backup og meta

ទើបមានកូនមកដឹងរបៀបឆុង និងទុកដាក់ទឹកដោះគោម្សៅឲ្យកូនបៅ

ទើបមានកូនមកដឹងរបៀបឆុង និងទុកដាក់ទឹកដោះគោម្សៅឲ្យកូនបៅ

ការមានរបៀបឆុង និងទុកដាក់​ទឹក​ដោះ​គោ​ម្សៅ​កូន​បៅ​ប្រកប​ដោយ​សុវត្ថិភាព​អាច​ការពារ​កូន​យើង​ពី​ហានិភ័យ​នៃ​ការ​ប្រតិកម្ម​ទឹក​ដោះ​គោ និង​បាក់តេរី ឬ​មេរោគ​ផ្សេងៗ​ដែល​អាច​បង្ក​ជា​ជំងឺ​បាន។ ខាង​ក្រោម​នេះ​ជា​តិចនិករបៀបឆុង និងទុកដាក់ទឹកដោះគោម្សៅ និង​ដប​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ ជា​ម៉ាក់​ប៉ា​គេ ពិសេស​អ្នក​ទើប​មាន​កូន​គួរ​អនុវត្ត​តាម។

ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

គណនាថ្ងៃសម្រាលកូន

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

ការ​រៀប​ចំ​ទឹក​ដោះ​គោ​ម្សៅ

  • លាង​ដៃ​ឲ្យ​បាន​ល្អ​មុន​ពេល​រៀប​ចំ​ឆុង ឬ​បំបៅ​កូន។ សម្អាត និង​ធ្វើ​អនាម័យ​កន្លែង​រក្សា​កំប៉ុង​ទឹក​ដោះ​គោ​ម្សៅ ឬ​កន្លែង​ដែល​យើង​ត្រូវ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ។
  • រាល់​ដប​ទឹក​ដោះ​គោ​កូន​ត្រូវ​តែ​សម្អាត សម្លាប់​មេរោគ​ឲ្យ​ស្អាត​ជា​និច្ច។
  • ពេល​ឆុង​ទឹក​ដោះ​គោ ត្រូវ​ពិនិត្យ​មើល និង​អនុវត្ត​តាម​ការ​ណែនាំ​លើ​សម្បក​កំប៉ុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​បាន​ហ្មត់ចត់។
  • បើ​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​នៅ​ក្ដៅ​តិចៗ ចៀសវាង​យក​ដប​ទឹក​ដោះ​គោ​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន Microwave យក​ល្អ​ដាក់​ដប​ទឹក​ដោះ​គោ​ម្សៅ​ត្រាំ​ក្នុង​ចាន​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បាន (ត្រូវ​ពិនិត្យ​មើល​កម្ដៅ​សិន​មុន​ឲ្យ​កូន​បៅ)។

ការ​រក្សា​ទឹក​ដោះ​គោ​ម្សៅ​ទុក

  • ទឹក​ដោះ​គោ​ឆុង​រួច​អាច​ខូច​បាន បើ​យើង​ទុក​ចោល​យូរ​ក្នុង​សីតុណ្ហភាព​ធម្មតា ហេតុ​នេះ​គួរ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ក្នុង​រយៈ​ពេល ២ ម៉ោង​ក្រោយ​ឆុង។
  • ប្រសិន​បើ​យើង​ចង់​ឆុង​ទុក​ឲ្យ​កូន​បៅ គួរ​តែ​រក្សា​ទុក​ក្នុង​ទូ​ទឹក​កក និង​ឲ្យ​កូន​បៅ​ក្នុង​រយៈ​ពេល ២៤ ម៉ោង។
  • ចាក់​ចោល​ទឹក​ដោះ​គោ​ដែល​កូន​បៅ​សល់​ឲ្យ​អស់ កុំ​ស្ដាយ ព្រោះ​ទឹក​ដោះ​គោ​ដែល​អូន​បៅ​ហើយ ប៉ះ​ជាមួយ​នឹង​ទឹក​មាត់​កូន​អាច​បង្ក​ឲ្យ​មាន​បាក់តេរី​កើត​ឡើង។
  • រក្សា​កំប៉ុង​ទឹក​ដោះ​គោ​ដែល​មិន​ទាន់​បើក​ប្រើ​នៅ​កន្លែង​ត្រជាក់ ស្ងួត ពោល​គឺ​នៅ​ក្នុង​បន្ទប់ ឬ​កន្លែង​ណា​មាន​សីតុណ្ហភាព​ធម្មតា មិន​ត្រូវ​ថ្ងៃ។
  • ចំណែក​កំប៉ុង​បើក​ប្រើ​រួច ត្រូវ​រក្សា​នៅ​កន្លែង​ត្រជាក់ ស្ងួត ហើយ​បិទ​គម្រប​ឲ្យ​ជិត និង​មិន​ត្រូវ​ដាក់​ក្នុង​ទូ​ទឹក​កក​ឡើយ។
  • ទឹក​ដោះ​គោ​ម្សៅ​ភាគ​ច្រើន បើក​ហើយ​ត្រូវ​ប្រើ​ក្នុង​រយៈ​ពេល ១​ខែ និង​មិន​ត្រូវ​ប្រើ​លើស​កាល​កំណត់​លើ​កំប៉ុង​ទឹក​ដោះ​គោ​ឡើយ។

ក្នុង​ករណី​ទារក​នៅ​ក្មេង​ខ្លាំង (អាយុ​តិច​ជាង ៣ ខែ) កើត​មិន​គ្រប់​ខែ ឬ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ម៉ាក់​ប៉ា​គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន​បៅ ដើម្បី​បង្ការ​មេរោគ Cronobacter កើត​ឡើង និង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន។

របៀបឆុង និងទុកដាក់ទឹកដោះគោម្សៅ

គួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Infant formula: 7 steps to prepare it safely https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/infant-formula/art-20045791

Formula Feeding FAQs: Preparation and Storagehttps://kidshealth.org/en/parents/formulafeed-storing.html

How to make up baby formula https://www.nhs.uk/conditions/baby/breastfeeding-and-bottle-feeding/bottle-feeding/making-up-baby-formula/

Infant Formula Preparation and Storage https://www.cdc.gov/nutrition/infantandtoddlernutrition/formula-feeding/infant-formula-preparation-and-storage.html

កំណែ​ប្រែបច្ចុប្បន្ន

06/05/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាលែកហ្ស៊ីទឹកដោះគោ​ និង​ការ​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូសលើទារក​

របៀបជ្រើសរើសកំប៉ុងទឹកដោះគោ និងរក្សាអនាម័យកុំឲ្យមានក្លិនជូរផ្អូម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 06, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម