backup og meta

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ជាធម្មតា កុមារ តែង​តែ​ប៉ះ​ពាល់នឹង​ពពួកមេរោគជាច្រើន ដែល​តម្រូវ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ ​របស់​ពួកគេ​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ទប់​ទល់​នឹង​មេរោគ និង​ជំងឺឆ្លង​ផ្សេង​ៗ​។ ការ​មាន​ប្រព័ន្ធ​ការ​ពារ​រឹង​មាំ មិន​ត្រឹម​តែ​​ជួយ​ឲ្យ​កូន​តូច​របស់​អ្នក អាចទប់ទល់នឹង​ជំ​ងឺ​ទូទៅ​ជាច្រើន​ដែល​តែង​តែ​កើត​លើ​កុមារ ដូច​ជា ផ្តា​សាយ បញ្ហា​រាករូស និង​ការ​បង្ករោគត្រង់ត្រចៀក ប៉ុណ្ណោះទេ ប៉ុន្តែ ក៏​ជួយ​ឲ្យ​កុមារ​មាន​សុខភាព​ល្អ និង​លូត​លាស់​តាម​ស្តង់​ដារ ផងដែរ​។

ហេតុនេះ តើ​កត្តាអ្វីខ្លះ​ដែល​ជួយ​​ដល់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​របស់​កុមារ និង​ជួយ​ឲ្យ​កុមារលូត​លាស់​បានល្អ? បើ​ទោះ​បី​កត្តាហ្សេន ចូលរួម​មួយ​ផ្នែក​ក៏​ដោយ ប៉ុន្តែ អាហារូបត្ថម្ភ ដើរតួនាទីយ៉ាង​សំខាន់​ក្នុងការ​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំជួយ​ឲ្យ​កុមារ​មាន​ការលូត​លាស់​បានល្អ​ និង​អភិវឌ្ឍខួរក្បាល​បាន​ពេញ​លេញ បន្ទាប់​ពី​ទឹក​ដោះម្តាយ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើម្បី​ជួយ​ឲ្យ​កូន​មាន​សុខ​ភាពល្អ មាន​ការ​លូតលាស់​តាម​ស្តង់ដារ ពិសេស​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹង​មាំ អាច​ទប់​ទល់​នឹង​ជំ​ងឺ​បាន ប៉ា​ម៉ាក់ គួរបញ្ចូលសារធាតុ​សំខាន់​ៗ​មួយ​ចំនួន​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេល​កូន​អាច​ញ៉ាំ​អាហារ​រឹង​មាំ ដោយ​សារ​ធាតុ​ទាំង​នោះ​មាន​ដូច​ជា Prebiotic, Probiotic, DHA និង Ara, Taurine និង Choline​។

[embed-health-tool-vaccination-tool]

តើ Prebiotic និង Probiotic ជាអ្វី?

Probiotics គឺ​ជា​ប្រភេទ​បាក់តេរីល្អ និងមាន​ជីវិត ដែល​ជួយ​ដល់​សុខ​ភាព​ក្រពះពោះវៀន​របស់​កុមារ​។ បន្ទាប់​មក សារធាតុនេះ នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​តាមរយៈ​ការ​ផលិត​ពពួក​អង់ទីក័រផ្សេងៗ ព្រោះ​ថា ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ដល់​ទៅ​៧០%​ស្ថិតក្នុង​ក្រពះពោះវៀន។ អាហារ​ដែល​សម្បូរ​សារធាតុ​នេះមាន​ដូច​ជា ខ្ទឹមស ផ្លែ​ចេក ថ្លែប៉ោម គ្រាប់ធញ្ញជាតិ និង​ម្សៅ​ទឹក​ដោះ​គោ ជា​ដើម​។

Good food to boost immune system

ដោយឡែក Prebiotics គឺ​ជា​ប្រភេទ​អាហារ​សរសៃ​ដែល​​មាន​តួនាទីជា​អាហារ​របស់​ Probiotics ហើយ​អត្ថប្រយោជន៍​របស់​វា​គឺ​​ជួយ​ឲ្យ​សារធាតុ Probiotics ដែល​ជា​បាក់តេរីល្អ មានភាពធំធាត់ និង​រឹង​មាំ ដើម្បីពង្រឹង​សុខភាពក្រពះពោះវៀន ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ និង​ការ​លូតលាស់​ជា​ទូទៅ​របស់​កុមារ អាហារ​ដែល​សម្បូរ​សារធាតុ​នេះ មានដូច​ជា យ៉ា​អួរ ប្រភេទ​អាហារ​ជ្រក់ និង​ទឹក​ដោះ​ដែល​បញ្ចូល​សារ​ធាតុនេះ។

DHA និង ARA

DHA (Docosahexaenoic Acid) និង ARA (Arachidonic Acid) គឺ​ជា​ប្រភេទ​អាស៊ីដខ្លាញ់​ដ៏មាន​អត្ថ​ប្រយោជន៍​ក្នុងការ​អភិវឌ្ឍខួរក្បាល បញ្ញា​ស្មារតី និង​ភ្នែក​របស់​កុមារ​​។ ហើយ​អាហារ​ដែលសម្បូរ​សារ​ធាតុ​នេះ មាន​ដូច​ជា ត្រីសាល់មុន គ្រាប់សណ្តែក ស៊ុត និង​ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​កុមារ​។

Taurine និង Choline

តូរីន (Taurine) គឺ ជា​អាស៊ីតអា​មីណូ​ ដែល​មាន​តួនាទី​ជា​ពិសេស ក្នុង​ការ​​អភិវឌ្ឍខួរក្បាល និង​ពង្រឹង​មុខ​ងារ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​របស់​កុមារ​។ សារធាតុនេះ ជួយ​ឲ្យ​កម្រិតកាល់​ស្យូម​​ក្នុងកោ​សិកាមានលំនឹង និង​ជួយ​បង្កើត​សារ​ធាតុ​អំបិលក្នុង​ទឹក​ប្រមាត់ ដែលត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​រំលាយ​អាហារ​ជាតិខ្លាញ់​។ អាហារ​ដែល​សម្បូរ​សារ​ធាតុ​នេះ មាន​ដូច​ជា សាច់​គោ សាច់​មាន់ ពពួក​អាហារ​សមុទ្រ និង​អាហារឈាម​ស។

ដោយ​ឡែក Choline គឺ​ជា​សារ​ធាតុ​ម្យ៉ាង ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ និង​មុខ​ងារ​ខួរក្បាល​ ដោយ​សារធាតុ​នេះ ជួយ​បង្កើន​ការ​ចង​ចាំ និង​បញ្ហា​របស់​កុមារ ហើយ​សម្បូរក្នុង​ស៊ុត និង​ថ្លើម​សត្វ។

ហេតុនេះ ក្នុង​ករណី​ម៉ាក់​ៗ ចង់​ផ្តល់​អាហារូប​ត្ថម្ភ​បន្ថែម​លើ​ទឹក​ដោះ​ម្តាយ ឬឈប់​បំ​បៅ​កូន ម៉ាក់​ៗ​អាច​ជ្រើស​រើស​អាហារូប​ត្ថម្ភ​ដែលមាន​សារធាតុ​ដូច​ដែល​បាន​រៀប​រាប់​ពី​ខាង​លើ ដើម្បី​ជួយ​ឲ្យ​កូន​​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹង​មាំ អាច​ទប់​ទល់​នឹង​ជំ​ងឺ​ផ្សេង​ៗ​បាន ពិសេស​មាន​ការ​លូត​លាស់​ និង​អភិវឌ្ឍបញ្ញា​ស្មារតីបានល្អ៕

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.ncbi.nlm.nih.gov/pmc/articles/PMC8001875/

Kids Immune Health: The role of the gut microbiome and probiotics

https://continentalhospitals.com/blog/immunity-boosting-foods-for-kids-how-to-make-healthy-eating-fun/

កំណែ​ប្រែបច្ចុប្បន្ន

19/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង

តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះ​ដល់កុមារ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម