backup og meta

គន្លឹះខ្លី តែខ្លឹមជួយជំរុញការអភិវឌ្ឍខួរក្បាលកុមារ ប៉ាម៉ាក់មិនគួររំលង!

គន្លឹះខ្លី តែខ្លឹមជួយជំរុញការអភិវឌ្ឍខួរក្បាលកុមារ ប៉ាម៉ាក់មិនគួររំលង!

ខួរ​ក្បាល​កុមារ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​ចាប់​តាំង​ពី​កើត​​​ រហូត​ដល់​អាយុ​៣​ឆ្នាំ។ ជា​ទូទៅ ការអភិវឌ្ឍ​​របស់​ក្មេង​ចែកចេញជា​៤​ផ្នែក​សំខាន់​ៗ រួម​មាន​ ការ​បញ្ជា​នៃ​រាងកាយ (Motor) ភាសា និង​ការ​ទំនាក់ទំនង ជំនាញ​សង្គម និង​អារម្មណ៍ ព្រម​ទាំង​ការ​យល់​ដឹង។

ចំណែក​ឯ​ការអភិវឌ្ឍ​ខួរ​ក្បាល​ គឺ​ជា​ផ្នែក​នៃ​ការ​យល់​ដឹង​ដែល​ទាក់ទង​ទៅ​នឹង​ជំនាញ​គិត​ពិចារណា ការ​រៀន​សូត្រ និង​ជំនាញ​ដោះស្រាយ​បញ្ហា។ ដោយ​សារ​តែ​រយៈពេល​៣​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​​ក្មេង​មាន​សារៈសំខាន់​សម្រាប់​ការ​រៀន​សូត្រ និង​ការអភិវឌ្ឍ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ជួយ​​ជំរុញ​​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ក្មេង ជាមួយ​នឹង​គន្លឹះ​ងាយ​ៗ តែ​ខ្លឹម​ ខាង​ក្រោម​នេះ។

​​​​​​១. ការ​លេង

ពិត​ណាស់​ ការ​លេង​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ ដើម្បី​ជួយ​ទារក​ ឬ​កុមារ​តូច​ៗ​ឲ្យ​មាន​ការអភិវឌ្ឍ​ខួរ​ក្បាល​បាន​ល្អ។ ប៉ា​ម៉ាក់​អាច​ចាប់ផ្តើម​ជាមួយ​នឹង​ការ​លេង​ហ្គេម ជជែក​គ្នា ឬ​ច្រៀង​ ដែល​អាច​ឲ្យ​​ខួរ​ក្បាល​ក្មេង​កាន់​តែ​សកម្ម។ ចំពោះ​ទារក​ យើង​អាច​ជជែក​លេង​ជាមួយ​កូន ចំណែក​ឯ​កុមារ​តូច​ៗ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ច្រៀង​ចំរៀង​ដែល​អម​ដោយ​កាយវិការ ឬ​​លេង​ផ្គុំ​រូបភាព​ជា​ដើម។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. លួងលោម​កូន

ប៉ា​ម៉ាក់​ដឹង​អត់​ថា សូម្បី​តែ​ទារក​ក៏​អាច​មាន​អារម្មណ៍​ស្រ្តេស​ដែរ។ អ៊ីចឹង​ហើយ ប៉ា​ម៉ាក់​គួរ​បី និង​ឱប​​​កូន​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ឲ្យ​អា​អូន​ដឹង​ថា យើង​នៅ​ចាំ​លួងលោម​ និង​ជួយ​កូន​គ្រប់​ពេល​ នៅ​ពេល​ដែល​កូន​មាន​អារម្មណ៍​ស្រ្តេស។ ការ​សិក្សា​បង្ហាញ​ថា​ការ​ថែទាំ​ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​ស្រលាញ់ និង​ការ​គាំទ្រ​អាច​ជួយ​កម្ចាត់​ភាព​តានតឹង​របស់​ទារក​បាន។

ការលូតលាស់២

[embed-health-tool-baby-poop-tool]

៣. ការ​អាន​សៀវភៅ

​ជាមួយ​គ្នា​នេះ​ដែរ ការ​អាន​សៀវភៅ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ ដែល​ជួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​។ សូម្បី​តែ​នៅ​មុន​ពេល​ដែល​ក្មេង​មិន​ទាន់​ស្គាល់​អក្សរ ឬ​ពាក្យ​​ ក៏​​​ការ​អាន​សៀវភៅ​​អាច​ជួយ​ឲ្យ​កូន​ចាប់ផ្តើម​ជំនាញ​ភាសា និង​ទំនាក់ទំនង​បាន​ផង​ដែរ។ ការ​ស្តាប់​ឮ​ពាក្យ និង​ឃើញ​រូបភាព អាច​​​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ចិត្ត​គំនិត​របស់​កុមារ។​ ដូច្នេះហើយ ប្រសិនបើ​យើង​អាន​សៀវភៅ​ណា​មួយ​ដដែល​ៗ នោះ​នឹង​អាច​ជួយ​ឲ្យ​កូន​ស្គាល់​​​រវាង​ពាក្យ​​ដែល​យើង​និយាយ និង​រូបភាព​នៅ​​ក្នុង​សៀវភៅ​ជា​មិន​ខាន។

ចំណុចសំខាន់

​ការអភិវឌ្ឍ​ខួរ​ក្បាល​ គឺ​ជា​ផ្នែក​នៃ​ការ​យល់​ដឹង​ដែល​ទាក់ទង​ទៅ​នឹង​ជំនាញ​គិត​ពិចារណា ការ​រៀន​សូត្រ និង​ជំនាញ​ដោះស្រាយ​បញ្ហា។ ដោយ​សារ​តែ​រយៈពេល​៣​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​​ក្មេង​មាន​សារៈសំខាន់​សម្រាប់​ការ​រៀន​សូត្រ និង​ការអភិវឌ្ឍ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ជួយ​​ជំរុញ​​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ក្មេង ជាមួយ​នឹង​គន្លឹះ​ងាយ​ៗ តែ​ខ្លឹម​ ខាង​ក្រោម​នេះ។
១. ការលេង
២. លួងលោមកូន
៣. ការអានសៀវភៅ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Encourage a Child’s Brain Development

https://helpmegrowmn.org/HMG/HelpfulRes/Articles/HowEncourageBrainDev/index.html

5 Simple Ways To Encourage Brain Development In Your Little One

https://www.kqed.org/mindshift/52259/5-simple-ways-to-encourage-brain-development-in-your-little-one

5 Simple Ways To Encourage Brain Development In Your Little One

https://www.npr.org/sections/ed/2018/10/01/605213122/5-simple-ways-to-encourage-brain-development-in-your-little-one

កំណែ​ប្រែបច្ចុប្បន្ន

17/01/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គួរដឹង! ប្រព័ន្ធរំលាយអាហារកូនមិនល្អ អាចប៉ះពាល់ការលូតលាស់ខួរក្បាល

Gangliosides ៖ អាហារូបត្ថម្ភដ៏សំខាន់សម្រាប់កូនជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 17

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម