ទារកយំមានមូលហេតុច្រើនយ៉ាង ម៉ាក់ៗទើបមានកូនដំបូងប្រហែលមិនបានដឹងអស់នោះទេ តើកូនយំដោយសាររឿងអីខ្លះ? ដើម្បីជាជំនួយដល់ម៉ាក់ៗថ្មីថ្មោង Hello គ្រូពេទ្យ នឹងបង្ហាញមូលហេតុធ្វើឲ្យទារកយំ។
១- ឃ្លាន
ទារកឃ្លានម៉ឹមទឹកដោះម៉ាក់ ឬទឹកដោះគោ គ្មានសញ្ញាអ្វីក្រៅពីយំទេ ព្រោះគេមិនទាន់ចេះនិយាយ បើដល់ម៉ោងបៅហើយគេយំនេះ បញ្ជាក់កូនឃ្លានហើយ ត្រូវបំបៅកូនភ្លាម។
២- មិនស្រួលខ្លួន
ពេលមិនស្រួលខ្លួន ឈឺចាប់កន្លែងណាមួយ ពិសេសក្តៅខ្លួន ក្អក ផ្តាសាយ ហៀរសំបោរ ឈឺពោះ ទារកនឹងយំងរង៉ក់ដាក់ម៉ាក់ប៉ា មិនចង់បៅដោះនោះទេ ដូចតែយើងមនុស្សធំអ៊ីចឹងដែរ។ បើកូនយំដោយសារសារក្តៅខ្លួន ត្រូវប្រញាប់ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ឬនាំទៅពេទ្យ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣- ហត់នឿយ
ក្មេងក៏ចេះធុញ និងហត់នឿយដូចមនុស្សចាស់ដែរ ពេលគេលេងច្រើនពេក ឬធ្វើរឿងដដែលៗ ដូចនេះម៉ាក់ប៉ាត្រូវចេះរិះរកវិធីលេងជាមួយឲ្យច្រើនរបៀប ទើបកូនរីករាយ មិនស្ត្រេស។
៤- មានអ្វីរំខាន
សំឡេងរំខានផ្សេងៗនៅជុំវិញខ្លួន កន្ទួលរមាស់ សត្វល្អិតខាំ ឬទិច ឬមានអ្វីរារាំងនៅចំពោះមុខគេនោះ សុទ្ធតែជាការរំខាន ធ្វើឲ្យកូនធុញថប់ ទៅជាស្រែកយំដែរ។
[embed-health-tool-vaccination-tool]
៥- ដុះធ្មេញ
ពេលអាយុបាន ៦ ខែ ទារកចាប់ផ្តើមដុះធ្មេញបណ្តើរៗហើយ ដែលពេលដុះធ្មេញដំបូងធ្វើឲ្យអញ្ចាញធ្មេញអាអូនឈឺ ឬហើម ក៏រករឿងយំ អំឡុង ១-២ ថ្ងៃដំបូង។
អត្ថបទពាក់ព័ន្ធ៖
- រឿងត្រូវធ្វើ និងមិនគួរធ្វើដាក់ទារក ពេលកើតមកភ្លាម
- របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត
- ហេតុអ្វីទារកយំ ក្រោយបំបៅដោះរួច? ប៉ាម៉ាក់គួរធ្វើយ៉ាងម៉េច?
- ចង់ដឹងថា ទារកមានជំងឺខាន់លឿង ឬអត់ សាកធ្វើតាមវិធីងាយៗមួយនេះ
- តិចនិកថែទាំម្រាមដៃ និងម្រាមជើងទារក ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង
- ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់
ចំណុចសំខាន់
- ឃ្លាន
- មិនស្រួលខ្លួន
- ហត់នឿយ
- មានអ្វីរំខាន
- ដុះធ្មេញ