សារធាតុបូរ៉ាក់​ធ្វើឲ្យ​បង្អែម​ស្វិត​ រក្សា​សាច់​ឲ្យ​​ស្រស់ ​ប៉ះពាល់​សុខភាពម៉េចខ្លះ?

ដោយ ត្រួតពិនិត្យដោយ Chan Sineth

កន្លង​មក​យើង​ធ្លាប់​ឃើញ​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​មន្ត្រី​កាំ​កុងត្រូល​បាន​រក​ឃើញ​បង្អែម ឬ សាច់ ដាក់​សារធាតុ Borax ដើម្បីឲ្យ​ស្វិត​ល្អ និង​សាច់​នៅ​តែ​ស្រស់​មិន​ងាយ​ខូច។ ទោះ​ជា​ដឹង​ឮ​បែប​នេះ​ក្ដី តែ​យើង​មិន​ពី​ផល​ប៉ះពាល់​វា​ឡើយ។

លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា ប្រភេទ​ចំណី​អាហារ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​សារធាតុ Borax ក្នុង​នោះ​មាន​ដូចជា​មឹក បង្គា​ស្រស់ ត្រី​ហើម ត្រី​ងៀត ប្រហិត​សាច់​គោ ត្រី ឈាម​ជ្រូក ប៉ាតេ សរសៃ​គុយទាវ បង្អែម​លត​ បាញ់ឌុក ខ្ញី​ហាន់​រួច ទំពាំង​ជូរ ស្ពៃ​ជ្រក់​ជាដើម។

អត្ថបទពាក់ព័ន្ធ៖ សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់

ទឹកអន្សាHello_គ្រូពេទ្យ

អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ញ៉ាំ​ប៉ះ​ចំ​អាហារ​មាន​ផ្ទុក​សារធាតុ​បែប​នេះ​ច្រើន​អាច​បណ្ដាល​ឲ្យ​ក្អួត​​ធ្លាក់ឈាម ចុក​ពោះ រាក ឈឺក្បាល​ វិលមុខ ក្រហម​ស្បែក ក្នុង​ពេល​ភ្លាម​ៗ។ បើ​ទុក​យូរ​ទៅ​ទៀត​អាច​នាំឲ្យ​ឈឺ​ប្រអប់​ដៃ​ជើង​ស្មា ​និង​សន្លាក់ ប៉ះពាល់​ដល់​ពោះវៀន តម្រងនោម ដង្ហើម​ថយ​ចុះ និង​ខូច​ប្រព័ន្ធ​ប្រសាទ ​ឬ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។

លោក ចាន់ សេដ្ឋា ​បន្ត​ទៀត​ថា សារធាតុ​គីមី​នេះ​ជា​ធម្មតា​គេ​ហៅ​ថា ទឹក​អន្សា បើ​ប្រើ​ក្នុង​ឧស្សាហកម្ម​ សារធាតុ​នេះ​មាន​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត ផលិត​ផល​ដើម្បី​លាង​សម្អាត(សាប៊ូ​ ទឹកសាវ៉ែល) គ្រឿងសម្អាង ក្នុង​អាង​ហែល​ទឹក​ធំ​ៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 26, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 26, 2019

អ្នកអាចចូលចិត្ត