backup og meta

ម៉ាក់ៗបារម្ភកូនកើតលឿង? នេះជាមូលហេតុ និងវិធីដោះស្រាយ

ម៉ាក់ៗបារម្ភកូនកើតលឿង? នេះជាមូលហេតុ និងវិធីដោះស្រាយ

ថ្លើម​មាន​មុខ​ងារ​សំខាន់ៗ​ ដើម្បី​បញ្ចេញ​ជាតិ​ពុល ឬ​សម្អាត​សារធាតុ​ផ្សេងៗ ដែល​អាច​បណ្តាល​ឲ្យ​សុខភាព​រាង​កាយ​ជួប​បញ្ហា។ មាន​ធ្លាប់​ប្រទះ​ឃើញ ក្មេង​មាន​បញ្ហា​ស្បែក​លឿង ឬ​ធ្លាប់​ឮគេ​និយាយ​បញ្ហា​​ខាន់លឿងអត់។ គ្នា​យើង​ភាគ​ច្រើនប្រហែល​ធ្លាប់​ឮ ប៉ុន្តែ​គ្រាន់​មិន​ដឹង​ច្បាស់​ពី​បញ្ហា​សុខភាព​មួយ​នេះ​ប៉ុណ្ណោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​បញ្ហា​ខាន់​លឿង​លើ​ក្មេងៗឲ្យ​ទាំង​អស់គ្នា​បាន​ដឹង។

១- អ្វី​ជាបញ្ហា​ខាន់​លឿង?

ខាន់លឿង មិន​មែន​ជា​ជំងឺ​ទេ គឺ​ជា​បញ្ហា​លឿងនៅ​​លើ​ស្បែក​ និង​ផ្នែក​ពណ៌​សរបស់​ភ្នែក (Sclerae)។ យើងអាច​នឹង​ភ្ញាក់​ផ្អើល ​បើ​ឃើញក្មេង​មាន​បញ្ហា​ខាន់លឿង (Jaundice)។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី បញ្ហា​ខាន់លឿងជា​បញ្ហា​ទូទៅ កើត​មាន​ញឹកញាប់​ចំពោះ​ទារក  ហើយ​ជា​ធម្មតា ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ។ បញ្ហាខាន់លឿង (Jaundice) កើត​ចំពោះ​ទារកទើប​សម្រាល បង្ហាញ​​ថា ក្នុង​ឈាមទារក​ មាន​កម្រិត​ប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ខ្ពស់។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២- មូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហាខាន់លឿង

កោសិកា​ឈាម​ក្រហម​បញ្ចេញ​ប៊ីលីរ៉ូប៊ីន (Bilirubin) អំឡុង​ពេល​ដំណាក់​កាល​បំបែក​ធម្មតា ហើយសារធាតុ​នេះ​នឹង​ត្រូវ​បំបែក​ដោយ​ថ្លើម។ ពេល​គភ៌នៅ​ក្នុង​ផ្ទៃ​ ថ្លើមម៉ាក់ៗ​​ជា​អ្នក​សម្អាត​ជាតិប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ចេញ ប៉ុន្តែ​ពេល​ទារក​កើត​មក ថ្លើមទារក​ផ្ទាល់​​ជា​អ្នក​ធ្វើ​ការ​បំបែក​សារធាតុ​រាវ​នេះ​ដោយ​ខ្លួន​ឯង។ ថ្លើមទារក ពី​មួយ​ដំណាក់​កាលទៅ​មួយ​ដំណាក់​កាល មិន​អាច​ធ្វើ​ការ​ងារ​នេះ​លឿនបានទេ ជា​ហេតុ​នាំ​ឲ្យ​កើន​ឡើង​ជាតិ​ ប៊ីលីរ៉ូប៊ីន ហើយ​ដោយ​សារ​តែ​សារធាតុ​នេះ​មាន​​ពណ៌​លឿង ទើប​​បណ្ដាល​ឲ្យ​ស្បែក​ ឬភ្នែក​ក្មេង​ឡើង​ពណ៌​លឿងដូច​គ្នា។

បញ្ហាខាន់លឿង ជា​ទូទៅ​ កើត​ឡើង​ចំពោះ​ក្មេង​កើត​មុន​ខែ ព្រោះ​ពេលថ្លើម​​ទារក​កំពុង​លូត​លាស់ ឬ​នៅ​ពេល​​ទារក​បៅ​ដោះ​មិន​គ្រប់​គ្រាន់ ឬមិន​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​​ក្នុង​ទឹក​ដោះ​ម្ដាយ សុទ្ធ​តែ​ជាមូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហា​ខាន់លឿងនេះឯង។

ចំពោះ​បញ្ហាខាន់លឿង ចំពោះ​ក្មេង​ទើប​ចេះ​ដើរ និង​ក្មេងទ្រើសៗជាង​នេះ ក៏​អាច​បណ្ដាល​មក​ពី​ស្ថានភាព​ជំងឺ​មួយ​ចំនួន ​មានសកម្ម​ភាព​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ទៅ​លើ​កម្រិត ប៊ីលីរ៉ូប៊ីន ក្នុង​រាង​កាយ ដូចជា៖

– រលាក​ ឬ​ស្ទះ​ថង់​ទឹក​ប្រមាត់ ជាហេតុ​នាំ​ឲ្យ​​មិន​អាច​បញ្ចេញ​ចោល​ជាតិប៊ីលីរ៉ូប៊ីន។

– រលាក ឬ​មាន​ការ​បង្ក​រោគ​នៅ​លើ​ថ្លើម។

– មាន​ជំងឺ​ស្លេក​ស្លាំង​ ដោយ​សារ​បែក​គ្រាប់​ឈាម (Hemolytic Anemia) ជា​ហេតុ​នាំ​ឲ្យ​មានបញ្ហាខាន់​លឿង។

– កើត​មាន​បណ្ដុំ​រោគ​សញ្ញា Gillbert និង​នាំ​ឲ្យ​មិន​អាច​បញ្ចេញ​ទឹក​ប្រមាត់​ចេញ​ពីរាង​កាយ។

– ខាន់លឿង មុន​​ទៅ​ដល់ថ្លើម (Pre-hepatic Jaundice) អាច​បណ្ដាល​មក​ពីស្ថានភាព​ជំងឺ​មួយ​ចំនួន ដូច​ជា ជំងឺឈាម Thalassemia ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​កោសិកា​គ្រាប់​ឈាម​មិន​ប្រក្រតី (Sickle Cell Anemia) ជំងឺ​គ្រុន​ចាញ់ និង​ឈាម​ក្រហម​ខូច​រូបរាង (Hereditary Sperocytosis)។

– ជំងឺ​រលាក​ថ្លើម​ប្រភេទ A B និង C អាច​នាំឲ្យ​មាន​បញ្ហា​ខាន់​លឿង​ ដោយ​សារ​បែក​គ្រាប់​ឈាម (Hemolytic Jaundice)។

អត្ថបទគួរអាន៖

៣- រោគ​សញ្ញាបញ្ហា​ខាន់​លឿន

សញ្ញា​ដែល​ឃើញ​ច្បាស់​ពី​បញ្ហា​ខាន់​លឿង​ គឺ​​ស្បែក ​និង​ផ្នែក​ពណ៌​សរបស់​ភ្នែក ប្រែ​ទៅ​ជា​​ពណ៌​លឿង។ ជា​ទូទៅ ពណ៌លឿង​នេះ មាន​ចាប់​ផ្ដើម​ពី​មុខ ហើយ​រាល​ទៅ​ផ្នែក​ផ្សេង​ៗនៃរាង​កាយ ដូច​ជា ទ្រូង ពោះ ដៃ និង​ជើង នៅ​ពេល​កម្រិត​ជាតិ ប៊ីលីរ៉ូប៊ីន កាន់​តែ​ខ្ពស់។

ខាន់លឿង Hello គ្រូពេទ្យ

៤- ការ​ព្យាបាលខាន់លឿង

ជាទូទៅ​ បញ្ហា​ខាន់លឿង (Jaundice) នឹង​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល ១-២ សប្ដាហ៍។ ខាង​ក្រោម​នេះ​អាច​ជា​វិធី​ព្យាបាល​​គ្រូពេទ្យតែង​អនុវត្តមាន​ដូច​ជា៖

– ណែនាំ​ឲ្យ​ម៉ាក់ៗ​បំបៅ​កូន​បន្ថែមឲ្យ​បាន​ច្រើន។ ពេល​កូន​បៅ​ទឹក​ដោះ​កាន់​តែ​ច្រើន ​បន្ទោបង់​លាមក​កាន់​តែ​ច្រើនដូច​គ្នា​ ជួយ​ឲ្យ​ជាតិ​ប៊ីលីរ៉ូប៊ីន អាច​ចេញ​ពី​រាង​កាយ​កាន់​តែ​ច្រើន។

– គ្រូពេទ្យ​នឹង​ដាក់​ទារក​នៅ​ក្រោម​ភ្លើង​ពណ៌​ខៀវ ដើម្បី​ជួយ​បញ្ចេញ​ជាតិ​ ប៊ីលីរ៉ូប៊ីន (bilirubin) តាម​ទឹក​នោម។

– នៅ​ពេល​វិធី​ព្យាបាល​ខាង​លើ​គ្មាន​ប្រសិទ្ធ​ភាព  ហើយ​បញ្ហា​ខាន់​លឿន​អាច​នឹង​ធ្ងន់ធ្ងរ ​វិធី​បញ្ចូល និង​ប្តូរ​ឈាម (Exchange transfusion) អាច​នឹង​ត្រូវ​ប្រើ។ គ្រូពេទ្យ​នឹង​បូម​ឈាមក្មេង​ក្នុង​បរិមាណ​តិចតួច​  ដោយ​បញ្ចូល​​ឈាមផ្សេង​ដែល​គេ​បវិច្ចាគ ចូល​ទៅ​ក្នុង​ខ្លួន​ក្មេង​វិញ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What is jaundice?, https://www.childrenshospital.org/conditions/jaundice#:~:text=Children%20with%20jaundice%20often%20have,builds%20up%20in%20their%20blood.

Jaundice in Children, https://www.nationwidechildrens.org/conditions/jaundice-in-children

Jaundice in Newborns, https://kidshealth.org/en/parents/jaundice.html

កំណែ​ប្រែបច្ចុប្បន្ន

19/08/2022

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចិញ្ចឹមកូនរំពឹងលទ្ធផលសិក្សាខ្ពស់គ្រប់ពេល មិនល្អដល់ការលូតលាស់ក្មេងទេ

តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 19, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម