បើតាមអ្នកជំនាញ ក៏ដូចជាការណែនាំមាននៅលើសំបកកំប៉ុងស្រាប់ គឺយើងត្រូវឆុងទឹកដោះគោម្សៅជាមួយទឹកដាំពុះ រួចទុកឲ្យត្រជាក់ប្រហែល ៤០ – ៧០អង្សារសេ ។ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេសរោគកុមារ លើកឡើងថាឆុងទឹកដោះគោម្សៅជាមួយទឹកដាំពុះ និងនៅមានសីតុណ្ហភាពក្ដៅតិចៗផង ពេលកូនបៅអាចនឹងរំលាយបានល្អ ជាងទឹកត្រជាក់។ ផ្ទុយទៅវិញ មានម៉ាក់ៗមួយចំនួនបែរជាយកទឹកបបររាវៗទៅឆុងទឹកដោះគោឲ្យកូនជំនួសទឹកវិញ។ ការអនុវត្តបែបនេះត្រឹមត្រូវ ឬក៏ខុស?
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ទាក់ទងនឹងការអនុវត្តបែបនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា មិនមែនជារឿងល្អឡើយ ហើយមានទឹកតែមួយមុខប៉ុណ្ណោះ ទើបសក្ដិសមនឹងឆុងទឹកដោះគោឲ្យកូនបៅ មិនមែនទឹកបបររាវៗនោះទេ។ ទឹកដាំពុះ ជាជម្រើសល្អបំផុតសម្រាប់ឆុងទឹកដោះគោម្សៅឲ្យកូន ព្រោះវាបានសម្លាប់មេរោគ និងរាវល្អសមស្របជាមួយទឹកដោះគោម្សៅ។ រីឯ ទឹកបបរវិញ វាមានសភាពខាប់ជាងទឹកធម្មតា ហើយវ័យកូនមិនទាន់ដល់វ័យ ៦ខែ ទៀតរិតតែមិនល្អនោះទេ ព្រោះវ័យនេះមិនទាន់អាចបន្ថែមចំណីក្រៅពីទឹកដោះម្ដាយ ឬទឹកដោះគោម្សៅនោះទេ។
ហេតុអ្វីបានជាទឹកបបរមិនស័ក្ដិសមសម្រាប់ការឆុងទឹកដោះគោឲ្យកូន?
លោកវេជ្ជបណ្ឌិតបន្តថា ទឹកបបរ មានសភាពខាប់ជាងទឹកធម្មតា ហើយបើយកទៅលាយទឹកដោះគោម្សៅ នោះសភាពទឹកដោះគោនឹងកាន់តែខាប់អាចធ្វើឲ្យអាអូនរាក ទល់លាមក ឬងាយរលាកបំពង់ក ពោះវៀនជាដើម។ ម៉្យាងវិញទៀត បើទារកមិនទាន់គ្រប់ ៦ ខែ ប្រព័ន្ធរំលាយអាហារអាអូននៅខ្ចីនៅឡើយ និងមិនអាចទទួលយកច្រើនបានច្រើនក្រៅពីទឹកដោះម្ដាយ ឬទឹកដោះគោឡើយ។ រីឯទឹកវិញ សូម្បីតែទឹកសុទ្ធ ឬទឹករ៉ែក៏មិនមែនជាជម្រើសល្អ សម្រាប់ឆុងទឹកដោះគោម្សៅឲ្យកូនបៅដែរ។
យ៉ាងណាមិញ អង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យម្ដាយគ្រប់រូបបំបៅដោះកូនឲ្យបានយ៉ាងហោចណាស់ ៦ខែ ឬលើសនេះតាមដែលអាចធ្វើទៅបាន ព្រោះទឹកដោះម្ដាយ ប្រៀបបានជាថ្នាំទិព្វសម្រាប់ទារក។ ពេលកូនមានអាយុ ៦ ខែឡើងទៅម៉ាក់ៗអាចបន្ថែមជាបបរខាប់គ្រប់គ្រឿងដល់កូន ដើម្បីទទួលបានសារធាតុចិញ្ចឹមបន្ថែមទៀត ទើបកូនមានការរីកលូតលាស់ធំធាត់បានល្អ។
អត្ថបទគួរអាន៖
- ទឹកដោះម្ដាយសំខាន់ តែបើមិនប្រយ័ត្នកូនអាចខ្វះវីតាមីនមួយប្រភេទ
- ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ
- អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ
- កុំឆ្ងល់! បញ្ហាមួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ
- តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ
[embed-health-tool-bmi]