ការថែទាំកូនបានដិតដល់ និងបំប៉នអាហារូបត្ថម្ភបានត្រឹមត្រូវ នោះអាអូននឹងទទួលបានការលូតលាស់ល្អ រាងកាយមាំមួន ឯបញ្ញាស្មារតីក៏វាងវៃទៀត។ ចង់ឲ្យខួរក្បាលកូនឆ្លាតមិនមែនគ្រាន់តែហ្វឹកហាត់ដោយការបង្ហាត់បង្រៀនពីនេះពីនោះតែមួយមុខទេ ត្រូវរួមផ្សំជាមួយអាហារូបត្ថម្ភល្អដូចគ្នា។
អាហារអ្វីខ្លះអាចជួយឲ្យខួរក្បាលកូនឆ្លាតវាងវៃ?
ស៊ុត – នឹកស្មានមិនដល់ទេត្រូវឬអត់? ស៊ុត ជាអាហារល្អចំពោះខួរក្បាល ដោយសារសម្បូរវីតាមីន B6 និង B12 អាស៊ីដហ្វូលីក ពិសេសសារធាតុ Choline ដែលជាសារធាតុចម្បងបង្កើតចេញជាអាស៊ីដCholine ជួយដល់ប្រព័ន្ធសរសៃប្រសាទឲ្យគ្រប់គ្រងអារម្មណ៍ និងការចងចាំកាន់តែល្អ។
ខ្លាញ់ត្រី – ត្រីសម្បូរខ្លាញ់ ត្រូវចាត់ទុកជាអាហារចម្បងជួយដល់ខួរក្បាលដូចជា ត្រីសាល់ម៉ុន និងត្រីសាឌីន ព្រោះពពួកត្រីទាំងនេះ សម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣។ អាស៊ីដខ្លាញ់អូមេហ្គា ៣នេះ សំខាន់ខ្លាំងណាស់សម្រាប់សុខភាពខួរក្បាល វាជួយឲ្យខួរក្បាលអាអូនចងចាំបានល្អ និងមានអារម្មណ៍ស្រស់ស្រាយ។

បន្លែបៃតង – យើងដឹងហើយថា បន្លែបៃតងល្អប៉ុនណាសម្រាប់សុខភាពទូទៅ ប៉ុន្តែពួកវាផ្ទុកទៅដោយ B6 B12 ជាតិដែក និងអាស៊ីដហ្វូឡាត ដែលគាំទ្រខួរក្បាលជួយឲ្យកូនមានប្រាជ្ញាវាងវៃ។
ក្រូច – ក្រូចជាផ្លែឈើសម្បូរវីតាមីនបំផុត ជួយសុខភាពរាងកាយទាំងមូលបានច្រើនណាស់ ក្នុងនោះក៏អាចជួយឲ្យខួរក្បាលធ្វើការកាន់តែល្អដូចគ្នា។ វីតាមីន C ក្នុងផ្លែក្រូច ជាសារធាតុសំខាន់ ជួយការពារបញ្ហាបាក់ទឹកចិត្ត ប្រយុទ្ធប្រឆាំងពពួករ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារបំផ្លាញកោសិកាខួរក្បាលយើង ពិសេសវីតាមីន C ជួយឲ្យយើងក្មេងជាងវ័យថែមទៀតផង។
សម្រាប់ភេសជ្ជៈវិញ គ្មានអ្វីល្អជាងទឹកផ្លែឈើធម្មជាតិទេ ពិសេសទឹកផ្លែឈើសម្បូរដោយសារធាតុប្រឆាំងអុកស៊ីដកម្ម និងវីតាមីនដូចជា ទឹក Cranberry ឬទឹកប្រទាលកន្ទុយក្រពើជាដើម។
ការណែនាំ
- យ៉ាងណាមិញ ម៉ាក់ប៉ាក៏អាចផ្ដល់ទឹកដោះគោមានរូបមន្ត MFGM ថ្មី បូករួមនឹងសារធាតុ DHA ដែលជួយទ្រទ្រង់ដល់ការលូតលាស់ខួរក្បាលបានទ្វេដង ហើយជំរុញឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃ។