ប៉ាម៉ាក់មួយចំនួន ជឿថាខ្លួនកំពុងតែធ្វើអ្វីដែលល្អបំផុតសម្រាប់កូន ដោយការដាក់កំហិតដ៏តឹងរ៉ឹង និងឲ្យកូនអនុវត្តតាម។ ប៉ុន្តែ យើងអាចបង្ខំឲ្យកូនធ្វើតាមត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយទង្វើបែបនេះ ក៏អាចបណ្ដាលឲ្យកូនមានបញ្ហាអាកប្បកិរិយាថែមទៀតផង។
 
ពិតណាស់ ប៉ាម៉ាក់ដែលចិញ្ចឹមកូនបែបតឹងរ៉ឹងជ្រុល មិនស្ដាប់ពីគំនិតយោបល់របស់កូនឡើយ ហើយថែមទាំង៖
- មានអារម្មណ៍ថា ការបង្គាប់បញ្ជាគឺជាក្ដីស្រលាញ់
 - មានច្បាប់វិន័យតឹងរ៉ឹងដែលឲ្យកូនត្រូវអនុវត្តន៍តាម
 - ពិន័យកូនធ្ងន់ធ្ងរ
 - មិនបង្ហាញក្ដីស្រលាញ់ និងភាពកក់ក្ដៅឲ្យកូន
 - ទាមទារច្រើនជ្រុលពីកូន។
 

ផលវិបាកនៃការចិញ្ចឹមកូនតឹងរុឹងជ្រុល
ជាក់ស្ដែង ប៉ាម៉ាក់ដែលចិញ្ចឹមកូនតឹងរុឹងជ្រុល ទាមទារឲ្យកូនធ្វើតាមខ្លួន ដោយកូនមិនអាចសួរសំណួរ ឬតវ៉ាអ្វីបានឡើយ។ បន្ថែមពីនេះ ប៉ាម៉ាក់អាចនឹងដាក់ពិន័យកូនធ្ងន់ធ្ងរ ប្រសិនបើមិនគោរពតាម ដែលធ្វើឲ្យការចិញ្ចឹមកូនបែបនេះ ក្លាយជាការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តរបស់កូនទៅវិញ។ លើសពីនេះ កូនអាចប្រឈមនឹងបញ្ហាមួយចំនួន ដូចជា៖
- មិនឲ្យតម្លៃលើខ្លួនឯង
 - ប្រព្រឹត្តបទល្មើស
 - បាក់ទឹកចិត្ត
 - ត្រូវក្មេងៗផ្សេងទៀតធ្វើបាប
 - មានបញ្ហាអាកប្បកិរិយា។
 
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
តើការចិញ្ចឹមកូនបែបណាទើបល្អបំ?
ប៉ាម៉ាក់ដែលប្រើវិធីអប់រំណែនាំកូន អាចជួយឲ្យកូនជោគជ័យក្នុងជីវិតជាងប៉ាម៉ាក់ដែលតឹងរ៉ឹងជ្រុល ព្រោះបានផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ដល់កូន។
នៅពេលចិញ្ចឹមបីបាច់កូន ប៉ាម៉ាក់គួរអប់រំណែនាំកូនតាមវិធីសាស្រ្តមួយចំនួននេះ៖
- មានការរំពឹងទុកដែលសមហេតុផល និងស័ក្ដិសមទៅតាមវ័យរបស់កូន
 - ជួយឲ្យកូនអភិវឌ្ឍជំនាញរបស់ខ្លួន ជំនួសឲ្យការដាក់ពិន័យ
 - ជួយឲ្យកូនរៀនគ្រប់គ្រងកំហឹង និងស្ថានភាពពិបាក
 - ណែនាំឲ្យកូនមានភាពឯករាជ្យ
 - ធ្វើជាគំរូល្អដល់កូន
 - ស្ដាប់កូនដោយយកចិត្តទុកដាក់។
 
[embed-health-tool-heart-rate]
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
 - ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
 - អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
 - រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
 - កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
 - អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
 
តើការចិញ្ចឹមកូនបែបអប់រំណែនាំផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់កូន?
- បង្កើនទំនាក់ទំនងល្អរវាងប៉ាម៉ាក់និងកូន
 - ជួយឲ្យកូនមានទំនុកចិត្តលើខ្លួនឯង និងផ្ដល់តម្លៃចំពោះខ្លួនឯង
 - ចេះគ្រប់គ្រងកំហឹងបានល្អ
 - មានទំនួលខុសត្រូវ និងចូលរួមសហការល្អ
 - មានទំនួលខុសត្រូវក្នុងសង្គម
 - មានភាពរីករាយក្នុងជីវិត ទទួលបានភាពជោគជ័យច្រើន និងមានសមត្ថភាពខ្ពស់។
 




















