backup og meta

ឈប់​ឆ្ងល់​ទៀត! ហេតុផល​សំខាន់ ១០ម្ដាយ​គ្រប់​រូប​គួរ​បំបៅ​ដោះ​កូន

ឈប់​ឆ្ងល់​ទៀត! ហេតុផល​សំខាន់ ១០ម្ដាយ​គ្រប់​រូប​គួរ​បំបៅ​ដោះ​កូន

ភាគច្រើន​ចេញ​ពី​ចាស់ៗ ដែល​តែងតែ​និយាយ​តៗ​គ្នា​ថា​ “បំបៅដោះកូន” ​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​ទារក​ទើប​កើត។ តាមពិត​ការ​បំបៅ​ដោះ​កូន មិនមែន​ល្អ​សម្រាប់​តែ​កូន​សំណព្វ​ចិត្ត​ទេ​ ម្ដាយ​ក៏​បាន​ផលប្រយោជន៍​មិន​តិច​ដែរ ដូចជា​ការពារ​ជំងឺ រាងកាយ​អាអូន លូតលាស់​ល្អ និង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដល់​ជីវិត និង​ជួយ​ឲ្យ​សុខភាព​ម្ដាយ​កាន់​តែ​ល្អ​ប្រសើរ​ជាដើម។ ក្នុង​អត្ថបទ​នេះ បើ​គ្នា​យើង​ត្រៀម​ខ្លួន​ជា ម៉ាក់ប៉ា គួរ​ស្វែងយល់​ពី​មូលហេតុ និង​អំណះអំណាង​បែប​វិទ្យាសាស្ត្រ ដែល​ឆ្លងកាត់​ការ​ពិសោធន៍​ត្រឹមត្រូវ ជាមួយ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ។

១- ជួយផងបង្ការផង៖ អ្នក​​ជំនាញ​អាហារ​បំប៉ន​ទារក ​លោក​ RuthA. Lawrence​ អះអាង​ថា​ទារក​ដែល​បៅ​ដោះ​ម្ដាយ ពិត​ជា​មាន​សុខភាព​ល្អ ហើយ​មាន​ភាគរយ​តិចតួច​ក្នុង​ការ​ឆ្លង​ជំងឺ​រលាក​សួត ជំងឺ​ផ្ដាសាយ ឬ​ជំងឺ​ឆ្លង​ផ្សេងទៀត។ អ្នក​ជំនាញ​រូប​នេះ​សង្កត់​ធ្ងន់​ថា ទោះ​ជា​ទារក​រាក ឬ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ​ បើ​គេ​បៅ​ដោះ​ម្ដាយ ក៏​ជួយ​សម្រាល​ស្ថានភាព​ជំងឺ បាន​មួយ​កម្រិត​ដែរ។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី១ ជំងឺ​ពោះវៀន​ផ្សេងៗ ក៏​មិនមែន​ជា​បញ្ហា​ចំពោះ​ទារក​ដែល​បាន​បៅ​ដោះ​ម្ដាយ។

២- បន្ថយហានិភ័យជំងឺស្លាប់ភ្លាមៗ៖ ជំងឺ​ស្លាប់​ភ្លាមៗ (SIDS)​ ជា​ពាក្យ​កាត់​របស់ Sudden Infant Death Syndrome ដែល​ជា​ជំងឺ​គ្រោះ​ថ្នាក់​បំផុត ចំពោះ​ទារក​អាយុ​​ក្រោម​​១ឆ្នាំ អាច​ស្លាប់​ភ្លាមៗ ដោយ​គ្មាន​មូលហេតុ​ហើយ​ការ​ដែល​បំបៅ​ដោះ​កូន​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នេះ​ដល់​ទៅ​៥០%។

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៣-ស្រកគីឡូ៖ ទឹកដោះ​ម្តាយ ល្អ​ជាង​ទឹកដោះគោ​លើ​ទីផ្សារ​ឆ្ងាយ​ណាស់។ សុខភាព​របស់​អាអូន​កាន់​តែ​ល្អ ហើយ​ជា​ពិសេស​ការ​ឡើង​គីឡូ ទាំង​ម៉ាក់ និង​កូន មិន​ងាយ​ទេ ព្រោះ​ថា ​ការ​បំបៅ ឬ​បំបៅ​ដោះ ប្រៀប​ដូច​ហាត់​ប្រាណ​អ៊ីចឹង ជួយ​ម្ដាយ​ដុត​បញ្ឆេះ ខ្ទង់ ៥០០ កាឡូរី​/ថ្ងៃ​ដែរ។ ប៉ុន្តែ​បើ​តាម​ទឹកដោះ​គោ លើ​ទីផ្សារ​មួយ​ចំនួន ធ្វើ​ឲ្យ​កូន​តូច ឡើង​គីឡូ ទ្រលុកទ្រលន់ (ធំជាង​អាយុ) លឿន​ណាស់។

៤- ជួយស្បូនម្តាយ៖ ម្ដាយ​បំបៅ​កូន គឺ​អ័រម៉ូន​អុកស៊ីតូស៊ីន (Oxytoxin) ហើយ​សារធាតុ​នេះ​ធ្វើ​ឱ្យ​ស្បូន​កន្ត្រាក់ និង​បន្ថយ​ការ​ហូរ​ឈាម​​​ក្រោយ​សម្រាល (បែបធម្មជាតិ)។ ការ​​បំបៅ​ដោះ​ ជួយ​ឲ្យ​ស្បូន​ឆាប់​វិល​ទៅ​ទំហំ​ដើម​វិញ យ៉ាង​ហោច​ចាប់​ពី ៤-៦ សប្ដាហ៍។

៥- វ៉ាក់សាំងពិសេស៖ ទឹកដោះ​ម្ដាយ ប្រៀប​ដូច វ៉ាក់សាំង ពិសេស។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ទឹកដោះ​ម្ដាយ​សំបូរ​ដោយ​អង់ទីករ (អង់បដិបក្ខ) សម្រាប់​ការពារ អាអូន​ប្រឆាំង​មេរោគ​ផ្សេងៗ​ច្រើន​ជាង​ទឹកដោះ​គោ​កំប៉ុង​ឆ្ងាយ​ណាស់។

៦- បន្ថយអត្រាកើតជំងឺមហារីក៖ ទឹកដោះ​សំខាន់​ទាំង​ការ​ចិញ្ចឹម ទាំង​ការ​លូតលាស់ ហើយ​រឿង​មួយ​ពិសេស​បំផុត​នោះ​គឺ អាច​បន្ថយ​អត្រា​កើត​ជំងឺ​មហារីក​មួយ​ចំនួន​លើ​កូន​អាអូន​បាន។ ​ចំពោះ​ម្ដាយ​វិញ​ វា​ជួយ​បន្ថយ​នូវ​ការ​កើត​ជំងឺ​មហារីក​សុដន់ និង​មហារីក​ក្រពេញ​អូវែ

៧- បង្កើនភាពស្និទ្ធស្នាល៖ ការ​បំបៅ​ដោះ និង​មើល​ថែទាំ​កូន​ពី ១​ថ្ងៃ​ទៅ​១ថ្ងៃ​ ជា​ការ​បង្កើន​ភាព​ជិតស្និទ្ធ​រវាង​ម៉ាក់ និង​សំណព្វចិត្ត ជាង​ឲ្យ​កូន​បៅ​ទឹកដោះគោ ឬ​ជួល​អ្នក​មើល​កូន​ជំនួស។

៨- ជួយឲ្យឆ្អឹងម្ដាយរឹងមាំ៖ អត្ថប្រយោជន៍​ដែល​អ្នក​ម្ដាយ​ទទួល​បាន​ពី​ការ​បំបៅ​ដោះ​កូន គឺ​អត្រា ប្រឈម​ជំងឺ​ពុក​ឆ្អឹង​ក្រោយ​អស់​រដូវ​ទេ គឺ​តិច​មែន​ទែន ឬ​សឹង​តែ​មិន​កើត។ នេះ​បើ​តាម​ការ​អះអាង​ របស់​អ្នក​ជំនាញ​អាហារ​បំប៉ន​ទារក Lawrence។

[embed-health-tool-baby-poop-tool]

៩- មិនងាយអស់រដូវ៖ ការ​បំបៅ​ដោះ​កូន​ជួយ​ឲ្យ​វដ្ដ​រដូវ​ដើរ​យឺត​​ ដោយ​សារ​តែ​សកម្មភាព​របស់​អ័រម៉ូន​ប្រូឡាក់ទីន (Prolactin) ដែល​ចេញ​ពេល​បំបៅ​ដោះ​បាន​ទៅ​ប្រឆាំង​នឹង​អ័រម៉ូន​អឺស្រូហ្សែន (Estrogen) និង​ប្រូសេស្តេរ៉ូន(Progesterone) ដែល​ពួក​វា​មាន​មុខងារ​ជួយ​ក្នុង​ដំណើរ​វដ្តរដូវ។

១០- ចំណេញថវិកា៖ មិន​ត្អូញ ឬ​រអ៊ូរទាំ រឿង​ដល់​ថ្ងៃ​ចំណាយ​ទិញ​ទឹក​ដោះ​គោ ឬ​អាហារ​បំប៉ន​កូន។ ទឹកដោះ​ម្ដាយ​មាន​បរិមាណ និង​សីតុណ្ហភាព​ល្មម​សម្រាប់​ទារក ហើយ​វា​អាច​ផ្លាស់ប្ដូរ​តាម​តម្រូវ​ការ​របស់​ទារក​បាន​គ្រប់​ពេល។​ ពេល​ដែល​ទារក​ទើប​កើត ទឹកដោះ​ដំបូង ជា​ទឹកដោះ​ដែល​សម្បូរដោយ​អង់ទីករ (អង់បដិបក្ខ)។​ ក្រោយ​មក​ពេល​​ទារក​ត្រូវការ​កាឡូរី​បន្ថែម​ដើម្បី​លូតលាស់​ ទឹកដោះ​ម្ដាយ​សម្បូរ​ជាតិ​ស្ករ និង​មាន​បរិមាណ​ច្រើន​ជាង​មុន។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Breastfeed: Benefits for You & Your Baby

https://www.healthychildren.org/English/ages-stages/baby/breastfeeding/Pages/Why-Breastfeed.aspx

Benefits of Breastfeeding

https://my.clevelandclinic.org/health/articles/15274-benefits-of-breastfeeding

Breastfeeding Benefits Both Baby and Mom

https://www.cdc.gov/nccdphp/dnpao/features/breastfeeding-benefits/index.html

កំណែ​ប្រែបច្ចុប្បន្ន

07/02/2023

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Feb 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម