backup og meta

កូនតូច​ អាយុ​ប៉ុន្មាន​ទើប​អាច​លេប​​ថ្នាំ​​ទម្លាក់​​សត្វ​​ល្អិត​​បាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 15, 2021

    កូនតូច​ អាយុ​ប៉ុន្មាន​ទើប​អាច​លេប​​ថ្នាំ​​ទម្លាក់​​សត្វ​​ល្អិត​​បាន?

    ក្មេង​នៅ​តូចៗ​ អាយុ​ក្រោម ១ ឆ្នាំ អាច​លេប​ថ្នាំ​ទម្លាក់​ព្រូន​បាន​ទេ? ក្មេង​កើត​ព្រូន​មាន​​អី​សម្គាល់? សំណួរ​ទាំងនេះ​ច្បាស់​ជា​ម៉ាក់​ប៉ា​ថ្មីថ្មោង​ចង់​ដឹង ដើម្បី​ងាយចំណាំ និង​ត្រៀម​​ទិញ​​​ថ្នាំ​ទម្លាក់​ព្រូន​​​ឲ្យ​​កូនលេប​ឲ្យបានទៀងទាត់។

    កូន​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី ១ ឆ្នាំ​ឡើង​ទៅ ម៉ាក់ប៉ា​អាច​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​បាន​ហើយ នេះ​បើ​តាម​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ ជា​ទូទៅ​ក្មេង​តម្រូវ​ឲ្យ​លេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​ព្រូន រៀង​រាល់ ៦ ខែ/ម្តង នោះ​ទើប​រាងកាយ​លូត​លាស់​បាន​ល្អ មិន​ស្គមស្គាំង។

    ក្មេង​កើត​ព្រូន ឬមានសត្វល្អិត​នឹង​បង្ហាញ​សញ្ញា​ទាំង​នេះ៖

    – ស្គម​

    – ស្លេក​ស្លាំង

    – ឧស្សាហ៍​ឈឺពោះ

    – រាករូស

    – ចង្អោរ ក្អួត

    – ក្អក

    – ប៉ោង ឬ​ហើមពោះ

    – មិន​ឃ្លាន​អាហារ

    – ស្រកទម្ងន់

    – ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មិន​ធាត់។

    វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ

    លោក​វេជ្ជបណ្ឌិត​ថា ក្មេង​កើត​សត្វ​ល្អិត​មាន​ពពួក​ព្រូន អៀន តេនញ៉ា ដោយសារ​ការ​រស់នៅ​គ្មាន​អនាម័យ ការញុំាអាហារមិនស្អាត ឬ​ឆ្អិនមិនល្អ ការ​ប៉ះពាល់​របស់​មិនស្អាត និង​លេង​ផ្ទាល់​​ដី។ ក្រៅ​ពី​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ហើយ ម៉ាក់ប៉ា​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ ទាំង​ចំណី​អាហារ ខ្លួន​ប្រាណ មិន​ត្រូវ​បន្ទោបង់​ផ្តេស​ផ្តាស នោះ​ទើប​កូន​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ឆ្លង​ផ្សេងៗ។

    ក្មេងកើតព្រូន

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម