ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ខ្យល់ពុលកើនឡើងទៀតហើយ អាចធ្វើឱ្យកុមារផ្តាសាយ និងឈឺបំពង់ក

នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ខ្យល់ពុល​ កើនឡើងទៀតហើយ ដោយនៅត្រឹម​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២៥ កំហាប់ខ្យល់ពុល​ (PM 2.5) នៅភ្នំពេញ មានដល់​ទៅ៤០មីក្រូក្រាម ក្នុង​មួយ​ម៉ែត្រគីប និង​សន្ទស្សន៍គុណ​ភាពខ្យល់​ដល់ទៅ​១១២ ដែល​អាច​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ក្រុមមនុស្ស​មួយ​ចំនួន ជាពិសេស ស្ត្រីមានផ្ទៃពោះ និង​កុមារ​។ នេះ​បើយោង​ទៅ​តាម​គេហ​ទំ​ព័រ​វាស់​​សន្ទស្សន៍​កំហាប់​ខ្យល់ពុល iqair.com។ ជា​ធម្មតា សន្ទស្សន៍គុណ​ភាពខ្យល់​​ដែលល្អ​សម្រាប់​សុខភាព គឺ​ស្ថិតក្នុង​ចន្លោះពី ០ ទៅ ៥០ ស្រប​ពេល​ដែល​សន្ទស្សន៍​មធ្យម​គឺស្ថិតក្នុង​ចន្លោះពី ៥០ ទៅ​១០០ ប៉ុណ្ណោះ​។ ផលប៉ះពាល់​នៃ​ខ្យល់​ពុល​ចំពោះ​កុមារ​មាន​អ្វី​ខ្លះ? ផល​ប៉ះពាល់​រយៈពេល​ខ្លី ក្អក ​កណ្តាស់ និង​មាន​បញ្ហាផ្លូវ​ដង្ហើម ដូចជា ផ្តាសាយ និងរលាកបំពង់ក ជាដើម ជំងឺ​ហឺត​ធ្វើ​ទុក្ខ​ឡើង​វិញ មាន​ការ​បង្ករោគ​ផ្សេង​ៗ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ផល​ប៉ះពាល់​រយៈពេល​វែង ការអភិវឌ្ឍ​យឺតយ៉ាវ មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​ជំងឺ​សួត​ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ គន្លឹះ​ល្អ​ៗ​ការពារ​កូន​ពី​ខ្យល់​ពុល ១. ពិនិត្យ​គុណភាព​ខ្យល់ ជំហាន​ដំបូង​បង្អស់​​ដើម្បី​ការពារ​កូន​​ ប៉ាម៉ាក់​គួរ​ដឹង​ពី​កម្រិត​គុណភាព​ខ្យល់​ ប្រសិនបើ​​ខ្យល់​ពុល​មាន​កម្រិត​ខ្ពស់ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​លេង​នៅ​ក្នុង​ផ្ទះ ឬ​ជៀសវាង​បញ្ចេញ​សកម្មភាព​រាងកាយ​ខ្លាំង​ក្លា​ជ្រុល​ពេក។ [embed-health-tool-vaccination-tool] ២. បង្កើន​គុណភាព​ខ្យល់​នៅ​ក្នុង​ផ្ទះ ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​គួរ​បើក​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​គេង ឬ​កន្លែង​ដែល​កូន​ចូល​ចិត្ត​លេង​​ ដើម្បី​កាត់បន្ថយ​ភាគល្អិត​តូចៗ​ដែល​​មាន​គ្រោះថ្នាក់​នៅ​ក្នុង​ខ្យល់​។ […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ទារក

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

ប្រព័ន្ធ​ការ​ពារ​រាងកាយ ឬ​ប្រព័ន្ធភាព​ស៊ាំ ត្រូវ​បាន​ផ្គុំឡើង​ដោយបណ្តាញកោ​សិកា ជាលិកា និងសរីរាង្គជាច្រើន ជុំ​វិញ​រាង​កាយ​របស់​យើង​។ តួនាទីដ៏ចម្បងរបស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​ផ្សេង​ៗ និង​​បង្កើត​ឲ្យ​មាន​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយបើ​តាម​ការ​ស្រាវ​ជ្រាវ​ជាច្រើន​បង្ហាញ​ថា ទី​តាំង​ដ៏សំខាន់​របស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ក្រពះពោះ​វៀន​តែម្តង ឬ​ហៅ​ថា មីក្រូប្យូតាក្នុងក្រពះពោះវៀន (Gut Microbiota) ដោយមីក្រូប្យូតានេះ គឺ​ជា​បាក់តេរីល្អ​រាប់​លាន​ដែល​រស់​នៅ​ក្នុង​ប្រព័ន្ធ​​រំ​លាយ​អាហារ និងបង្កើត​បាន​ទៅ​ជា Prebiotics និង Probiotics​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដោយសារ​តែ​ទំនាក់ទំនងនេះហើយ ទើប​កុមារ​ដែល​ខ្សោយ​ក្រពះពោះវៀន រមែង​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ ហើយ​ការ​មានប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ​នេះ នាំ​ឲ្យ​កុមារឧស្សាហ៍ឈឺ មាន​បញ្ហា​ផ្លូវ​ដង្ហើម រាករូស ចុកពោះ ឬហើមពោះ ការលូតលាស់ផ្នែក​បញ្ញាស្មារតី និងរាងកាយយឺតយ៉ាវ និងងាយ​អាលែកហ្ស៊ី​ ជា​ដើម។​ ហេតុនេះ ដើម្បីជួយ​ធ្វើ​ឲ្យ​​ទាំង​សុខភាព​ក្រពះពោះវៀន និង​ប្រព័ន្ធ​​ការ​ពារ​រាង​កាយ​របស់​កុមារ មាន​សុខភាព​ល្អ និង​រឹង​មាំ ក៏ដូច​ជា ជួយ​ដល់​ការអភិវឌ្ឍជា​ទូទៅ​របស់​កុមារ ការ​បញ្ចូល​សារធាតុ Prebiotics និង Probiotics​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេលកូន​មាន​អាយុ​២ឆ្នាំ គឺ​ជា​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ​។ តើ​សារធាតុ Prebiotics និង Probiotics […]


ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]


ទារក

ម៉េចទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញអត់?

មាន​ម៉ាក់​ៗ​​មួយ​ចំនួន​ឆ្ងល់​ថា បើ​អា​អូន​មាន​បញ្ហា​ផ្ចិត​លៀន​ ឬក្លនលើផ្ចិតកូន អាច​មាន​ផលប៉ះពាល់​ដល់​សុខភាព​កូន​​ដែរទេ? ហើយ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដែរ​អត់? ពិត​ណាស់​ បញ្ហា​ផ្ចិត​លៀន​តែង​កើត​ឡើង​ជា​ញឹកញាប់​លើ​ទារក​ និង​កុមារ​តូចៗ ហើយ​ជាពិសេស​គឺ​ទារក​ដែល​កើត​មិន​គ្រប់​ខែ។ ជា​ទូទៅ ផ្ចិត​លៀន​មាន​រាង​ជា​ដុំ​ពក​ដែល​គ្មាន​ការ​ឈឺចាប់​ ឬ​នៅ​ជិត​នឹង​ផ្ចិត​របស់​ទារក។ វា​អាច​រីក​មាឌ​នៅ​ពេល​ដែល​អា​អូន​សើច ក្អក​ យំ ឬ​បន្ទោបង់​ និង​រួម​តូច​ទៅ​វិញ​ នៅ​ពេល​ដែល​កូន​គេង។ ភាគច្រើន​បញ្ហា​ផ្ចិត​លៀន​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​កូន​មាន​អាយុ​៤ឬ​៥​ឆ្នាំ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉េច​បាន​ទារក​កើត​មក​មាន​បញ្ហា​ផ្ចិត​លៀន? រង្វង់​ទងផ្ចិត​គឺ​ជា​សាច់ដុំ​ដែល​ព័ទ្ធ​ជុំវិញ​ផ្ចិត។ អំឡុង​ពេល​ពពោះ ទងផ្ចិត​ហូរ​តាម​រង្វង់​ទងផ្ចិត​ដើម្បី​នាំ​ឈាម​ និង​សារធាតុ​ចិញ្ចឹម​ដល់​ទារក​ដែល​កំពុង​លូតលាស់ ហើយ​រង្វង់​ទងផ្ចិត​នឹង​បិទ​ជិត​ក្រោយ​សម្រាល ប៉ុន្តែ​ប្រសិនបើ​វា​មិន​បិទជិត​ត្រឹមត្រូវ​ទេ​នោះ អា​អូន​អាច​ជួប​បញ្ហា​ប៉ោង​នៅ​ជិត​ផ្ចិត ជា​ពិសេស​នៅ​ពេល​ដែល​ទារក​យំ ឬ​ក្អក។ [embed-health-tool-child-growth-chart] ពេល​ណា​ដែល​គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​? តាម​ធម្មតា ផ្ចិត​លៀន​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ធ្វើ​ការ​វះកាត់​នោះ​ទេ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​តាមដាន​ពី​ការប្រែប្រួល​នៅ​លើ​ផ្ចិត​របស់​ទារក។ ប្រសិនបើ​​ផ្ចិត​កូន​នៅ​តែ​លៀន​មិន​បាត់​​ក្រោយ​​អាអូន​អាយុ​៥​ឆ្នាំ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ឬ​ក្នុង​ករណី​ដែល៖ ផ្ចិត​លៀន​កាន់​តែ​ធំ មាន​ហើម​ ឬ​រឹង ផ្ចិត​លៀន​ចេញ​នៅ​ពេល​ដែល​ទារក​គេង និង​មិន​អាច​សង្កត់​ឲ្យ​ចូល​ក្នុង​បាន កូន​មាន​អាការៈ​ឈឺចាប់​នៅ​ពេល​ប៉ះ​ផ្ចិត ស្បែក​នៅ​លើ​ផ្ចិត​ដែល​លៀន​មាន​ពណ៌​ក្រហម​ ឬ​ខ្មៅ​ជាង​ធម្មតា។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុង​មានបញ្ហាប្រព័ន្ធរំលាយអាហារហើយ សារធាតុ Gluten ជាអ្វី? […]


ការថែទាំទារក

មីក្រូប្លាស្ទិក ក្នុងដបទឹកដោះគោ អាចគ្រោះថ្នាក់ទារក និងកុមារតូចៗ

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ដបទឹកដោះគោប្រភេទ polyprophylene (pp) អាច​បង្កគ្រោះថ្នាក់ដល់សុខភាពរបស់ទារក និងកុមារតូចៗបាន។ នេះគឺ​ជា​សារ​តែ​ដបប្រភេទនេះ អាច​បញ្ចេញ​មីក្រូប្លាស្ទិក (Microplastic) ឬ​ប្លាស្ទិក​តូច​ល្អិត រហូត​ដល់​ទៅ​១៦,២០០,០០០ ក្នុង​មួយ​លីត្រ ហើយ​ការ​សម្លាប់​មេរោគ និង​ការ​ប៉ះពាល់​នឹង​សីតុណ្ហភាព​ខ្ពស់​ គឺ​ជា​ដើម​ចង​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មីក្រូ​ប្លាស្ទិក​ជ្រាប​ចេញ​ពី​​ខាង​ក្នុង​ដប។ ផលប៉ះពាល់​នៃ​មីក្រូប្លាស្ទិក​លើ​ទារក​ និង​កុមារ​តូចៗ ពិត​ណាស់​ ទារក​ និង​កុមារ​តូចៗ​ងាយ​ប៉ះពាល់​ទៅ​នឹង​មីក្រូប្លាស្ទិក​ជាង​គេ ហើយ​​ក៏​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ខ្លាំង​ដូច​គ្នា។ យោង​តាម​របាយការណ៍​ថ្មី​មួយ​​បាន​បង្ហាញ​ពី​ភស្តុតាង​រវាង​ទំនាក់ទំនង​ពី​ការ​ប៉ះពាល់​មីក្រូ​ប្លាស្ទិក​លើ​ទារក​ និង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ បញ្ហា​ពិបាក​ផ្ចង់​អារម្មណ៍  និង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​អង់ដូគ្រីន​របស់​កូន ត្រូវ​បាន​រាំងស្ទះ។​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! យើង​អាច​កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​មីក្រូប្លាស្ទិក​ដោយ​វិធី​ណា? ដប​ទឹក​ដោះ​គោ​ភាគច្រើន​​ផលិត​ពី​សារធាតុ polypropylene (PP) ដូច្នេះ​ហើយ​ ប្តូរ​ពី​ការ​ប្រើប្រាស់​​ដប​ប្រភេទ​នេះ ប៉ា​ម៉ាក់​គួរ​ជ្រើសរើស​ដប​ណា​ដែល​ធ្វើ​ពី​កែវ ឬ​សារធាតុ​ PPSU ​ជំនួស​វិញ។ ចំពោះ​ដប​កែវ គឺ​ធន់​នឹង​សីតុណ្ហភាព​ក្តៅ​ខ្លាំង ហើយ​ក៏​មិន​លេច​ជ្រាប​សារធាតុ​គីមី​គ្រោះថ្នាក់​ដែរ ប៉ុន្តែ​យើង​ពិបាក​ថែទាំ​បន្តិច​ ព្រោះ​វា​ងាយ​នឹង​បែកបាក់។ រី​ឯ​ដប ​PPSU ត្រូវ​បាន​ផលិត​ឡើង​ពី​ប្លាស្ទិក​កម្រិត​វេជ្ជសាស្រ្ត ដូច្នេះ​ហើយ​ ទើប​មាន​ភាព​ធន់​នឹង​សីតុណ្ហភាព​ខ្ពស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ដប PP។ [embed-health-tool-baby-poop-tool] ក្រៅ​ពី​ប្រុង​ប្រយ័ត្ន​ចំពោះ​ដប​ទឹក​ដោះគោ ប៉ា​ម៉ាក់​ក៏​គួរ​លាង​សម្អាត​ប្រដាប់ប្រដា​លេង​ដែល​ធ្វើ​ពី​ជ័រ​របស់​កូន​ឲ្យ​បាន​ស្អាត​ល្អ​ ព្រម​ទាំង​រក្សា​អនាម័យ​​ជានិច្ច​ចំពោះ​បន្ទប់​គេង​ […]


ទារក

ឆ្ងល់អត់? ម៉េចក៏ចាំបាច់ឱ្យកូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

បើយោងទៅតាមអង្គការសុខភាពពិភពលោក (WHO) ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​ អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​ រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​ ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​ សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ […]


អាហារូបត្ថម្ភទារក

តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះ​ដល់កុមារ?

ពិត​ណាស់​ ​សុខភាព​ក្រពះពោះវៀន​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​ទូទៅ​​របស់​កុមារ។ នៅ​ពេល​ដែល​កូន​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ នោះ​ការ​ធ្វើ​មេតាបូលីស​ ក៏​ដូចជា​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ក៏​បាន​ល្អ​ដូច​គ្នា ដែល​កត្តា​នេះ អាច​ជួយ​​​ជុំរុញ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​រាងកាយ​ម៉ាំមួន។ ប៉ា​ម៉ាក់​ដឹង​អត់​ថា​ នៅ​ពេល​ដែល​កូន​មាន​អាយុ​៣​ឆ្នាំ ​បាក់តេរី​ល្អ​នៅ​​ក្នុង​ក្រពះពោះវៀន​អា​អូន​ចាប់ផ្តើម​អភិវឌ្ឍពេញលេញហើយ ហើយ​បាក់តេរី​ទាំង​នេះ​អាច​រស់នៅ​ជា​ច្រើន​ឆ្នាំ ឬ​អាច​ពេញ​មួយ​ជីវិត​ផង​ក៏​មាន។ យ៉ាង​ណា​មិញ ដើម្បី​រក្សា​ពពួក​បាក់តេរី​ទាំង​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ យើង​ចាំបាច់​ត្រូវ​គិតគូរ​ដល់​​សារធាតុ​២គឺ Prebiotic និង Probiotic។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​កុមារ? Probiotics គឺជាប្រភេទ​បាក់តេរីដែលមានជីវិត និង​ល្អ​សម្រាប់សុខភាពកុមារ​។ អត្ថប្រយោជន៍នៃសារធាតុនេះ ធ្វើ​​ឲ្យសុខភាពក្រពះពោះវៀនរបស់កុមាររឹងមាំ តាមរយៈ​​ការ​ធ្វើ​ឲ្យ​មីក្រុប​ក្នុង​ក្រពះពោះវៀនមានតុល្យភាព។ ​សារធាតុ Probiotics នេះ សម្បូរក្នុង​ប្រភេទ​អាហារ​ផ្អាប់ ដូចជា យ៉ាអួរ និងប្រភេទជ្រក់ ជា​ដើម។ ដោយឡែក Prebiotics គឺ​ជា​ប្រភេទ​អាហារ​សរសៃ​ដែល​​​អាហារ​របស់​ Probiotics  ហើយ​អត្ថប្រយោជន៍​របស់​វា​គឺ​​ជួយ​ឲ្យ​សារធាតុ Probiotics ដែល​ជា​បាក់តេរីល្អ មានភាពធំធាត់ និង​រឹង​មាំ ដើម្បីពង្រឹង​សុខភាពក្រពះពោះវៀន។ សារធាតុ​នេះ សម្បូរ​នៅក្នុង​បន្លែ ផ្លែឈើ និង​គ្រាប់ធុញ្ញជាតិមួយចំនួន​ដូច​ជា […]


ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]


ទារក

ជៀសវាងថើបត្រចៀកទារក បើមិនចង់ឲ្យអាអូនស្តាប់លែងឮរៀងរហូត

ការ​ថើប​នៅ​លើ​ត្រចៀក​ទារក​ អាច​បណ្តាល​ឲ្យ​​អា​អូន​ស្តាប់​លែង​ឮជា​រៀង​រហូត​ ​ឬ​ហៅ​ថា​ជា​ជំងឺ “Cochlear kiss injury”។ ជាក់ស្តែង ការ​ថើប​នៅ​លើ​រន្ធ​ត្រចៀក បង្កើត​សម្ពាធ​អវិជ្ជមាន​ដែល​ទាញ​ភ្នាស tympanic ចេញ​មក​ខាង​ក្រៅ និង​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់ទី​នៃ​រចនាសម្ព័ន្ធ​ត្រចៀក​ផ្នែក​កណ្តាល​។ កត្តា​នេះ​ហើយ ទើប​សារធាតុ​រាវ​នៃ​ត្រចៀក​ផ្នែក​ខាង​ក្នុង​នឹង​លេច​ធ្លោយ ព្រម​ទាំង​បំផ្លាញ​​កោសិកា​រោម Cochlear។ រោគសញ្ញា​នៃ​ជំងឺ​នេះ មាន​ដូចជា​ស្តាប់​មិន​ឮ ហឹង​ត្រចៀក ប្រតិកម្ម​ទៅ​នឹង​សំឡេង និង​ចង្អោរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ ជំងឺ Cochlear kiss injury អាច​បណ្តាល​ឲ្យ​ទារក​ស្តាប់​លែង​ឮ​ជា​រៀង​រហូត។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ទារក​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល និង​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ បញ្ហា​ស្តាប់​មិន​ឮ អាច​នឹងជា​សះស្បើយ​មក​វិញ​ដោយ​ការ​ចាក់​ថ្នាំ ​intra tymapnic steroid injections នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Vasanthi Anand ជា​គ្រូពេទ្យ​ផ្នែក​ Senior Cochlear Implant និង​វេជ្ជបណ្ឌិត Ashwini Nagaraj Gowda ជា​គ្រូពេទ្យ​ផ្នែក​សោតវិញ្ញាណ​ប្រចាំ​មន្ទីរពេទ្ យ​Rainbow Children's Hospital។ ចំពោះ​កុមារ​ដែល​កើត​ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​មាន​ការ​និយាយ​ស្តី​យឺតយ៉ាវ […]


ទារក

ទារកយំមិនបាត់សោះនៅពេលយប់ អាចមកពីមូលហេតុទាំង ៦ នេះ

ប៉ា​ម៉ាក់​អាច​មាន​អារម្មណ៍​ធុញ​ថប់​ នៅ​ពេល​ដែល​កូន​តូច​យំ​មិន​ឈប់​​នៅ​ពេល​យប់​ ហើយ​យើង​ក៏​មិន​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​កូន​គេង​លក់​វិញ។ ពិត​ណាស់​ អា​អូន​តូចក៏​ត្រូវ​ការ​គេង​ដូចជា​ប៉ា​ម៉ាក់​ដែរ។ អ៊ីចឹង​ហើយ​ ដើម្បី​ឲ្យ​កូន​គេង​បាន​ស្កប់ស្កល់​ យើង​គួរ​ស្វែង​យល់​ពី​មូលហេតុ​ទូទៅ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កូន​យំ និង​គន្លឹះ​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព។ មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កូន​យំ​នៅ​ពេល​យប់ ១. ឃ្លាន ទារក​តូច​ៗ ត្រូវ​ការ​បៅ​ឲ្យ​បាន​​ច្រើន​ដង​ ពីព្រោះ​ក្រពះ​អា​អូន​នៅ​តូច​ខ្លាំង។ ជា​ទូទៅ ទារក​ទើប​កើត​ភ្ញាក់​ដើម្បី​បៅដោះ​នៅ​ពេល​យប់​ញឹកញាប់​ដូច​ទៅ​នឹង​ពេល​ថ្ងៃ ហើយ​ការ​គេង​របស់​កូន​ក៏​មិន​ខុស​គ្នា​ច្រើន​ រវាង​ពេល​ថ្ងៃ និង​ពេល​យប់​ដែរ។ ប៉ុន្តែ នៅ​ពេល​ចូល​ដល់​អាយុ​៣​ខែ អា​អូន​នឹង​គេង​បាន​យូរ​ជាង ហើយ​គម្លាត​ក្នុង​ការ​បៅ​នៅ​ពេល​យប់​​ក៏​យូរ​ជាង​មុន​ដូច​គ្នា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ហើម​ពោះ មួយ​វិញ​ទៀត អា​អូន​អាច​លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​អំឡុង​ពេល​បំបៅ​ដោះ ដែល​ធ្វើ​ឲ្យ​កូន​មាន​អាការៈ​មិន​ស្រួល​ខ្លួន។ ដើម្បី​បញ្ឈប់​បញ្ហា​មួយ​នេះ ប៉ា​ម៉ាក់​គួរ​ដាក់​ឲ្យ​កូន​អង្គុយ​ ឬ​​ដាក់​​កូន​បញ្ឈរ​ឲ្យ​ត្រង់​នៅ​ពេល​បំបៅ​។ យើង​ក៏​អាច​កាត់បន្ថយ​បញ្ហា​ទល់​​ខ្យល់​ក្រោយ​បំបៅ​រួច ដោយ​ដាក់​កូន​បញ្ឈរ​នៅ​លើ​ភ្លៅ និង​ទះ​ខ្នង​កូន​​ថ្នម​ៗ​ដើម្បី​បណ្តេញ​ខ្យល់​ចេញ​ពី​បំពង់​អាហារ។ ៣. ដុះ​ធ្មេញ ជា​ធម្មតា អា​អូន​ចាប់ផ្តើម​ដុះ​ធ្មេញ​នៅ​ចន្លោះ​​អាយុ​៦​ខែ ហើយ​ការ​ដុះ​ធ្មេញ​នេះ អាច​បង្ក​ការ​ឈឺចាប់​ និង​ធ្វើ​ឲ្យ​កូន​ក្តៅ​ខ្លួន​ផង​ក៏​មាន។ យ៉ាង​ណា​មិញ មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺចាប់​នៅ​ពេល​ដុះ​ធ្មេញ ដោយ​ឲ្យ​កូន​ខាំ​ប្រដាប់​ត្រដុស​ធ្មេញ  ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​សម្រាប់​កុមារ ឬ​ញី​អញ្ចាញ​របស់​កូន​ថ្នមៗ​ដោយ​ប្រើ​ម្រាម​ដៃ​ស្អាត។ [embed-health-tool-due-date] ៤. ចុក​ពោះ ប្រសិនបើ​ទារក​មាន​សុខភាព​ល្អ ប៉ុន្តែ​យំ​នៅ​ពេល​យប់​ដោយ​គ្មាន​មូលហេតុ​​លើស​ពី​៣​ម៉ោង​ក្នុង​ថ្ងៃ និង​យ៉ាង​ហោច​ណាស់​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ កូន​អាច​មាន​អាការៈ​ចុក​ពោះ។ បញ្ហា​នេះ អាច​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​អា​អូន​មាន​អាយុ​ចន្លោះ​ពី​៣ ទៅ​៤​ខែ។ ៥. ទល់​លាមក ជាមួយ​គ្នា​នេះ បញ្ហា​ទល់​លាមក​​អាច​ធ្វើ​ឲ្យ​ទារក​យំ​រករឿង ប៉ុន្តែ​អា​អូន​នឹង​លែង​អី​វិញ នៅ​ពេល​ដែល​បន្ទោបង់​រួច។ […]


ទារក

ជំងឺសើស្បែកមួយប្រភេទនេះកើតលើទារក បណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​សើ​ស្បែក ​​Impetigo គឺ​ជា​ការ​បង្ក​រោគ​លើ​ស្បែក​ទូទៅ ដែល​បណ្តាល​ឲ្យ​មាន​ដំបៅ និង​ពង​បែក។ ភាគ​ច្រើន​ ជំងឺ​មួយ​នេះ​កើត​លើ​កុមារ និង​ទារក ដោយ​អាច​ឆ្លង​ពី​​កុមារ​​ម្នាក់​ទៅ​​កុមារ​ម្នាក់​ទៀត ព្រម​ទាំង​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ទារក​ទើប​កើត។ ក្នុង​ករណី​ដែល​ក្មេង​កើត​ជំងឺ​សើ​​ស្បែក​មួយ​​នេះ ប៉ា​ម៉ាក់​គួរ​តែ​​ឲ្យ​កូន​សម្រាក​ព្យាបាល​នៅ​ផ្ទះ រហូត​ដល់​រោគសញ្ញា​បាន​ជា​សះស្បើយ​ទាំង​ស្រុង។ រោគសញ្ញា​នៃ​ជំងឺ​សើ​ស្បែក​លើ​កុមារ និង​ទារក ​​ជំងឺ​សើ​ស្បែក ​​Impetigo អាច​បណ្តាល​ឲ្យ​មាន​ដំបៅ​នៅ​លើ​ស្បែក​ និង​​ពង​បែក​ដែល​លូតលាស់​យ៉ាង​ឆាប់​រហ័ស។ ជួនកាល​ ដំបៅ​ទាំង​នោះ​មាន​សភាព​រឹង ឬ​ទន់​ និង​រមាស់។ ជា​ទូទៅ ដំបៅ​លេច​ឡើង​នៅ​រយៈពេល​១​ថ្ងៃ ទៅ​៣​ថ្ងៃ​ បន្ទាប់​ពី​ឆ្លង​មេរោគ និង​អាច​ឆ្លង​​បាន​នៅ​ពេល​ដែល​មាន​សារធាតុ​រាវ​ហូរ​ចេញ​ពី​ដំបៅ​ទាំង​នោះ។ យ៉ាង​ណា​មិញ ការ​ចម្លង​រោគ​នឹង​ត្រូវ​បាន​បញ្ឈប់ នៅ​ពេល​ដែល​ដំបៅ​មាន​ក្រមរ ឬ​បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​២៤​ម៉ោង។ រោគសញ្ញា​ផ្សេង​ទៀត រួម​មាន​ គ្រុន​ក្តៅ ហើម​កូន​កណ្តុរ ឬ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​សើ​ស្បែក​​Impetigo ជំងឺ​មួយ​នេះ កើត​ឡើង​បណ្តាល​មកពី​បាក់តេរី​ Staphylococcus ឬ ​Streptococcus ដែល​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ នៅ​ពេល​អេះ​ ឬ​ការ​របើក​ក្រមរ ឬ​សត្វ​ទិច។ ជា​ធម្មតា ជំងឺ​សើ​ស្បែក​​Impetigo​ច្រើន​តែ​កើត​លើ​កុមារ​តូច​ៗ ពីព្រោះ​ការ​ឆ្លង​មេរោគ​អាច​រាលដាល​នៅ​ក្នុង​បរិយាកាស​ដូចជា​សាលារៀន​ ឬ​មណ្ឌល​ថែទាំ​កុមារ។ ​ [embed-health-tool-child-growth-chart] ​យើង​អាច​បញ្ចៀស​ជំងឺ​សើ​ស្បែក​​Impetigo​ដោយ​របៀប​ណា? ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​សើ​ស្បែក​​Impetigo ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​អនុវត្តន៍​វិធីសាស្ត្រ​ខាង​ក្រោម​៖ ជៀសវាង​ប៉ះពាល់​ដំបៅ លាង​សម្អាត​ដៃ​ជា​ទៀងទាត់ ជា​ពិសេស​ក្រោយ​ពេល​លាប​ក្រែម​ទៅ​លើ​ដំបៅ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ