តាមពិតទៅ ភាពខ្ជិលច្រអូសរបស់ក្មេងៗងាយនឹងដោះស្រាយណាស់ ប្រសិនបើប៉ាម៉ាក់ចាប់ផ្ដើមបង្ហាត់បង្រៀនកូនចាប់ពីឥឡូវនេះទៅ។ ជាក់ស្ដែង ប៉ាម៉ាក់អាចប្រើប្រាស់វិធីសាស្ត្រសាមញ្ញងាយៗ ដែលអាចជួយដល់ក្មេងឲ្យយកឈ្នះភាពខ្ជិលច្រអូសរបស់ខ្លួនឯងបាន និងប្រកាន់ខ្ជាប់នូវទម្លាប់ល្អៗទាំងនោះ។
គន្លឹះដោះស្រាយភាពខ្ជិលច្រអូសរបស់ក្មេង
១. កំណត់ពេលវេលា
ជំហានដំបូង ប៉ាម៉ាក់គួរឲ្យកូនយល់ដឹងពីសារៈសំខាន់នៃពេលវេលា ដោយកំណត់ពេលសម្រាប់ការធ្វើកិច្ចការផ្សេងៗ ដូចជាឲ្យកូនធ្វើលំហាត់ឲ្យចប់នៅក្នុងរយៈពេលណាមួយ។ ដូចគ្នានេះដែរ ចំពោះសកម្មភាពកម្សាន្ត ដូចជាមើលទូរទស្សន៍ ឬលេងហ្គេមក៏ប៉ាម៉ាក់គួរកំណត់ពេលវេលាឲ្យសមស្របណាមួយសម្រាប់កូន និងឲ្យកូនប្រកាន់ខ្ជាប់ទៅនឹងទម្លាប់មួយនេះ។
ប៉ាម៉ាក់គឺជាគ្រូដំបូងសម្រាប់កូន ហើយក៏ជាគំរូដល់កូនដូចគ្នា។ ភាគច្រើន កូនតែងតែធ្វើតាមអ្វីដែលប៉ាម៉ាក់ធ្វើជានិច្ច អីចឹងហើយ បើយើងភ្ញាក់ពីព្រលឹម ធ្វើលំហាត់ប្រាណ ធ្វើកិច្ចការផ្ទះ ញ៉ាំអាហារល្អៗ ឬចូលគេងពីក្បាលព្រលប់ កូនក៏យកគំរូតាមដែរ។
៣. ឲ្យកូនបង្កើតតារាងការងារដោយខ្លួនឯង
ទន្ទឹមនឹងនេះដែរ យើងចាំបាច់ត្រូវលើកទឹកចិត្តកូនឲ្យចេះរៀបចំកាលវិភាគ និងកំណត់ពេលបញ្ចប់សកម្មភាពនីមួយៗដោយខ្លួនឯង។ ការធ្វើបែបនេះ អាចជួយឲ្យកូនចេះគោរពវិន័យបានល្អទៅថ្ងៃអនាគត។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ប្រសិនបើកូនមិនអាចបញ្ចប់កិច្ចការណាមួយតាមការកំណត់ ប៉ាម៉ាក់គួរពន្យល់ណែនាំកូនថា ការបរាជ័យមិនមែនជារឿងដែលត្រូវបាក់ទឹកចិត្តឡើយ ហើយអ្វីដែលសំខាន់បំផុត គឺអាចក្រោកឈរឡើងដោយខ្លួនឯងរាល់ពេលបរាជ័យ។
៥. ផ្ដល់រង្វាន់លើកទឹកចិត្តដល់កូន
មួយវិញទៀត ប៉ាម៉ាក់គួរផ្ដល់ជារង្វាន់លើកទឹកចិត្តនៅពេលដែលកូនខិតខំព្យាយាមធ្វើរឿងរ៉ាវអ្វីមួយ ដូចជាសន្យាថានឹងទិញកង់ឲ្យកូន ប្រសិនបើកូនអាចធ្វើលំហាត់បានពិន្ទុល្អ ក្នុងរយៈពេលពីរបីខែ ឬទិញសៀវភៅរឿងឲ្យកូន នៅពេលដែលកូនជួយធ្វើកិច្ចការផ្ទះណាមួយ។
អត្ថបទគួរអាន៖