ពិតណាស់ ប៉ាម៉ាក់តែងតែផ្ដល់ក្ដីស្រលាញ់ និងការពារកូនរបស់ខ្លួនជាប់ជានិច្ច។ ប៉ុន្តែ ប្រសិនបើយើងការពារកូនជ្រុលពេកនោះ អាចនឹងរារាំងដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ក្មេងទៅវិញ។ ជាក់ស្ដែង ប៉ាម៉ាក់មួយចំនួនតែងតែតាមដានអាកប្បកិរិយារបស់កូន ដូចជាការញ៉ាំអាហារ ការរាប់អានមិត្តភក្ដិ ការដាក់ទណ្ឌកម្មនៅពេលដែលកូនរៀនបានពិន្ទុទាប ឬការជ្រៀតជ្រែករឿងរ៉ាវផ្ទាល់ខ្លួនរបស់ក្មេងជាដើម។ ទង្វើទាំងនេះ អាចធ្វើឲ្យកូនខ្វះជំនាញក្នុងការសម្រេចចិត្ត ក៏ដូចជាមិនអាចរស់នៅដោយឯករាជ្យបាន។