ម៉ាក់ប៉ាមួយចំនួនអាចនឹងជួបបញ្ហាទាក់ទងនឹងការមើលថែទារកទើបនឹងកើត ពិសេសនោះគ្នាយើងដែលក្លាយជាម៉ាក់ប៉ាថ្មីថ្មោង។ ទារកទើបនឹងកើតទាមទារការយកចិត្តទុកដាក់ខ្ពស់មែនទែន ព្រោះបើយើងប្រហែសតែបន្តិច អាចបង្កបញ្ហាធ្ងន់ដល់កូនដូចជា ប្រកាច់ជាដើម។
មូលហេតុអ្វីបានទារកក្រោម២៨ថ្ងៃប្រកាច់?
១. ខ្វះអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល។ ការប្រកាច់អាចចេញជារោគសញ្ញាលើទារកនៅអាយុក្រោម ៧២ម៉ោង
២. ហូរឈាមក្នុងខួរក្បាល
៣. ជំងឺមេតាបូលិកមួយចំនួន ដូចជាការថយចុះជាតិស្ករ ការថយចុះកាល់ស្យូម និងការថយចុះម៉ាញ៉េស្យូម ច្រើនកើតមានលើទារកអាយុក្រោម ៧២ម៉ោង ឬក៏នៅអំឡុងពេលចាប់ផ្ដើមបំបៅដោះដំបូង
៤. ឆ្លងមេរោគមួយចំនួនដែលប៉ះពាល់ដល់ខួរក្បាលដូចជា មេរោគ Toxoplasmose, Pneumoniae
៥. ការវិវត្តមិនធម្មតារបស់ខួរក្បាលតាំងពីកំណើត
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ភាគច្រើន ទារកអាយុក្រោម ២៨ថ្ងៃដែលប្រកាច់ មកពីមានការប៉ះពាល់ដល់មុខងារប្រព័ន្ធប្រសាទ។ កាលណាទារកប្រកាច់
យើងអាចសន្និដ្ឋានបានពីផលប៉ះពាល់ដល់ការវិវត្តនៃផ្នែកបញ្ញាស្មារតី និងកាយសម្បទាទៅថ្ងៃមុខ។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
ទារកអាចប្រកាច់មួយចំហៀងខ្លួន ឬក៏ប្រកាច់ពេញតួខ្លួន។ ការប្រកាច់របស់ទារកមាន ៣ សណ្ឋានដូចជា៖
- Clonic៖ ជាការប្រកាច់នៅផ្នែកខាងចុងម្រាមដៃ ម្រាមជើង ឬក៏មួយចំហៀងខ្លួន។ ចង្វាក់នៃការប្រកាច់សណ្ឋាន Clonic មានសភាពយឺត ហើយអាចមាន ១ ទៅ ៣ចលនាក្នុង ១វិនាទី
- Tonic៖ ជាការប្រកាច់លើអវៈយវៈ ឬក៏ពេញមួយតួខ្លួន
- Myoclonic៖ ជាការប្រកាច់នៅផ្នែកណាមួយនៃតួខ្លួន
មន្ទីរពេទ្យ កាល់ម៉ែត បន្ថែមទៀតថា ចំពោះរោគសញ្ញាដែលបញ្ជាក់ថាទារកប្រកាច់រួមមាន ចលនាទំពារ ចលនារបៀបធាក់កង់ ចលនាគ្រាប់ភ្នែកមិនធម្មតា (ស្លើភ្នែកឡើងលើ) ជាដើម។ អ្វីដែលគួរកត់សម្គាល់នោះ គឺម៉ាក់ប៉ាកុំច្រឡំ ការប្រកាច់របស់ទារកជាមួយរោគសញ្ញាមួយចំនួនដូចជា ការភ្លឹកៗរបស់ទារកពេលគេង និងការញ័រចុងដៃ ឬក៏ចុងជើងរបស់ទារកជាដើម។
អានបន្ថែម៖
- តិចនិកបំបៅដោះកូន សម្រាប់ស្រីៗមានកូនភ្លោះ
- ត្រូវបំបៅដោះកូនឲ្យបានប៉ុន្មានខែ ទើបសុខភាពកូនល្អ?
- កូនទើបកើត គួរបំបៅដោះប៉ុន្មានដងក្នុងមួយថ្ងៃ?
- មានជំងឺទឹកនោមផ្អែមប្រភេទ១ គួរដឹងអ្វីខ្លះពីការបំបៅដោះកូន?
- កំពុងបំបៅដោះកូន ស្រីៗអាចមានផ្ទៃពោះទៀតអត់?
[embed-health-tool-vaccination-tool]