EQ ជាសមត្ថភាពឆ្លាតវៃក្នុងការយល់ពីអារម្មណ៍របស់ខ្លួនឯង និងអ្នកដទៃ ដោយអាចសង្កេតឃើញ យល់ដឹង និងអាចប្រើប្រាស់អារម្មណ៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងមានការយល់ដឹងពីវិធីដោះស្រាយបញ្ហាផងដែរ។
ហេតុអ្វី EQមានសារៈសំខាន់សម្រាប់ក្មេងក្នុងការរៀនសូត្រ និងគិតខុសប្លែកពីគេ?
មុខងារដ៏សំខាន់មួយរបស់EQ គឺរបៀបដោះស្រាយបញ្ហាប្រឈម ឬឧបសគ្គផ្សេងៗ ក៏ដូចជាជួយក្មេងឲ្យឆ្ពោះទៅរកភាពជោគជ័យ។ កត្តាដែលជួយឲ្យក្មេងដែលមានEQខ្ពស់ទទួលបានលទ្ធផលល្អបំផុត នៅពេលដែលខ្លួនជួបបញ្ហានឹងការសិក្សាគេនឹងអាចដឹងពីវិធីដោះស្រាយ និងមិនមែនចេះតែចង់បោះបោះការសិក្សានោះទេ តែគេអាចចេះស្វែងតកជំនួយ និងធ្វើចិត្តឲ្យស្ងប់ល្អផងដែរ។ ក្មេងដែលមានកម្រិត EQ ល្អអាចនឹង៖
- ដឹងថាខ្លួនមានអារម្មណ៍ខឹង
- ដឹងពីលទ្ធផលយ៉ាងលឿន ប្រសិនបើខ្លួនស្រែក ឬបោះសៀវភៅចោលលើឥដ្ឋ
- គិតឃើញវិធីសាស្ត្រប្រសើរជាងមុនក្នុងការបញ្ចេញប្រតិកម្ម និងពន្យល់ពីអារម្មណ៍របស់ខ្លួន
- ចង់សាកល្បងម្ដងទៀត ទោះជាមានអារម្មណ៍ខឹងក៏ដោយ ពីព្រោះដឹងថាខ្លួននឹងទទួលបានអ្វី ក្រោយការព្យាយាមនេះ
- ស្នើសុំជំនួយពីប៉ាម៉ាក់
- ប៉ាម៉ាក់ជំរុញខ្លាំងជ្រុល ប៉ុន្តែក្មេងដែលមានEQខ្ពស់យល់ពីអ្វីដែលប៉ាម៉ាក់ខ្លួនធ្វើ គឺដើម្បីឲ្យកូនទទួលបានជោគជ័យប៉ុណ្ណោះ
- ក្មេងអាចសុំពេលបន្ថែមទៀតក្នុងការរៀនសូត្រ និងព្យាយាមធ្វើកិច្ចការនោះដោយខ្លួនឯង
- ថ្ងៃបន្ទាប់ កូនអាចរង់ចាំដល់ម៉ោងចេញទៅផ្ទះ និងប្រាប់គ្រូថាខ្លួនពិបាកយល់លំហាត់នោះ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ម៉េចក៏ក្មេងខ្លះមានEQទាប?
កុមារជាច្រើនមិនមានបញ្ហានឹងEQនោះទេ ហើយខ្លះទៀតមានEQខ្ពស់ថែមទៀតផង។ យ៉ាងណាមិញ ក្មេងដែលមានជំងឺពិបាកផ្ចង់អារម្មណ៍ អាចនឹងមិនបានគិតពីអារម្មណ៍អ្នកដទៃ ដោយសារតែពុំបានយកចិត្តទុកដាក់នឹងរឿងនេះ។ ដូចគ្នានេះដែរ កុមារដែលរៀនភាសាកាយវិការ អាចនឹងមិនយល់ពីស្ថានភាពទាំងនេះទាល់តែសោះ។
[embed-health-tool-heart-rate]
គន្លឹះជួយឲ្យកូនមានEQខ្ពស់
ពិតណាស់ ប៉ាម៉ាក់អាចជួយពង្រឹងEQរបស់កូនបាន ដោយការជំរុញ និងជួយតម្រង់ទិសដល់កូន។ ជាក់ស្ដែង មានសាលារៀនជាច្រើនមានកម្មវិធីជួយបង្រៀនឲ្យក្មេងមានEQខ្ពស់ផងដែរ។
ប៉ាម៉ាក់អាចជួយពង្រឹងសមត្ថភាពEQដល់កូនតាមវិធីសាស្ត្រទាំងនេះ៖
- សួរពីអារម្មណ៍របស់កូន នៅពេលដែលក្មេងជួបបញ្ហាអ្វីមួយ
- គិតពីយុទ្ធសាស្ត្រ ដោយឲ្យកូនធ្វើរឿងរ៉ាវខុសពីរាល់ដង ដើម្បីទទួលបានលទ្ធផលផ្សេង។ គ្រប់គ្រងអារម្មណ៍ ក្នុងការគិតពីដំណោះស្រាយ ជាផ្នែកដ៏សំខាន់មួយនៃEQ។
- ឲ្យកូនចូលរួមជាមួយប៉ាម៉ាក់ក្នុងការថែទាំមនុស្សដែលត្រូវការជំនួយ ជាគន្លឹះមួយឲ្យក្មេងចេះមានចិត្តមេត្តាករុណា។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
ជាទូទៅ EQមានពាក់ព័ន្ធទៅនឹងចំណុចសំខាន់ៗជាច្រើន ហេតុនេះហើយ ប៉ាម៉ាក់គួរពង្រឹងសមត្ថភាពពិសេសនេះដល់កូន ដោយបង្រៀនកូនឲ្យចេះផ្តល់តម្លៃលើខ្លួនឯង និងចេះពីជំនាញដទៃទៀតក្នុងសង្គម ទើបជាការប្រសើរ។