backup og meta

ក្តៅ​ខ្លាំង​ពេក ក្រសួង​អប់រំ​សម្រេចកែប្រែ​ម៉ោង​រៀន​ ដើម្បី​សុខភាព​សិស្ស

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 26, 2019

    ក្តៅ​ខ្លាំង​ពេក ក្រសួង​អប់រំ​សម្រេចកែប្រែ​ម៉ោង​រៀន​ ដើម្បី​សុខភាព​សិស្ស

    ខណៈ​អាកាសធាតុ​ក្តៅខ្លាំង កើន​ដល់​ទៅ ៤០-៤១ អង្សារសេ​នា​សប្តាហ៍​នេះ ធ្វើ​ឲ្យ​មនុស្ស​សត្វ​ពិបាក​ទ្រាំ ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្រេច​កែប្រែ​ម៉ោង​បង្រៀន និង​រៀន​ក្នុង​ថ្នាក់ ក្នុង​អំឡុង​រដូវ​ប្រាំង​នេះ។

    យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង ដែល​ជម្រាប​មក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី-ខេត្ត ការ​កែប្រែ​ម៉ោង​សិក្សា​នេះ ដើម្បី​ទប់ស្កាត់​ហានិភ័យ និង​ចៀស​វាង​ជំងឺ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ការរៀនសូត្រ និង​ការ​បំពេញ​ការងារ​របស់​សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពិសេស​កុមារ​តូចៗ។

    ពេលវេលា នៃការផ្លាស់ប្តូរ៖

    ពេលព្រឹក៖ ចូលរៀនម៉ោង ៧៖០០ ចេញម៉ោង ១០៖៣០

    ពេលរសៀល៖ ចូលរៀនម៉ោង ១៣៖៣០ ចេញម៉ោង ១៧៖០០

    នៅ​ពេល​ផុត​រដូវក្តៅ ក្រសួងអប់រំ យុវជន និងកីឡា នឹង​អនុវត្ត​គោលការណ៍​ម៉ោង​បង្រៀន និងរៀន ដែល​ស្រាប់​វិញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម