backup og meta

ទារកទើប​កើត គួរ​បំបៅដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ?​

ទារកទើប​កើត គួរ​បំបៅដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ?​

ម៉ាក់ៗ​ថ្មី​ថ្មោង​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ទំនង​ជា​នៅ​ឆ្ងល់​ច្រើន​ថា​គួរ​ឲ្យ​កូន​​ទើប​កើត​បៅ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​បៅ​ម្ដងៗ​ក្នុង​កម្រិត​ណា​ទើប​ឆ្អែត​ជា​ដើម​។ ការ​បំបៅ​ដោះ​កូន​មិន​មាន​គោលការណ៍​កំណត់​ជាក់​លាក់​នោះ​ទេ គឺ​អាស្រ័យ​លើ​កូន​របស់​យើង​ម្នាក់ៗ​។

. កូន​ទើប​កើត​បាន​ពីរ​បី​ថ្ងៃ​

កូន​យើង​ទើប​កើត​បាន​ពីរ​បី​ថ្ងៃ​ដំបូង ពោះ​នៅ​តូច មិន​ទាន់​ឃ្លាន​ខ្លាំង​ប៉ុន្មាន​ទេ ដោយ​ថា​បៅ​ដោះ​ម៉ាក់ៗ​ម្ដង​ប្រហែល​ជា​ត្រូវ​ការ​បរិមាណ​ទឹក​ដោះ​៣០​មិល្លីលីត្រ​។ កូន​ក្នុង​វ័យ​នេះ អាច​ថា​ត្រូវ​បំបៅ​ដោះ​ប្រហែល​១ម៉ោង​ ទៅ​បី​ម៉ោង​ម្ដង​។​

. កូន​ចូល​​វ័យ​អាទិត្យ ឬ​ខែ​ដំបូងៗ​

ពេល​កូន​មាន​អាយុ​ដល់​អាទិត្យ ឬ​ខែ​ដំបូងៗ​ហើយ ពោះ​អូនៗ​ក៏​កាន់តែ​ធំ​ជាមុន​ដែរ ឯ​បរិមាណ​ទឹក​ដោះ​ដែល​កូន​ត្រូវ​ការ​នឹង​កើន​ឡើង​នៅ​ពេល​អូនៗ​បាន​អាយុ​ចាប់ពី​មួយ​សប្ដាហ៍​ឡើង​ទៅ ដែល​អាច​ត្រូវការ​ពី​៦០​ទៅ​៩០​មិល្លីលីត្រ​ពេល​បៅ​​ម្ដងៗ​។

នៅ​ពេល​កូន​យើង​ឈាន​ចូល​វ័យ​៤ទៅ​៦ សប្ដាហ៍ កូន​អាច​ឃា្លន​រាល់​ពីរ​ទៅ​​បួន​​ម៉ោង​ម្ដង ឬ​អាច​ថា​ក្នុង​រយៈពេល​២៤​ម៉ោង​អូនៗ​ត្រូវ​ការ​បៅ​ពី​ប្រាំបី ទៅ​១២​ដង​។ បើ​និយាយ​ពី​ម៉ោង​គេង​វិញ អាច​ថា​គេង​ម្ដង​ពី​បួន​​ទៅ​ប្រាំ​​ម៉ោង​។

[embed-health-tool-baby-poop-tool]

. អាយុ​៦ទៅ​១២​ខែ​

មក​ដល់អាយុ​នេះ​ចំនួន​ដង​នៃ​ការ​បំបៅ​ដោះ​ប្រចាំ​ថ្ងៃ​នឹង​ប្រែ​ប្រួល​ច្រើន ព្រោះថា​អូនៗ​អាច​ញ៉ាំ​អាហារ​បន្ថែម​ផ្សេង​ៗ​បាន​ហើយ​។​ ដូចនេះ​ម៉ាក់ៗ​អាច​បំបៅ​ដោះ​នៅ​ពេល​ណា​យើង​មើល​ឃើញ​ថា​កូន​ឃ្លាន។ បើ​ម៉ាក់ៗ​សង្កេត​ឃើញ​ថា​ក្នុង​វ័យ​នេះ​អូនៗ​លែង​សូវ​ចង់​បៅ​ដោះ ព្រោះ​បាន​ញ៉ាំ​អាហារ​បន្ថែម ម៉ាក់ៗ​គួរ​ទម្លាប់​ឲ្យ​កូន​បៅ​ដោះ​មុន​សិន ចាំ​ឲ្យ​ញ៉ាំ​អាហារ​បន្ថែម​តាម​ក្រោយ​។​ ម៉ាក់ៗ​ត្រូវ​ដឹង​ថា​ ទឹក​ដោះ​ម្ដាយ​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​សំខាន់​បំផុត​ដែល​អូនៗ​ក្នុង​វ័យ​នេះ​ត្រូវ​ការ ទោះ​បី​ជា​យើង​បាន​ផ្ដល់​អាហារ​បន្ថែម​ខ្លះៗ​ហើយ​ក៏​ដោយ​។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

បំបៅ​កូន

. វ័យ​១២​ទៅ​២៤​ខែ

មក​ដល់​វិញ​នេះ ចំនួន​ដង​នៃ​ការ​បំបៅ​ដោះ​អូនៗ​អាច​មាន​ការ​ប្រែប្រួល​ច្រើន ដោយ​ថា​ក្មេង​ខ្លះ​បៅ​តែ​មុន​ចូល​គេង ឬ​ពេល​ព្រឹក​ ព្រោះថា​អូនៗ​បាន​ញ៉ាំ​អាហារ​ផ្សេងៗ​ទៀត​ច្រើន​ហើយ។ យ៉ាងណា ម៉ាក់ៗ​នៅ​តែត្រូវ​សម្គាល់​មើល​ដដែល​ថា គួរ​បំបៅ​​ដោះ​កូន​នៅ​ពេលណា​កូន​ឃ្លាន​ មិន​មែន​ត្រូវ​ដល់​ពេល​នេះ ឬ​ពេល​នោះ​ចាំ​បំបៅ​ដោះ​នោះ​ទេ​។

ជា​ទូ​ទៅ​គ្មាន​ការ​កំណត់​ដាច់​ណាត់​ថា​កូន​ត្រូវ​បៅ​ដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ​ជាក់​លាក់​នោះ​ទេ ពោល​​គឺ​ម៉ាក់ៗ​ត្រូវ​ចេះ​មើល​ពី​សញ្ញា​កូន​ឃ្លាន ហើយ​បំបៅ​ដោះ​កូន។ បើ​ម៉ាក់ៗ​នៅ​មានការ​សង្ស័យ​ត្រូវ​សាក​សួរ​គ្រូពេទ្យ​ជំនាញ​ អំពី​ការ​បំបៅ​ដោះ​កូន​នេះ​ឲ្យ​បាន​ច្បាស់​លាស់​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Much and How Often to Breastfeed

https://www.cdc.gov/nutrition/infantandtoddlernutrition/breastfeeding/how-much-and-how-often.html

Breastfeeding FAQs: How Much and How Often

https://kidshealth.org/en/parents/breastfeed-often.html

How Often and How Much Should Your Baby Eat?

https://www.healthychildren.org/English/ages-stages/baby/feeding-nutrition/Pages/how-often-and-how-much-should-your-baby-eat.aspx

កំណែ​ប្រែបច្ចុប្បន្ន

18/07/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

សញ្ញាទាំងនេះ បង្ហាញថាម៉ាក់ៗបំបៅដោះកូន ខ្វះជាតិទឹកហើយ

ម៉ាក់ៗគួរបំបៅដោះកូន ដល់អាយុប៉ុន្មានទើបល្អដល់ការលូតលាស់អាអូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 18

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម