អូនតូចត្រូវការទឹកដោះម៉ាក់ម៉ាក់តែមួយមុខគត់ ព្រោះទឹកដោះម៉ាក់ម៉ាក់ពោរពេញទៅដោយជីវជាតិចាំបាច់ក្នុងការលូតលាស់។ ប្រសិនចាំបាច់ត្រូវផ្ដាច់ដោះ ឈប់បំបៅអាអូន មុន ៦ខែ គួរតែបន្តផ្ដល់ទឹកដោះគោកំប៉ុងដើម្បីជំនួសនូវជីវជាតិបំប៉នបាត់បង់។ ចំពោះថាតើអ្វីគួរឲ្យកូនញ៉ាំបន្ថែម គួរពិគ្រោះបន្ថែមជាមួយគ្រូពេទ្យជំនាញ។ ចាប់ពីអាយុ ១២ ខែ ឡើងម៉ាក់ម៉ាក់មិនចាំបាច់ឲ្យអូនអូនបៅទឹកដោះគោកំប៉ុងក៏បាន ដល់ពេលដែលកូនអាចទទួលជីវជាតិគ្រប់គ្រាន់ពីអាហារផ្សេងៗ រួមមានផលិតផលពីទឹកដោះគោជាដើម។
២- ពេលណាគួរផ្តាច់ដោះអាអូន?
បើអាចបំបៅដល់អាយុ ១-២ ខួប កាន់តែប្រសើរ តែម៉ាក់ម៉ាក់ភាគច្រើនតែងបំបៅដោះអូនអូន ត្រឹមរយៈពេល៣ខែទៅ១ឆ្នាំប៉ុណ្ណោះ ឯខ្លះទៀត ឲ្យកូនបៅដល់គេអាយុ ២ឆ្នាំជាងក៏មាន។ ថាតើគួរឈប់ឲ្យកូនឈប់បៅពេលណា? វាអាស្រ័យលើកត្តាច្រើនយ៉ាង ដូចជា សុខភាពម្ដាយ ពេលវេលាបំពេញការងារម្ដាយ។ រឿងដែលចាំបាច់បំផុតមួយមុខគត់គឺ គួរកុំផ្ដាច់ដោះ មុនកូនអាយុ ៦ខែ ព្រោះទឹកដោះម្ដាយជួយដល់រាងកាយគេច្រើនណាស់ អំឡុងដំណាក់កាលលូតលាស់នេះ។