ្រឿងផ្សំ៖
- សាច់ផ្លែស្វាយទុំ២ស្លាបព្រាបាយ
- ទឹកឃ្មុំ១ស្លាបព្រាបាយ
វិធីធ្វើ៖
- លាយសាច់ស្វាយទុំ ជាមួយនឹងទឹកឃ្មុំដោយកូរឲ្យសព្វល្អ
- លាបនៅលើផ្ទៃមុខ និងក រួចទុកចោលរយៈពេល១៥នាទី មុនពេលលាងជម្រះចេញ។
២. ម៉ាសផ្លែស្វាយ និងរមៀត
គ្រឿងផ្សំ៖
- សាច់ផ្លែស្វាយទុំ២ស្លាបព្រាបាយ
- ម្សៅរមៀតកន្លះស្លាបព្រាបាយ
- ប្រេងអាល់ម៉ុន១ស្លាបព្រាបាយ
វិធីធ្វើ៖
- លាយសាច់ស្វាយទុំ ជាមួយនឹងម្សៅរមៀត និងប្រេងអាល់ម៉ុនដោយកូរឲ្យសព្វល្អ
- លាបនៅលើផ្ទៃមុខ និងក រួចទុកចោលរយៈពេល១៥នាទី មុនពេលលាងជម្រះចេញ។
គ្នាយើងអាចអនុវត្តន៍រូបមន្តធម្មជាតិទាំង២មុខនេះ ចំនួន២ ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានស្បែកភ្លឺថ្លា និងក្មេងជាងវ័យ។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង