ការលូតលាស់ និងអាកប្បកិរិយា
១- កូនចេះអីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
១- កូនចេះអីខ្លះ?
អាអូនអាយុបាន ២ឆ្នាំ ហើយ មានរឿងជាច្រើនដែលគេបានឆ្លងកាត់ទម្រាំបានធំប៉ុននេះ។ ឥលូវគេចេះដោះខោអាវខ្លួនឯង ចេះស្លៀកពាក់ខ្លួនឯង ហើយក៏ចេះចង់ពាក់ខោអាវណាដែលខ្លួនចូលចិត្តទៀតផង។ ទាំងនេះបង្ហាញពីការចេះសម្របខ្លួន និងឯករាជ្យភាពរបស់គេ។
ឯចលនារបស់កូនឥលូវក៏រឹងមាំជាងមុនដែរ។ កូនយើងអាចឈរជើងពីរជាប់ដោយខ្លួនឯងបាន អាចឱនរើស ឬយកអីវ៉ាន់បាន។ ម្យ៉ាងទៀតនោះគេក៏អាចហក់ និងឈរចំទើតជើងបានទៀតណ៎!
នៅអាយុនេះកូនអាចយល់ដឹងពីវត្ថុជុំវិញខ្លួន ក៏ដូចជាអាចធ្វើតាមការបង្គាប់ដូចជា “ចូរកូនយកបាល់មកខាងនេះ!’ ឬ “មើលទៅលើគ្រែ’ ជាដើម។
២- ជួយកូនរបៀបណា?
ដំបូងឡើយអ្នកគួរជួយកូនឲ្យចេះពាក់ខោអាវខ្លួនឯង ដោយទិញសម្លៀកបំពាក់ដែលមានឡេវតិច មានទំពក់ដែលងាយក្នុងការពាក់ដោយខ្លួនគេ។ យកល្អម៉ាក់ៗគួរជ្រើសរើសខោចង្កេះកៅស៊ូ អាវស៊ក ស្បែកជើងមានស្កុតបិទបើក។ ទាំងនេះនឹងធ្វើឲ្យមានភាពងាយស្រួលដល់ក្មេងដែលទើបនឹងរៀនស្លៀកពាក់ខ្លួនឯង។
ម៉ាក់ប៉ាក៏អាចបង្រៀនកូនឲ្យរៀនយល់ដឹងរឿងដូចជា៖
-បង្រៀនកូនឲ្យដឹងពីទីកន្លែងដំបូងប្រាប់កូនឲ្យយកតុក្កតាដាក់លើតុ បន្ទាប់មកក្រោមកៅអី ហើយឲ្យយកមកឲ្យយើង។
-សួរសំណួរទៅកូនដូចជា “ចាបរស់នៅឯណា?’ “តើយន្តហោះហោះនៅទីណា?’ “ឯណាទ្វារ?’ កុំរំពឹងខ្ពស់ពីកូនពេក គេនៅតូចណាស់។ ចូរបង្កើតវាជាទម្លាប់ដើម្បីសន្ទនាប្រចាំថ្ងៃ។
៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ជារឿងសំខាន់ក្នុងការនាំកូនអាយុ ២ឆ្នាំ ទៅពិនិត្យសុខភាពដើម្បីតាមដានការលូតលាស់ និងជំងឺផ្សេងៗ។ ម៉ាក់ប៉ា គួរពិគ្រោះជាមួយគ្រូពេទ្យ ដូចខាងក្រោម៖
-ទម្លាប់គេង៖ នៅអាយុនេះក្មេងភាគច្រើនគេងប្រហែល ១១ម៉ោង នៅពេលយប់ ហើយគេងថ្ងៃប្រហែលជា ២ម៉ោង ។ ក្មេងខ្លះវិញមិនគេងថ្ងៃទេ តែគេងយប់ច្រើនវិញ។ សូមប្រាប់គ្រូពេទ្យបើកូនយើងឧស្សាហ៍ភ្ញាក់ពេលយប់ យល់សប្តិមិនល្អ។ គ្រូពេទ្យអាចណែនាំវិធីមួយចំនួនដែលអាចជួយគេបាន។
-ទម្លាប់ញ៉ាំ៖ តែកូនឃើញក្មេងដទៃញ៉ាំនំ ញ៉ាំស្ករហើយ ច្បាស់ជាទារតាម នាំឲ្យដង្កូវស៊ីធ្មេញមិនខាន។ យកល្អគួរសួរគ្រូពេទ្យថាតើមានចំណីអ្វីដែលអាចឲ្យកូនញ៉ាំជំនួសស្ករគ្រាប់ទាំងនោះ។
-ដំណើរដើរ៖ ក្មេងមួយចំនួនដើរជង្គង់ចូលក្នុងនៅអាយុនេះ ព្រោះតែឆ្អឹងជើងគេមិនទាន់លូតលាស់អស់នៅឡើយទេ។ តែដល់អាយុ ៧ឆ្នាំ ទៅបញ្ហានេះនឹងបាត់ទៅវិញ។
-សកម្មភាពរាងកាយ៖ ដល់ពេលនេះក្មេងអាចគ្រប់គ្រងដៃជើងខ្លួនឯងបានហើយ អាចដឹងទិសដៅទៀតផង។ គេអាចទាត់បាល់បាន សង់ផ្ទះតុក្កតា វារឡើងលើសាឡុង ឡើងចុះជណ្តើរជាដើម។ ម៉ាក់ប៉ាសូមផ្តល់ឱកាសដល់កូនឲ្យធ្វើសកម្មភាពដែលគេចង់ធ្វើ។
៤- ត្រូវដឹងអីខ្លះ?
គ្រូពេទ្យនឹងវាស់ទម្ងន់ កម្ពស់ និងបរិវេណក្បាលកូនយើង។ យោងតាមមជ្ឈមណ្ឌលការពារប្រឆាំងជម្ងឺ (CDC) អាអូនអាយុ ២ឆ្នាំ គួរមាន៖
-ទម្ងន់៖ ប្រុសពី ១០,៧-១៥,៥ គីឡូក្រាម ឯស្រី ១០-១៤,៥គីឡូក្រាម។
-កម្ពស់៖ ប្រុសពី ៨២,៥-៩៣,៣ សង់ទីម៉ែត្រ ឯស្រី ៨០-៩១,៤ សង់ទីម៉ែត្រ។
-ទំហំក្បាល៖ ប្រុសពី ៤៦,៤-៥០,៨ សង់ទីម៉ែត្រ ឯស្រី ៤៥,៧-៤៩,៥ សង់ទីម៉ែត្រ។
ពេទ្យអាចគណនាសន្ទស្សន៍ទម្ងន់ និងកម្ពស់ (BMI) បើកូនយើងនៅលំដាប់ពី ៨៥-៩៤% នោះមានន័យថាគេលើសទម្ងន់ហើយ។ តែបើពេទ្យឃើញថា BMI ក្មេងនៅលើលំដាប់ទី ៩៥ វិញនោះកូនអ្នកធាត់ខ្លាំង។ តែកុំទាន់ភ័យខ្លាំងអី តួលេខទាំងនេះអាចស៊ាំញ៉ាំបន្តិចតែសូមពិគ្រោះជាមួយគ្រូពេទ្យទើបល្អ។
៥- រឿងអីខ្លះគួរបារម្ភ?
ក្មេងខ្លះក្រ ចេះនិយាយ តែក្មេងនីមួយៗវិវត្តលឿន ឬយឺតខុសៗគ្នា។ នៅអាយុ ២ឆ្នាំ កូនអាចនិយាយបានតែច្រើនជាង ៥០ពាក្យ ទេហើយចេះផ្សំពាក្យពីរៗម៉ាត់ដើម្បីបង្កើតជាឃ្លា។ បើកូនមិនទាន់ចេះនិយាយទេ សូមចាំមើលមួយខែទៀតមើល៍ តែបើច្រើនខែហើយនៅតែមិនទាន់ចេះនិយាយទៀត សូមទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕