backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Vaginal atrophy (ជំងឺរួម​ស្វិត​ទ្វារ​មាស)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 20, 2023

Vaginal atrophy (ជំងឺរួម​ស្វិត​ទ្វារ​មាស)

និយម​ន័យ

១- អ្វី​ជាជំងឺ​រួម​ស្វិត​ទ្វារ​មាស?

ជំងឺរួម​ស្វិត​ទ្វារ​មាស​ មក​ពី​ពាក្យ​បច្ចេកទេស Vaginal​ Atrophy​ ​ជាជំងឺ​សំដៅ​លើ​​ការ​ថយ​កម្រាស់​ ស្ងួត ​និង​រលាក​ជញ្ជាំង​ទ្វារ​មាស​ ដោយ​សារ​តែ​រាង​កាយ​​ផលិត​អ័រម៉ូន​អឺស្រ្តូសែនបាន​តិច។ ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​ តែង​តែ​កើត​ឡើង​ជា​ញឹកញាប់ចំពោះ​ស្រ្តី​​ក្រោយ​អស់​រដូវ

សម្រាប់ស្រីៗ​ជា​ច្រើន ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដល់​ប្រព័ន្ធ​ទឹកនោម​ផង​ដែរ ហើយ​ដោយ​សារ​តែ​ចន្លោះ​ផ្សា​ភ្ជាប់​​លក្ខណៈ​ធម្មជាតិរវាង​​ទ្វារមាស​ និង​ប្រព័ន្ធ​ទឹក​នោម ទើប​អ្នក​ជំនាញបាន​យល់​ឃើញ​ថា​ ពាក្យ​​សមស្រប​បំផុត​សម្រាប់​ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​ និង​រោគ​សញ្ញា​មាន​មក​ជាមួយ គឺ​ចង្កោមរោគសញ្ញាប្រដាប់ភេទ និងផ្លូវ​ទឹកនោម ក្រោយពីអស់រដូវ “Genitourinary syndrome of menopause (GSM)” ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ជា​ធម្មតា​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺបណ្តុំ​រោគ​សញ្ញា ​GSM​ ​ពិត​ជា​មាន ហើយ​​កាត់​បន្ថយ​កម្រិត​អរម៉ូន​អឺស្រ្តូសែន ​គឺ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​​ក្នុង​រាង​កាយ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា យើង​ត្រូវ​រស់​នៅ​ជាមួយ​ភាព​​ជំងឺបណ្តុំ​រោគ​សញ្ញា ​GSM​ នោះ​ដែរ។

២- ជំងឺ​រួម​ស្វិត​ទ្វារ​មាសកើត​ឡើង​ញឹក​ញាប់​ដែរទេ?

​ចន្លោះ​ ១០​-​៤០ ​ភាគរយ​ ក្នុង​ចំណោម​ស្រីៗ​អស់​រដូវ បាន​​ជួប​រោគ​សញ្ញា​ជំងឺ​រួម​ស្វិត​ទ្វារមាស​ ​ប៉ុន្តែ​មាន​ស្រីៗ​​ចន្លោះ​ត្រឹម​តែ ​២០-​២៥ ​ភាគរយ​ប៉ុណ្ណោះ​ ​ទៅ​ស្វែង​រក​ការ​ព្យាបាល។

រោគ​សញ្ញា

៣- រោគសញ្ញាជំងឺ​រួម​ស្វិត​ទ្វារមាស​មាន​អ្វី​ខ្លះ?

រោគ​សញ្ញាជំងឺ​​​រួម​ស្វិត​ទ្វារ​មាស​ អាចមាន​ដូចជា៖

– ទ្វារមាស​ស្ងួត

– ​ក្រហាយ​ទ្វារ​មាស

ធ្លាក់​ស​

– រមាស់​ប្រដាប់​ភេទ

– ក្រហាយ​ពេល​នោម

– ពិបាក​ទប់​នោម​

– មាន​ការ​បង្ក​រោគច្រើន​នៅ​ប្រព័ន្ធ​ទឹកនោម​

– នោម​ដោយ​មិន​ដឹង​ខ្លួន

– ធ្លាក់​ឈាម​តិចៗ​ក្រោយ​ការ​រួមភេទ

– មាន​ភាព​មិន​សុខ​ស្រួល​ក្នុង​ការ​រួមភេទ

– ថយ​ចុះ​ជាតិ​រំអិល​អំឡុង​ពេល​រួមភេទ

– រន្ធ​ទ្វារមាស​រួម​ខ្លី ​និងតូច​ជាង​មុន

ទ្វារមាស

នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​មិន​បានរៀបរាប់​ខាង​លើ។ ​បើ​មាន​មន្ទិល​សង្ស័យ​ណា​មួយ​ សូម​ប្រឹក្សា​យោបល់​បន្ថែម​ពី​វេជ្ជត​បណ្ឌិត។

អត្ថបទគួរអាន៖

៤- ពេលណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​?

​គួរ​តែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ប្រសិន​បើ៖

– ​ឈឺ​ចាប់​ពេល​រួមភេទពេល​មិន​បាន​ប្រើទឹក​រំអិល (ទម្រង់​ដែល​គ្មាន​ជាតិ Glycerin​ ដូចជា Astroglide, K-Y Intrigue និង​ផ្សេង​ទៀត)។

– រោគ​សញ្ញា​​ទ្វារមាស ​ដូចជា​ ធ្លាក់​ឈាម​ខុស​ធម្មតា​ ធ្លាក់ស​ ក្រហាយ​ ឬ​ឈឺ​ផ្សាទ្វារមាស។

មូល​ហេតុបង្ក

៥- មូលហេតុ​បង្កឲ្យ​កើត​ជំងឺ​​រួម​ស្វិត​ទ្វារមាសមាន​អ្វី​ខ្លះ?

ជំងឺ​រួម​ស្វិត​ទ្វារមាស ដែល​ជា​ជំងឺបណ្តុំ​រោគសញ្ញា ​GSM​ គឺ​បង្ក​ដោយ​សារ​​​ការ​ថយ​ចុះ​ដំណើរ​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូសែន ធ្វើ​ឲ្យ​ជាលិកា​ទ្វារមាស​ស្ដើង ​រីង​ ស្ងួត​ ថយ​ចុះ​ភាព​រលាស់​ និង​ងាយ​ដាច់​រហែក។

ករណី​ថយ​ចុះ​ក្នុង​កម្រិត​អ័រម៉ូន​អឺស្រ្តូសែន​អាច​កើត​ឡើងនៅពេល៖

– ក្រោយ​វ័យ​អស់​រដូវ

– អំឡុង​ឆ្នាំ​ឈាន​ទៅ​រក​វ័យ​អស់​រដូវ (វ័យ​ត្រៀម​អស់​រដូវ)

– ក្រោយវះកាត់​ក្រពេញ​អូវែ​ ទាំង​សង​ខាង​ចេញ

រោគ​សញ្ញា​ជំងឺ ​GSM​ អាច​ចាប់​ផ្ដើម​រំខានយើងអំឡុង​ឆ្នាំឈាន​ទៅ​រក​វ័យ​អស់​រដូវ​ ឬ​អាច​មិន​ទាន់​បង្ក​ជា​បញ្ហា​រហូត​ទាល់​ប៉ុន្មាន​ឆ្នាំ​ក្រោយ​អស់​រដូវ។ ទោះ​បី​ជា​ស្ថានភាព​នេះច្រើន​ជួប​ប្រទះ​ក៏​ដោយ​ តែ​មិន​មែន​គ្រប់​ស្ត្រី​​អស់​រដូវ​ នឹង​មាន​ជំងឺ ​GSM ​នោះ​ទេ។ ការ​រួមភេទ​ជា​ប្រចាំ​ ជាមួយ​​ដៃ​គូ​ ឬ​សម្រេច​កាម​ខ្លួន​ឯង សុទ្ធ​តែ​អាច​ជួយ​ស្រីៗ​ ​រក្សា​ជាលិកា​ទ្វារមាស​ឲ្យ​​មាន​សុខភាព​ល្អ។

កត្តាប្រឈម

៦- កត្តា​ប្រឈម​ជំងឺ​រួម​ស្វិត​ទ្វារមាសមាន​អ្វី​ខ្លះ?

ជំងឺ​រួម​ស្វិត​ទ្វារមាស ​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដូចជា៖

 – ​ជក់​បារី​​៖ ជក់បារីប៉ះ​ពាល់​ដល់​ចរន្ត​របត់​ឈាម​ ធ្វើ​ឲ្យ​ទ្វារមាស​ និង​ជាលិកា​ដទៃ​ទៀត​ ទទួល​អុកស៊ីហ្សែន​មិន​គ្រប់គ្រាន់។ ​ជក់​បារី​ ក៏​កាត់​បន្ថយ​ការ​ផលិត​អ័រម៉ូន​អឺស្ត្រូសែន​ក្នុង​រាងកាយផង​ដែរ។ បន្ថែម​ពី​នេះ​ទៀត ស្រីៗ​​ជក់​បារី​ញឹកញាប់ ​តែង​ជួប​ប្រទះ​ការ​បាត់បង់​រដូវ​ឆាប់​រហ័ស។

– មិន​ធ្លាប់​សម្រាល​កូន៖ អ្នក​វិទ្យាសាស្ត្រ​បាន​សង្កេត​ឃើញ​ថា​ស្ត្រី​ដែល​មិន​ធ្លាប់​សម្រាល​កូន​តាម​បែប​ធម្មជាតិ​គឺ​ច្រើន​តែ​ប្រឈម​នឹង​កើត​ជំងឺ​GSM​ជាង​ស្ត្រី​ដែល​សម្រាល​កូន​តាម​ធម្មជាតិ

– មិន​ធ្លាប់​​រួមភេទ៖ ការ​រួម​ភេទ​ដោយ​គ្មាន​ដៃ​គូ ​ឬ​គ្មាន​ដៃ​គូ​បង្កើន​ចរន្ត​ឈាម​ហូរ​ នឹង​ធ្វើ​ឲ្យ​ជាលិកា​ទ្វារមាស មាន​ភាព​រលាស់​ច្រើន។

រោគ​វិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ ​ព្រម​ទាំង​សួរពី​ប្រវត្តិ​ជំងឺ អ្វីយើង​កំពុង​ប្រើប្រាស់​ដែល​អាច​រំខាន ​និង​បង្ក​ជា​រោគ​សញ្ញា​​ប្រដាប់​ភេទ ​ដូចជា​សាប៊ូ ​ឬ​ទឹក​អប់។

កម្រិត​​ទ្វារមាស​ទទួល​អាច​ជា​ pH​ ឬ​អាស៊ីដ ខណៈកម្រិត ​pH​ ៤,៦​ ឬ​ខ្ពស់​ជាង​នេះ​ អាច​បង្ហាញ​ថា​ មាន​ការ​រួម​ស្វិត​ទ្វារមាស ព្រោះ​កម្រិត ​pH​ នៅ​តំបន់​នេះ​ក្នុង​លក្ខណៈ​ធម្មតា​គឺ ​៤,៥​ ឬ​ទាប​ជាង​នេះ។

គ្រូពេទ្យ​ក៏​តម្រូវ​ឲ្យ​យើងធ្វើ​ការ​ពិនិត្យ​ការ​ឆ្លង​មេរោគ​ ជា​ពិសេស​ក្នុង​ករណី​មាន​ធ្លាក់​ស​ ឬ​​ធ្លាក់​ឈាម។ ការ​ធ្វើ​តេស្ត​ទឹក​នោម​ផ្អែម ​ក៏​អាច​ធ្វើ​ឡើង​ដើម្បី​បង្ការ​ជំងឺ​នេះ​ដូច​គ្នា។

ជាក់ស្តែង ការ​បង្ក​រោគកើត​ឡើង​ អាច​មាន​ដូចជា​ ជំងឺ​ផ្សិត​ រោគ​ហើម​ភ្នាស​ក្នុង​ស្បូន​ ​និង​ការ​រលាក​ទ្វារមាស​​បង្ក​ដោយ​បាក់តេរី។ ជំងឺ​​រួម​​ស្វិត​ទ្វារមាស ​អាច​ធ្វើ​ឲ្យ​តំបន់​ប្រដាប់​ភេទ​ងាយ​នឹង​ឆ្លង​ជំងឺ​ ​អាច​កើត​ឡើង​មក​ជាមួយ​ការ​បង្ក​រោគផងដែរ។

​បើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៅ​មិន​ទាន់​ច្បាស់​លាស់ ​ឬ​សង្ស័យ​មាន​ដុំ​មហារីក ​ការ​ធ្វើ​ Biopsy ​នឹង​អាច​កើត​ឡើង​ ដើម្បី​បង្ការ​ជំងឺ​មហារីក។ ​ពិនិត្យ​ទ្វារមាស​ ច្រើន​តែ​បង្ក​ឲ្យ​មាន​ភាព​មិន​សុខ​ស្រួល​ ឬ​​ឈឺ​ចាប់ ​សម្រាប់ស្រីៗ​មាន​ជំងឺ​រួម​ស្វិត​ទ្វារមាស។

៨- ព្យាបាល​ដោយ​វិធី​ណា?

វិធី​ព្យាបាល​ជំងឺ​រួមស្វិត​ទ្វារ​មាស មាន​ដូច​ជា៖

ព្យាបាល​ដោយ​ប្រើ​ថ្នាំ​លាប

យើង​អាច​ប្រើ​ទឹក​រំអិល​ផ្ដល់​ភាព​សុខ​ស្រួលក្នុង​ការ​រួមភេទ ​ក្នុង​ករណី​ឈឺ​ស្រួច​ស្រាវ។ ប្រេងរំអិល​ ប្រេង​ចម្រាញ់ ​ឬ​ប្រេង​ដទៃ​ទៀត​ ដែល​មិន​សក្ដិសម​ប្រើប្រាស់​ឡើយ ព្រោះ​វា​បង្កើន​ឱកាស​ឆ្លង​មេរោគ​ និង​អាច​ដាច់​រហែក​ស្រោម​អនាម័យ​។

ព្យាបាល​ដោយ​អ័រម៉ូន

វិធី​ព្យាបាល​ដោយ​អ័រម៉ូន (HRT)​ ដូចជា​ថ្នាំ​គ្រាប់​ ជែល​បន្ទះ​បិត​ ឬ​អ៊ីមផ្លេន​ អាច​បង្កើត​កម្រិត​​អ័រម៉ូន​អឺស្ត្រូសែន​ពេញ​រាងកាយ។ វិធី​ព្យាបាល​នេះ ពិត​ជា​មាន​ប្រសិទ្ធភាព ​ប៉ុន្តែ​នៅ​តែ​មាន​ផល​ប៉ះពាល់ ហេតុនេះ​ស្រីៗមាន​​ជំងឺ និង​​ចង់​ធ្វើ​ការ​ព្យាបាល​ គួរ​តែ​ពិភាក្សា​ពី​ហានិភ័យ​រយៈ​ពេល​វែង​ជាមួយ​គ្រូពេទ្យ។

ព្យាបាល​ចំ​កន្លែង

Locolized HTR​ គឺ​ជា​វិធី​ព្យាបាល​ចំ​កន្លែង​ដែល​មាន​បញ្ហា តាម​រយៈ​ការ​​ប្រើ​ថ្នាំ​លាប ​Estriol​ ​មាន​កម្រិត​ដូស​ទាប​អាច​ប្រើប្រាស់​ ដើម្បី​ភ្ញោចដល់​​ល្បឿន​ផលិត​ឡើង​វិញ​ និង​ជួសជុល​ស្រទាប់​កោសិកា​អេពីតេលៀម​របស់ទ្វារមាស។

ការ​ប្រើ​ថ្នាំ​គ្រាប់ ​ក្រែម​លាប ​ដាក់​កង ​និង​ថ្នាំ​សុល​ អាច​ធ្វើ​ឡើង​នៅ​ស្រទាប់​ខាង​ក្នុង​ ដើម្បី​ផ្ដល់ឲ្យ​មាន​កំណើន​​អ័រម៉ូន​អឺស្ត្រូសែន​ទៅ​តំបន់​ទ្វារមាស។

ព្យាបាល​ដោយ​ធ្វើ​លំហាត់​ប្រាណ

ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ មាន​សារៈសំខាន់ ​ដើម្បី​រក្សា​ចរន្ត​ឈាម​ហូរ ​និង​ចរន្ត​ឈាម​ក្នុង​ប្រដាប់​ភេទ​ឲ្យ​បាន​ខ្ពស់។ ចំណែក​ការ​ជ្រើសរើស ​របប​អាហារ​ ក៏​​រួម​​ចំណែកព្យាបាល​​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ​ ដូចជា​ បន្លែ​សម្បូរ​អ័រម៉ូន​អឺស្រ្តូសែន​ ​ខ្លាញ់​ត្រី និង​អាហារ​មួយ​ចំនួន​ទៀត ​អាច​ជួយ​សម្រួលជំងឺ​​រួម​ស្វិតទ្វារមាសបាន។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ​ប្រើ​ផលិត​ផលជួយ​​ផ្ដល់​សំណើម​ដល់​ទ្វារមាស។

– ប្រើ​ទឹក​រំអិល​​ជួយ​កាត់​បន្ថយ​ការឈឺចាប់​​អំឡុង​ពេល​រួមភេទ។

– អត់​ធ្មត់​ ដើម្បី​ទទួល​បាន​ភាព​ស្រើបស្រាល​​អំឡុង​ពេលរួមភេទ ព្រោះ​ជាតិ​រំអិល​ទទួល​បាន​ពី​ភាព​ស្រើបស្រាល​ពេល​រួម​ភេទ ​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ស្ងួរ ​ឬ​រលាក ​ក្រហាយ ទ្វារមាស​បាន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 20, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម