backup og meta

កូន​រៀនអង្គុយ​ហើយ ម៉ាក់ប៉ា​គួរ​ជួយ​អី​ខ្លះ?

កូន​រៀនអង្គុយ​ហើយ ម៉ាក់ប៉ា​គួរ​ជួយ​អី​ខ្លះ?

ទារក​ភាគ​ច្រើន អាច​អង្គុយ​បាន​នៅ​ខែ​ទី៤ ឬ​យូរ​បំផុត​ខែ​ទី៧។ ទារក​អាច​ក្រឡាប់ ចាប់​ផ្ដើម​ចំកោង​ខ្លួន ងើប​ក្បាល​បាន​កាន់​តែ​ស្ទាត់។ ពេល​អាអូន​អាយុ ៨ ខែ អាច​អង្គុយ​បាន ២-៣ នាទី ដោយ​មិន​បាច់​ទប់។

១- អាអូនរៀនអង្គុយយ៉ាងម៉េច?

ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​ធំ​លឿន ចេះ​តោង អង្គុយ ប៉ុន្តែ​កូន​អាច​អង្គុយ​បាន ពេល​គេ​ស្ទាត់​ជំនាញ​គ្រប់​គ្រង​ក្បាល។ បន្ទាប់​ពីខែ​ទី ៤ សាច់ដុំ​ក និង​ក្បាល​ចាប់ផ្ដើម​រឹងមាំ អាច​ងើប និង​ឱនក្បាល​ចុះ​ឡើង​បាន។

ដើម្បី​ទប់​ជំហរ ទារក​នឹង​រក​វិធី​ដើម្បី​ទ្រ​ខ្លួន​គេ​ដោយ​ប្រើ​ដៃ។ ក្រោយមក​ទៀត អាច​អង្គុយ​រយៈពេល​ខ្លី។ ប៉ុន្តែ​ម៉ាក់ប៉ា​គួ​រនៅ​ក្បែរ​ចាំទប់ ព្រោះកូន​តូច​អាច​ដួល​គ្រប់​ពេល។ កូន​អាយុ ៨ ខែ អាច​អង្គុយ​ដោយ​មិនបាច់​ទប់ និង​ចាប់ផ្តើម​លូកដៃ​ស្រវេស្រវា។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២- កុំព្រួយពេក

កូនតូច​អាច​រអិល ឬ​ដួល និង​មិន​អាច​រក្សា​លំនឹង​បាន ប៉ុន្តែ​បើ​កូន​ទើប​រៀន​អង្គុយ អស់​កម្លាំង​ច្រើន យំ ឬ​ត្អូញត្អែរ មួម៉ៅ គួរ​ឲ្យ​កូន​សម្រាក ហើយ​ចាំ​រៀន​ត​ទៀត ឬ​កុំ​បង្ខំកូន​ឱ្យ​អង្គុយ​យូរ​ពេក។ ទារក​ទាំង​អស់​មាន​ការ​លូតលាស់​ខុសៗ​គ្នា។ បើ​អាអូន​មិនអាច​អង្គុយ​បាន​ពេល​អាយុ ៥ ខែ អ៊ីចឹង​ម៉ាក់ៗ​កុំ​បារម្ភអី ព្រោះ​វា​មិន​ខុស​ប្រក្រតី​អីទេ ហើយ​កូន​ខ្លះ​អាច​អង្គុយ​បាន ទាល់​តែ​គេ​អាយុ ៩ ខែ​ក៏​មាន។

អាច​ឲ្យ​កូន​ដេកផ្ងារ ហើយ​ទាញដៃ​កូន​ថ្នមៗ​ឲ្យ​ងើប​អង្គុយ​ក៏​បាន។ ពេល​រាងកាយ​គេ​រឹងមាំ អាអូន​អាច​អង្គុយ​ដោយ​ខ្លួន​ឯង​បាន។

[embed-health-tool-child-growth-chart]

៣- បើកូនអង្គុយបានហើយគួរធ្វើម៉េចទៀត?

បន្ទាប់​ពី​អង្គុយ​បាន​ជាប់​ល្អ កូន​នឹង​ចាប់ផ្តើម​មាន​កម្លាំង​ចាប់កាន់ រាវ ស្រវេ​ស្រវា តោង​ក្រោកឈរ។ បន្ទាប់​មក ចាប់ផ្តើម​បោះ​ជំហាន​តេះតោះៗ អ៊ីចឹង​គួរ​ជួយ​ការពារ និង​ទប់កូន​កុំឲ្យ​ដួល ប្រយ័ត្ន​ដួល​ត្រូវ​នេះ ត្រូវ​នោះ​ឈឺ យំ​ពិបាក​លួង​ទៀត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Baby Milestones – When Babies Sit Up, Roll Over and Crawl

https://helpmegrowmn.org/HMG/HelpfulRes/Articles/BabyMilestones/index.html

Movement Milestones: Babies 4 to 7 Months

https://www.healthychildren.org/English/ages-stages/baby/Pages/Movement-4-to-7-Months.aspx

When Will Baby Sit Up On Their Own?

https://pathways.org/baby-sitting-on-their-own/

កំណែ​ប្រែបច្ចុប្បន្ន

20/02/2023

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ទោះមិនប្រើដៃប្រើជើង ឬរំពាត់ ក៏អាចចិញ្ចឹមកូនឲ្យមានចរិតល្អបាន ជាមួយតិចនិកនេះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម