ការមានផ្ទៃពោះ ធ្វើឱ្យរាងកាយរបស់ស្ត្រីមានការប្រែប្រួល ជាពិសេសគឺប្រព័ន្ធអ័រម៉ូនដែលត្រូវសម្របសម្រួលទៅនឹងស្ថានភាពថ្មីរបស់រាងកាយ ធ្វើឱ្យអ័រម៉ូនខ្លះកើនឡើង ហើយអ័រម៉ូនខ្លះក៏ថយចុះ។ អ័រម៉ូនប្រូឡាក់ទីន (Prolactin) មាននាទីជួយឱ្យស្ត្រីផលិតទឹកដោះសម្រាប់បំបៅកូនដែលកើតមក។ នៅពេលកូនកើតមក ខួរក្បាលរបស់ម្ដាយទទួលបានសញ្ញានៃទម្លាប់បៅរបស់កូន ធ្វើឱ្យការផលិតទឹកដោះកើនឡើងបន្តិចម្ដងៗទៅតាមអាយុរបស់កូន។ អំឡុងពេលបំបៅដោះកូន ស្ត្រីនឹងមិនមានរដូវឡើយ ឬអាចមករដូវមិនទៀងទាត់។ អ៊ីចឹង ស្ត្រីអាចមានផ្ទៃពោះទៀតដែរអត់ អំឡុងពេលបំបៅដោះកូន?