កីឡាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ ដូចជាថាមពលក្លៀវក្លា និងទិសដៅអនាគតដ៏ត្រឹមត្រូវ ហើយការបណ្ដុះតម្លៃនៃការលេងកីឡាដល់កូននៅពេលដែលកូនមានវ័យក្មេង ជារឿងដែលប៉ាម៉ាក់មិនគួររំលងឡើយ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៥នៃការលេងកីឡាសម្រាប់ក្មេង។
១. សុខភាពផ្លូវចិត្ត និងផ្លូវកាយ
ពិតណាស់ កុមារឆ្លងកាត់ដំណើរការនៃការអភិវឌ្ឍផ្លូវចិត្ត និងផ្លូវកាយ ហើយកីឡាអាចជំរុញឲ្យកូនឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវ។ ការលេងកីឡាច្រើនប្រភេទ អាចជួយឲ្យក្មេងមានរាងកាយមាំមួន និងជៀសឆ្ងាយពីបញ្ហាធាត់ជ្រុល។ បន្ថែមពីនេះ កីឡាក៏ជួយឲ្យក្មេងរៀនសូត្រពីការបរាជ័យរបស់ខ្លួន និងមានចិត្តស្ងប់ល្អ ទោះជាកំពុងតែមានសម្ពាធក៏ដោយ។
[embed-health-tool-child-growth-chart]
២. រៀនធ្វើការជាក្រុម
ការលេងកីឡាជាច្រើន ដូចជាបាល់ទះ ឬបាល់ទាត់ អាចជួយឲ្យក្មេងរៀនចេះពីសារៈសំខាន់នៃការធ្វើការងារជាក្រុម ដោយចេះឲ្យតម្លៃ និងគោរពដល់សមាជិកម្នាក់ៗ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. ចេះគោរពវិន័យ
ទន្ទឹមនឹងនេះដែរ កីឡាបណ្ដុះស្មារតីគោរពវិន័យដល់កុមារ។ ក្នុងនាមជាអត្តពលិក ក្មេងៗត្រូវក្រោកពីព្រលឹមជាញឹកញាប់ដើម្បីហ្វឹកហាត់។ កត្តានេះ អាចជំរុញឲ្យកុមារចេះគោរពពេលវេលា និងមានទម្លាប់ហាត់ប្រាណតាំងពីវ័យក្មេង។ មួយវិញទៀត ក្មេងនឹងមានសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ដោយមានស្មារតីរឹងមាំ និងប្រកាន់ខ្ជាប់ទៅនឹងការគោរពវិន័យ។
៤. ជំនាញសង្គម
បច្ចុប្បន្ននេះ កុមារភាគច្រើនតែងចំណាយពេលវេលាច្រើនជាមួយនឹងការលេងទូរស័ព្ទ និងមិនសូវចូលរួមនៅក្នុងសង្គម ក៏ដូចជាបង្កើតមិត្តភ័ក្ដិឡើយ។ យ៉ាងណាមិញ ការលេងកីឡាអាចជួយឲ្យកូនមានទំនាក់ទំនងទៅនឹងក្រុមមនុស្សច្រើន ដែលមានចំណង់ចំណូលចិត្តដូចគ្នា ព្រមទាំងងាយស្រួលដល់ក្មេងក្នុងការរាប់អានមិត្តភ័ក្ដិទៀតផង។
៥. គោរពខ្លួនឯង
ជាមួយគ្នានេះដែរ កីឡាអាចជួយឲ្យកុមារចេះគោរព និងមានទំនុកចិត្តចំពោះខ្លួនឯង។ តួយ៉ាង នៅពេលដែលឈ្នះការប្រកួត ឬជួយរកពិន្ទុដល់ក្រុម នោះក្មេងនឹងមានអារម្មណ៍ជឿជាក់ទៅលើជំនាញ និងសមត្ថភាពខ្លួនឯងកាន់តែខ្លាំង។ ដូច្នេះហើយ ប៉ាម៉ាក់គួរបណ្ដុះផ្នត់គំនិតក្នុងការលេងកីឡាដល់កូននៅពេលដែលកូននៅវ័យក្មេង ដើម្បីជួយឲ្យកូនអភិវឌ្ឍសមត្ថភាពកាន់តែខ្លាំងក្លាមួយកម្រិតទៀត។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ