backup og meta

ក្រុមអាហារជួយបង្កើនភាពវាងវៃខួរក្បាលកូន ថែមពីលើការហ្វឹកហាត់

ក្រុមអាហារជួយបង្កើនភាពវាងវៃខួរក្បាលកូន ថែមពីលើការហ្វឹកហាត់

ការថែទាំកូនបានដិតដល់ និងបំប៉នអាហារូបត្ថម្ភបានត្រឹមត្រូវ នោះអាអូននឹងទទួលបានការលូតលាស់ល្អ រាងកាយមាំមួន ឯបញ្ញាស្មារតីក៏វាងវៃទៀត។ ចង់ឲ្យខួរក្បាលកូនឆ្លាតមិនមែនគ្រាន់តែហ្វឹកហាត់ដោយការបង្ហាត់បង្រៀនពីនេះពីនោះតែមួយមុខទេ ត្រូវរួមផ្សំជាមួយអាហារូបត្ថម្ភល្អដូចគ្នា។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

អាហារអ្វីខ្លះអាចជួយឲ្យខួរក្បាលកូនឆ្លាតវាងវៃ?

ស៊ុត – នឹកស្មានមិនដល់ទេត្រូវឬអត់? ស៊ុត ជាអាហារល្អចំពោះខួរក្បាល ដោយសារសម្បូរវីតាមីន B6 និង B12 អាស៊ីដហ្វូលីក ពិសេសសារធាតុ Choline ដែលជាសារធាតុចម្បងបង្កើតចេញជាអាស៊ីដCholine ជួយដល់ប្រព័ន្ធសរសៃប្រសាទឲ្យគ្រប់គ្រងអារម្មណ៍ និងការចងចាំកាន់តែល្អ។

ខ្លាញ់ត្រី ត្រីសម្បូរខ្លាញ់ ត្រូវចាត់ទុកជាអាហារចម្បងជួយដល់ខួរក្បាលដូចជា ត្រីសាល់ម៉ុន និងត្រីសាឌីន ព្រោះពពួកត្រីទាំងនេះ សម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣។ អាស៊ីដខ្លាញ់អូមេហ្គា ៣នេះ សំខាន់ខ្លាំងណាស់សម្រាប់សុខភាពខួរក្បាល វាជួយឲ្យខួរក្បាលអាអូនចងចាំបានល្អ និងមានអារម្មណ៍ស្រស់ស្រាយ។

ខួរក្បាលកូន

បន្លែបៃតង – យើងដឹងហើយថា បន្លែបៃតងល្អប៉ុនណាសម្រាប់សុខភាពទូទៅ ប៉ុន្តែពួកវាផ្ទុកទៅដោយ B6 B12 ជាតិដែក និងអាស៊ីដហ្វូឡាត ដែលគាំទ្រខួរក្បាលជួយឲ្យកូនមានប្រាជ្ញាវាងវៃ។

ក្រូច – ក្រូចជាផ្លែឈើសម្បូរវីតាមីនបំផុត ជួយសុខភាពរាងកាយទាំងមូលបានច្រើនណាស់ ក្នុងនោះក៏អាចជួយឲ្យខួរក្បាលធ្វើការកាន់តែល្អដូចគ្នា។ វីតាមីន C ក្នុងផ្លែក្រូច ជាសារធាតុសំខាន់ ជួយការពារបញ្ហាបាក់ទឹកចិត្ត ប្រយុទ្ធប្រឆាំងពពួករ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារបំផ្លាញកោសិកាខួរក្បាលយើង ពិសេសវីតាមីន C ជួយឲ្យយើងក្មេងជាងវ័យថែមទៀតផង។

សម្រាប់ភេសជ្ជៈវិញ គ្មានអ្វីល្អជាងទឹកផ្លែឈើធម្មជាតិទេ ពិសេសទឹកផ្លែឈើសម្បូរដោយសារធាតុប្រឆាំងអុកស៊ីដកម្ម និងវីតាមីនដូចជា ទឹក Cranberry ឬទឹកប្រទាលកន្ទុយក្រពើជាដើម។

ការណែនាំ

  • យ៉ាងណាមិញ ម៉ាក់ប៉ាក៏អាចផ្ដល់ទឹកដោះគោមានរូបមន្ត MFGM ថ្មី បូករួមនឹងសារធាតុ DHA ដែលជួយទ្រទ្រង់ដល់ការលូតលាស់ខួរក្បាលបានទ្វេដង ហើយជំរុញឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃ។

អត្ថបទគួរអាន

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Brain-Boosting Food for Kids https://www.whattoexpect.com/toddler-nutrition/brain-food-for-kids.aspx

4 brain foods kids love https://www.greatschools.org/gk/articles/four-brain-foods-kids-love/

Top 10 Brain Food for Kids https://www.natural-cure.org/blog/diet-and-nutrition/brain-food-for-kids/

Milk Fat: What the MFGM? https://badgut.org/information-centre/a-z-digestive-topics/milk-fat-what-the-mfgm/

Health benefits of dairy lipids and MFGM in infant formula https://www.ocl-journal.org/articles/ocl/full_html/2018/03/ocl180019s/ocl180019s.html

កំណែ​ប្រែបច្ចុប្បន្ន

12/06/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កាត់បន្ថយខ្លះ! ញ៉ាំកាហ្វេច្រើន អាចបង្អាក់ការលូតលាស់ខួរក្បាលក្មេងៗវ័យជំទង់

ចង់ឲ្យខួរក្បាលកូនល្អតាំងពីក្នុងផ្ទៃ ម៉ាក់ៗកុំភ្លេចធ្វើសកម្មភាពទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 12, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម