មានការលើកឡើងថា ការស្រោចទឹកពីលើក្បាល និងសក់មុនគេ នៅពេលចូលងូតទឹក អាចនាំឲ្យយើងមានហានិភ័យគ្រោះថ្នាក់សរសៃឈាមខួរក្បាលខ្ពស់? តើការលើកឡើងបែបនេះ ត្រឹមត្រូវដែរទេ?
គ្រោះថ្នាក់សរសៃឈាមខួរក្បាល កើតឡើងនៅពេលដែលមានអ្វីមួយរាំងស្ទះការផ្គត់ផ្គង់ឈាមទៅផ្នែកខ្លះនៃខួរក្បាល ឬនៅពេលដែលសរសៃឈាមនៅក្នុងខួរក្បាលបែកធ្លាយ ដែលជាហេតុនាំឲ្យខួរក្បាលត្រូវបានបំផ្លាញ ឬស្លាប់។ អ្នកដែលកើតគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចប្រឈមនឹងពិការភាព និងបាត់បង់ជីវិតផងក៏មាន។
យ៉ាងណាមិញ ចំពោះបញ្ហាដែលថា យើងគួរតែស្រោចទឹកលើជើងមុនគេ នៅពេលងូតទឹក ដោយមិនត្រូវស្រោចទឹកលើក្បាល និងសក់មុនគេ ដើម្បីជៀសវាងគ្រោះថ្នាក់សរសៃឈាមខួរក្បាលនេះ គឺជាការយល់ខុសប៉ុណ្ណោះ។
[embed-health-tool-heart-rate]
យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា ហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល មានការកើនឡើងខ្ពស់នៅពេលដែលយើងធ្លាប់កើតបញ្ហានេះពីមុនមក ហើយចំណែកឯការបាត់បង់ជីវិតវិញទៀតសោត គឺអាស្រ័យលើទៅប្រភេទនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល ហើយក៏មិនសូវឃើញកើតឡើងញឹកញាប់ចំពោះអ្នកអាយុក្រោម៤០ឆ្នាំដែរ។ ជាមួយគ្នានេះដែរ មូលហេតុចម្បងនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ កូលេស្តេរ៉ូលខ្ពស់ និងការធាត់ជ្រុល។ ក្នុងករណីដែលយើងធ្វេសប្រហែស មិនបានគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ នោះហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏ខ្ពស់ផងដែរ។
ការបង្ការគ្រោះថ្នាក់សរសៃឈាមខួរក្បាល
យើងអាចបង្ការគ្រោះថ្នាក់សរសៃឈាមខួរក្បាលតាមវិធីខាងក្រោមនេះ
- គ្រប់គ្រងទម្ងន់
- ធ្វើលំហាត់ប្រាណជាទៀងទាត់
- កុំជក់បារី
- កាត់បន្ថយគ្រឿងស្រវឹង
- គ្រប់គ្រងជំងឺទឹកនោមផ្អែម
- តាមដានកម្រិតកូលេស្តេរ៉ូល និងសម្ពាធឈាមជាប្រចាំ។
ចំណុចសំខាន់
យ៉ាងណាមិញ ចំពោះបញ្ហាដែលថា យើងគួរតែស្រោចទឹកលើជើងមុនគេ នៅពេលងូតទឹក ដោយមិនត្រូវស្រោចទឹកលើក្បាល និងសក់មុនគេ ដើម្បីជៀសវាងគ្រោះថ្នាក់សរសៃឈាមខួរក្បាលនេះ គឺជាការយល់ខុសប៉ុណ្ណោះ។
អត្ថបទគួរអាន៖
- ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ទម្លាប់៥យ៉ាង នាំឲ្យក្រោកពីគេងមានបញ្ហាឈឺក្បាល
- អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង
- វិធី ៥ យ៉ាង ជួយគ្នាយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
- សម្គាល់ម៉េច ទើបដឹងថាឈឺក្បាលធម្មតា ឬឈឺក្បាលប្រកាំង?