ខណៈអាកាសធាតុក្តៅខ្លាំង កើនដល់ទៅ ៤០-៤១ អង្សារសេនាសប្តាហ៍នេះ ធ្វើឲ្យមនុស្សសត្វពិបាកទ្រាំ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកែប្រែម៉ោងបង្រៀន និងរៀនក្នុងថ្នាក់ ក្នុងអំឡុងរដូវប្រាំងនេះ។
ត្រួតពិនិត្យដោយ ជីព ចិត្ត
ខណៈអាកាសធាតុក្តៅខ្លាំង កើនដល់ទៅ ៤០-៤១ អង្សារសេនាសប្តាហ៍នេះ ធ្វើឲ្យមនុស្សសត្វពិបាកទ្រាំ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកែប្រែម៉ោងបង្រៀន និងរៀនក្នុងថ្នាក់ ក្នុងអំឡុងរដូវប្រាំងនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ដែលជម្រាបមកប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការកែប្រែម៉ោងសិក្សានេះ ដើម្បីទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្រ និងការបំពេញការងាររបស់សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពិសេសកុមារតូចៗ។
ពេលវេលា នៃការផ្លាស់ប្តូរ៖
ពេលព្រឹក៖ ចូលរៀនម៉ោង ៧៖០០ ចេញម៉ោង ១០៖៣០
ពេលរសៀល៖ ចូលរៀនម៉ោង ១៣៖៣០ ចេញម៉ោង ១៧៖០០
នៅពេលផុតរដូវក្តៅ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តគោលការណ៍ម៉ោងបង្រៀន និងរៀន ដែលស្រាប់វិញ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត