home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មិនទាន់បញ្ចប់ ដោយសារមូលហេតុ ៥ យ៉ាងនេះ

ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មិនទាន់បញ្ចប់ ដោយសារមូលហេតុ ៥ យ៉ាងនេះ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា គ្រប់​គ្រង​បាន តែ​មិនទាន់​បញ្ចប់​នោះ​ទេ ឯ​ស្ថានភាព​ក៏​មិន​ដូច​ព្រឹត្តិការណ៍ ៣ វិច្ឆិកាដែរ។ ថ្លែងសារ​​ពិសេស​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺកូវីដ-១៩ និង​ការ​ទិញ​វ៉ាក់សាំង​ជំងឺកូវីដ-១៩ សម្តេចបានបញ្ជាក់ មានមូលហេតុសំខាន់ ៥យ៉ាង ដែលព្រឹត្តិការណ៍សហគមន៍មិនទាន់បញ្ចប់។

១. មិន​បាន​ដឹង​អស់​ពី​កន្លែង​ដែល​អ្នក​ជំងឺ COVID-19 បាន​ទៅ​ដល់ ភាគ​ច្រើន​នៅ​វិលវល់​តែ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ប៉ុណ្ណោះ

២. នៅ​មាន​អ្នក​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល ដែល​មិន​ហ៊ាន​បង្ហាញ​មុខ ឬ​ទៅ​ធ្វើ​តេស្ត ដោយ​ខ្លាច​គេ​ឃុំ​ខ្លួន​ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឯ​អ្នក​ធ្វើ​ចត្តាឡីស័ក​នៅតាម​​ផ្ទះ​ខ្លះ មិនបាន​ធ្វើ​តាមការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​​

៣. អ្នកប៉ះពាល់អ្នកជំងឺ COVID-19 មួយ​ចំនួន មិនទាន់​ដល់​ថ្ងៃ​ធ្វើ​តេស្ត​លើកទី២ ឬ​លើកទី៣ នៅ​ឡើយ​

៤. អ្នកដែលត្រូវធ្វើចត្តាឡីស័កជាបន្តបន្ទាប់ មកដល់ថ្ងៃវិជ្ជមានចុងក្រោយ មួយចំនួនក៏មិនបានធ្វើចត្តាឡីស័កគ្រប់ ១៤ថ្ងៃ ឬបានធ្វើតេស្តគ្រប់ចំនួន ៣ដង

៥. នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​អ្នក​ជំងឺ​បាន​ទៅ​ដល់ មុន​ពេល​អ្នក​ជំងឺតេស្តដឹងវិជ្ជមាន អាច​រក​អ្នកពាក់ព័ន្ធមិនបានអស់ បើសិនជាអ្នកជំងឺមានការលាក់លៀម។

ដោយ​យោង​ទៅ​លើ​ហេតុផល ៥យ៉ាង​ខាងលើ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​បន្ត​ស្ថានភាព​ដូច​បច្ចុប្បន្ន​មួយ​រយៈ​ទៀត​សិន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 15/12/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត
x