បើគ្នាយើងទើបមានអូនៗដំបូង ស្រាប់តែពេលគ្នាចេះនិយាយ បែរជានិយាយ អ៊ីអ៊ុះៗ ស្តាប់មិនបាន កុំភ័យថាអូនៗអត់ចេះនិយាយ ព្រោះក្មេងតូចៗមានភាសារបស់ក្មេង ទោះអូនៗនិយាយស្តាប់មិនបាន ប៉ុន្តែត្រូវដឹងអូនៗកំពុងព្យាយាមនិយាយជាមួយម៉ាក់ប៉ា។
អ៊ីចឹង អានអត្ថបទ “Hello គ្រូពេទ្យ” ដើម្បីដឹងពីភាសាអូនៗ។ អ្នកជំនាញលើកឡើងថា ការរៀននិយាយអាចជួយអូនៗអភិវឌ្ឍការអាន សរសេរ និងជំនាញទំនាក់ទំនងទៀតផង។
១– អូនៗរៀននិយាយដោយរបៀបណា?
ម៉ាក់ប៉ាច្បាស់ជាឆ្ងល់ អូនៗរៀននិយាយពីពេលណា? តាមវិធីណា? ក្មេងៗចាប់ផ្តើមរៀននិយាយនៅអាយុខុសៗគ្នា។ ខ្លះចាប់ផ្តើមនិយាយមួយម៉ាត់ៗនៅអាយុ ១២ ខែ ឯខ្លះទៀតនៅអាយុ ១៨ ខែ ហើយការវិវត្តរបស់អូនៗត្រូវចែកចេញជា ៣៖
– ១–៣ ខែ៖ អំឡុងពេលនេះ អូនៗអាចចំណាំសំឡេងប៉ាម៉ាក់បាន អាចឆ្លើយតបវិញដោយញញឹម សើច ឬគ្រវីដៃ មានន័យថា អូនៗកំពុងនិយាយរកយើង។
– ៤–៧ ខែ៖ អំឡុងពេលនេះ អូនៗអាចបញ្ចេញសំឡេង អឹអឹ និងរង់ចាំប្រតិកម្មពីប៉ាម៉ាក់ ហើយពេលយើងសួរទៅវិញ អូនៗអាចចេះលើកដាក់សំឡេងដូចគ្នា។
– ៨–១២ ខែ៖ អូនៗខ្លះមានការវិវត្ដលឿន អាចនឹងចេះហៅ “ម៉ាក់” ឬ “ប៉ា” ជាលើកទីមួយមិនខាន ប៉ុន្តែប្រហែលមិនច្បាស់ទេ អាចឮដូចជា “កាៗ” “បាៗ” ឬ “ដាៗ” ។
២– អត្ថន័យភាសាអូនៗ
ភាសាអូនៗ អាចបញ្ជាក់ប្រាប់ថា កំពុងព្យាយាមនិយាយជាមួយយើង អាចចង់បានអ្វីមួយ។ ពេលខ្លះ ចង់ប្រាប់យើងមានអ្វីរំខានគ្នាផងដែរ។
–សំឡេងញ៉ែកៗ៖ ភាគច្រើន គ្នាយើងអាចឮសំឡេលេងបែបនេះ មានន័យថា អូនៗសប្បាយចិត្ត ឬរំភើប។ ប៉ុន្តែបើគេបញ្ចេញសំឡេងនេះញឹកញាប់ពេក ម៉ាក់ប៉ាត្រូវពិនិត្យមើលអូនៗមានកើតអី ឬសត្វអីខាំអត់?
លើសពីនេះ ម៉ាក់ប៉ាគួរលើកទឹកចិត្តអូនៗនិយាយ ដោយឆ្លើយតបវិញ បែបនេះអូនៗកាន់តែសប្បាយចិត្តរៀននិយាយ។ យ៉ាងណា អូនៗអាចមិនអាចយល់ពីអ្វីដែលយើងនិយាយ តែអាចដឹងតាមរយៈទឹកមុខយើងបាន ហើយវិធីនេះអាចជួយឲ្យរីកចម្រើនផ្នែកភាសាលឿនផងដែរ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
–រអ៊ូសំឡេងអឹះៗ៖ អូនៗបញ្ចេញសំឡេងនេះនៅពេលចង់បន្ទោបង់ ឬធុញថប់ ហើយអូនៗកាន់តែធំ កាន់តែបញ្ចេញសំឡេងបែបនេះច្រើនជាងមុន អ៊ីចឹងម៉ាកប៉ាគួរយកចិត្តទុកដាក់ឆ្លើយតបវិញ ទើបអូនៗអាចយល់អ្វីដែលយើងនិយាយ និងធ្វើតាម។
–គ្រហឹម៖ ក្មេងតូចភាគច្រើនមិនសូវធ្វើសំឡេងនេះ តែអូនៗអាចចាប់ផ្តើមគ្រហឹមនៅអំឡុងពេល ៦ ខែដំបូង គឺជាចលនាសំឡេងដំបូងរបស់អូនៗ ដូចគ្នានឹងសំឡេងយំ។
–សើចខឹកៗ៖ ប៉ាម៉ាក់ច្បាស់ជាភ្ញាក់ផ្អើលពេលឃើញអូនៗសើច មានសំឡេងខឹកៗ អំឡុងអាយុ ៤ ខែ។ សំឡេងនេះបញ្ជាក់ថា គេកំពុងឆ្លើយតបភាពកំប្លែងអ្វីមួយ។
–ដកដង្ហើមធំ៖ អំឡុងពេល ២–៣ សប្តាហ៍ដំបូង ក្មេងអាចដកដង្ហើមធំៗ បង្ហាញថាគេកំពុងតែដេកលក់ស្រួល។
–សំឡេងកកែកករ៖ អូនៗអាចនឹងបញ្ចេញសំឡេងស្រះ ឬព្យញ្ជនៈមួយចំនួនចន្លោះអាយុ ៤–៦ ខែ ពេលខ្លះអាចឮសូរ ដូចជា “តាៗ បាៗ” ផងដែរ។
[embed-health-tool-vaccination-tool]